Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

ខ្ញុំត្រូវតែសើច

ខ្ញុំត្រូវតែសើច (ឡោ សារិត)
១. តើឱ្យខ្ញុំយំ យំព្រោះរឿងអ្វី មានចិត្ត ពីរបីក្បត់ផិតពីខ្ញុំ ទុកស្នេហ៍ជាល្បែង ភ្លេចខ្លួនក្រមុំ ធ្វើឱ្យខ្ញុំយំៗ យំព្រោះហួសចិត្ត
២. ខ្ញុំត្រូវតែសើច ប្រសើរជាងយំ ទោះបី ខំយំគេមិនអាណិត បាត់ចុះក្តីស្នេហ៍ ស្នេហាមិនពិត ត្រូវកែគំនិត ហើយសើចៗឱ្យសប្បាយ
...មិនជក់បារី មិនផឹកស្រាទេ មិនស្មារលាស្នេហ៍ មិនព្រមក្សិណក្ស័យ រកគូមួយទៀត ដែលមានភក្តី មិនខ្វះ ទេស្រីមានចិត្តបរិសុទ្ធ
៣. បក្សីក្ងោកមាស ជំទើតលើថ្ម អាងរូប រាងល្អសាងស្នេហ៍មិនស្លុត ពីមួយទៅមួយ ហើយមិនកំណត់ បក្សីមានពុត គង់មានថ្ងៃជាប់ជង់កម្ម
(ភ្លេង)

ចម្រៀងលក់ផ្កា

ចម្រៀងលក់ផ្កា (ទូច ស៊ុននិច)
១. ​ខ្ញុំច្រៀងចម្រៀងមួយបទនេះ គ្រាន់នឹងបានលំហែចិត្ត បើបងមានចិត្ត អាណិត ជួយទិញផ្ការបស់ខ្ញុំ ផ្កានៅថ្មី ស្រស់ក្រពុំ ដូចក្រមុំពេញវ័យ​បើបានថើបហើយពេញចិត្តអនេក ទុក្ខព្រួយចង្រៃរលាយសូន្យ
(ភ្លេង)
២. ដើរលក់តែផ្កា ប្រាថ្នាជួបបង ក្រែងលោបានរសាយចិត្ត ផ្កាចោលក្លិនសព្វសាយ ក្រអូបជុំ ជិតចិត្តអូនក៏មិនធូរស្បើយ បាត់តែបងគ្មានលឺ ដំណឹងឈឹង ថាបងរស់នៅទីណា? អូនដើរលក់ផ្កាអូនដើរលក់ផ្កា អូនដើរលក់ផ្កាតែម្នាក់ឯង 

កុលាបប៉ៃលិន

កុលាបប៉ៃលិន
១. ឈ្មោះអូនល្បីសុសសាយ ល្បីឆ្ងាយលឺដល់បង ផ្កាកុលាបប៉ៃលិនមួយទង មានលម្អងក្រអូបក្រៃ ផ្កាអ្វីក៏ផ្ទឹមពុំបាន
២. ប្រុសៗតែងសរសើរ ដំណើរសមនឹងប្រាណ គ្រាន់តែលឺ បងទ្រំាមិនបាន ចង់តែឃើញកែវកល្យាណ ឱ្យសុខសាន្តក្នុងដួងចិន្តា 
...ឱ!ផ្កាកុលាបប៉ៃលិន អើយ! មេ្តចឡើយដុះឆ្ងាយពីឱរា បងស្រមៃ រាល់ថ្ងៃសោកា ចង់តែបានកុលាបស្នេហា ជាគូវាសនា នឹងបង
៣. ទោះជាឆ្ងាយម្តេចក្តី សូមស្រីប្រណីផង បងស្រលាញ់ ស្រលាញ់នួនល្អង កុំអាលស្រលាញ់គេចោលបង ចាំរៀមផងណាគូជីវិត
(ភ្លេង)
 ១. ឈ្មោះអូនល្បីសុសសាយ ល្បីឆ្ងាយលឺដល់បង ផ្កាកុលាបប៉ៃលិនមួយទង មានលម្អងក្រអូបក្រៃ ផ្កាអ្វីក៏ផ្ទឹមពុំបាន
២. ប្រុសៗតែងសរសើរ ដំណើរសមនឹងប្រាណ គ្រាន់តែលឺ បងទ្រំាមិនបាន ចង់តែឃើញកែវកល្យាណ ឱ្យសុខសាន្តក្នុងដួងចិន្តា 
...ឱ!ផ្កាកុលាបប៉ៃលិន អើយ! មេ្តចឡើយដុះឆ្ងាយពីឱរា បងស្រមៃ រាល់ថ្ងៃសោកា ចង់តែបានកុលាបស្នេហា ជាគូវាសនា នឹងបង
៣. ទោះជាឆ្ងាយម្តេចក្តី សូមស្រីប្រណីផង បងស្រលាញ់ ស្រលាញ់នួនល្អង កុំអាលស្រលាញ់គេចោលបង ចាំរៀមផងណាគូជីវិត ចាំរៀមផងណាគូជីវិត

យំអស់ទឹកភ្នែក

យំអស់ទឹកភ្នែក (ទូច ស៊ុននិច)
​១. យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយ!នៅទ្រាំ អូនស្រែក អូនទ្រហោយំ យំអស់ទឹកភ្នែក យំស្ទើរតែបែក ប្រេះឱរា ទ្រូងរីងស្ងួត ស្ងួតបែកក្រហែង រីងនេត្រា ព្រោះតែស្នេហ៍ រូបបងមួយ
២. នៅតែសង្ខារ ទុកបូជាស្នេហ៍បង គ្រាក្រោយ ដែលអូនបានផ្សង ជួបបងជាតិមុខ​កុំឱ្យជួបទុក្ខ ជួបក្តីព្រួយ បើជួបបង សូមឱ្យ បានជួបមួយនិងមួយ ហើយកុំឱ្យ ជួបស្នេហ៍ចិត្តព្រាន
...ស្នេហ៍អូនធំណាស់​ស្នេហ៍អូនធំណាស់ ធំសែនធំ ធំជាងផែនដី ហើយក៏គ្មានអ្វីប្រៀបបាន មិននឹកស្មានថាចិត្ត ស្នេហ៍ដល់ថ្នាក់ហ្នឹង អូនទើបតែដឹង នៅពេល បងធ្វើបាបអូន 
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូន​រលាយសាបសូន្យ គ្មានក្តីសង្ឃឹម
(ភ្លេង)
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូន​រលាយសាបសូន្យ គ្មានក្តីសង្ឃឹម

ចម្ប៉ាកំពង់ប្រាក់

ចម្ប៉ាកំពង់ប្រាក់ (ឡោ សារិត)
១. រូបក៏ល្អ សាច់ក៏សនៅក្មេងខ្ចី នាងឈ្មោះអ្វី សូមប្រណីប្រាប់បងផង ចោលកួចស្មា សែនសង្ហាអាវវៀលខ្នង តើបានបងឬបានគេជាគូ គ្រង?
២. សម្រស់ថ្មី បងឃើញស្រីសែនស្រយុត ដូចទឹកក្រុត ឆក់ឱ្យស្លុតហើយនួនល្អង ពេលញញឹម សង្ឃឹមថាបានរូបបង អូនប្រែខ្នង ធ្វើឱ្យបងរឹតតែស្ម័គ្រ
... ជាតិនេះ សច្ចាថា សូមជួបផ្កា សូមជួបផ្កាកំពង់ប្រាក់ រូបអូន នេះជាអន្ទាក់ ទាញកន្ត្រាក់ បើបងមិនស្ម័គ្រជាក់ជាមិនបាន
៣. កំពង់ប្រាក់ អូននៅលាក់លៀមធ្វើអ្វី ចម្ប៉ាខ្ចី សូមប្រណីផងកល្យាណ បងឈានជើងចោលរូបអូនម្តេចនឹងបាន សូមឧទានតែមួយម៉ាត់សោះបងខ្វល់

មិនដឹងរូបបងឬរូបអូន

មិនដឹងរូបបងឬរូបអូន
១. មិនដឹងជាបង ឬរូបខ្ញុំ​មិនដឹងជាបង ឬរូបខ្ញុំ បងក៏ទុក្ខធំ នៅក្នុងថ្ងៃហ្នឹង កំហុសដែលនៅ ថ្ងៃហ្នឹង ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ នោះទុក្ខធំមិនអាចកើតឡើងបាន បងព្រាត់ប្រាសប្រាណ សង្សារម្តងហើយ ហើយព្រាត់បានគ្នាទៀត
២. ចិត្តខ្ញុំនឹកដល់ បងគ្មានល្ហែ បងនឹកអូនដែរ គ្មានពេលដាច់ ពីដើមអូនខុស មិនអាចកែគេច បងក៏មិនភ្លេចកំហុសអូនដែរ ​ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ យើងក៏មូលមុំរស់ដោយសប្បាយ សង្ឃឹមលើបងមិនចេះនឿយណាយ លែងខ្វល់ខ្វាយ សោះឡើយណា
(ភ្លេង)
៣. លើមេឃមានពពកហើរកាត់ លើដីមានជំនោរផាយផាត់ បុប្ផាគ្រប់ជាតិរស់ រីកស្គុសស្គាយ ក្លិនក្រអូបសាយនៅក្នុងសួនច្បារ ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ រស់ដោយសុខុម រស់ដោយសប្បាយ ច្រៀងដោយសប្បាយ ស្នេហាភក្តី ច្រៀងដើម្បី ស្នេហាយើង

ច្បាប់ធម្មជាតិ

ច្បាប់ធម្មជាតិ
១. ​ជីវិតមនុស្ស ជួបផលកម្ម ជាប្រចាំ កំណត់ដួងជតា អ្នកមានអ្នកក្រ ខ្មៅសលាយគ្នា ​ឈឺចាស់ជរា ជាច្បាប់ធម្មជាតិ
២. ថ្ងៃនេះសើច ថ្ងៃស្អែកយំ គេងសុបិន ជួបស្នេហ៍ដែលគាប់ចិន្តា ពេលភ្ញាក់ដឹងខ្លួន បានត្រឹមសោកា ព្រោះស្នេហា បាំងដោយវណ្ណះ
...ជីវិត យមរាជគំរាម ភ្នក់សង្គ្រាម នៅក្នុងអារម្មណ៍ សេចក្តីស្នេហ៍ មិនបានសុខុម ទុក្ខរណ្តំ ជួបតែរឿងកម្ម
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី
(ភ្លេង)
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី

ចាំអូនពេញមួយថ្ងៃ

ចាំអូនពេញមួយថ្ងៃ
១. ផ្កាមួយទងដែលរៀមប៉ង ជាគូ ផ្សងទុកជាយូរ មកហើយ​ហេតុម្តេចឡើយ ស្រស់ត្រាណត្រើយ ធ្វើកន្តើយ ព្រងើយដាក់បង ទៅវិញ ស្ម័គ្រអូនម្ល៉ឹង គួរអូនដឹង ព្រលឹង ពោរពេញដោយក្តី ស្រលាញ់ បងទោម្នេញ អូនឃ្លាតទៅ ចោលបងឱ្យនៅក្នុងក្តីសៅហ្មង
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
(ភ្លេង)
៣. ស្នេហ៍ឃ្លាតឆ្ងាយ បងសែនស្តាយ រូបកាយ ស្រស់ឆោមឆាយមាសម៉ុម បងទុក្ខធំ​ទ្រហោយំ ទ្រូងអ៊ួលងំ  បេះដូងរៀមញ័ររញ្ជួយ ដល់ថ្ងៃណា ទើបជីវា អូនមេត្តា ចិន្តាដែលរង ទុក្ខព្រួយ ស្មោះស្នេហ៍មួយ ត្រួយជីវិត វិលមកណាម្ចាស់ចិត្ត ស្នេហ៍ស្និទ្ធមាស បង
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ

បណ្តាំស្ទឹងខៀវ

បណ្តាំស្ទឹងខៀវ (ទូច ស៊ុននិច)
១. ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា សាងកោដ្ឋស្នេហាលាងស្នាមទឹកភ្នែក សុខាព្រាត់ស្នេហ៍ ដួងខែកម្សត់ ព្រាត់ពីជើងមេឃ អំពិលអំពែកព្រាត់ពន្លឺកាយ
២. បណ្តាំស្ទឹងខៀវ សាយដៀវដាច់ខ្សែ ទំនួយទ្រខ្មែរ ទឹកភ្នែកលាយបាយ ហារស្លាក់ខ្ជាក់ស្លែង ដូចខ្លែងដាច់ខ្សែ ​រសាត់បាត់ឆ្ងាយ បេះដូងត្រូវខ្នាយ កាយត្រូវព្រួញព្រាន
...រឿងប្តីកម្សត់ គួរកត់គួរចាំ ប្រពន្ធចិត្តប្រាំក្រញ៉ាំតណ្ហា សាមាន្យ ទឹកឡើងគង់ស្រក ពស់គង់សកបាន តែរឿងកល្យាណចែកឋានទៅហើយ
៣. លាភ្នំបាណន់សាយ័ណ្ហក្រោយផ្នូរ លោហិតស្រក់ហូរ លើផ្នូរត្រាណត្រើយ ជាតិនេះឃើញតែសាស័ព្ទដួងចិត្ត ផ្តិតជាប់ខ្នល់ខ្នើយ ជាតិក្រោយសុំចិត្តនាងកុំសាវា

ចង់ត្រឹមតែឃើញភក្រ្តអូន

ចង់ត្រឹមតែឃើញភក្ត្រអូន
១. ចង់ត្រឹមតែឃើញ ភក្ត្រអូន មិនបានខ្លួន ក៏ហីទៅចុះ ចង់ត្រឹមតែឃើញ សម្រស់ រូបនាងមិនដែលឃើញសោះ ស្រស់អើយ!សែនស្រស់ ម្ល៉េះទេ
២. ចង់ត្រឹមតែឃើញ ដំណើរ ពេលស្រីដើរ ក៏សមលើសគេ បុណ្យអ្វីសាងពី បុព្វេ បានជាជាតិនេះ មានស្នេហ៍ ឱ្យគេវង្វេង គ្រប់គ្នា
...ឃើញភក្ត្រមួយដង អស់ក្តីសៅហ្មង មួយគ្រា បើឃើញរាល់ថ្ងៃ ហឫទ័យកំព្រា ក្លាយជាវិមាន សុវណ្ណ 
៣. ចង់ត្រឹមតែឃើញ នេត្រា ​រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់
(ភ្លេង)
៣. ចង់ត្រឹមតែឃើញ នេត្រា ​រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់

បែកក្អមអូនហើយ

បែកក្អមអូនហើយ
១. បែកក្អមអូនហើយ បងអើយ! ទទឹកជោកអស់ បែកក្អមអូនហើយ បងអើយ! ទទឹកជោកអស់​អូនមិនហ៊ានចូលផ្ទះសោះ អូនមិនហ៊ានចូលផ្ទះសោះ សែនស្តាយ ស្រណោះ មិនគួរឡើយប្រុស ធ្វើបែកក្អមអូន
២. ឱ!ម៉ែអើយម៉ែ ម៉ែកុំជេរ ក្អមកូនបែកហើយ ឱ!ម៉ែអើយម៉ែ ម៉ែកុំជេរ ក្អមកូនបែកហើយ កុំខឹងប្តឹងគេម៉ែអើយ! កុំខឹងប្តឹងគេម៉ែអើយ! ក្អមកូន បែកហើយ ម៉ែអើយ! កុំឱ្យឪដឹងណាម៉ែ

អូនជាបេះដូងបង

អូនជាបេះដូងបង
១. អូន ជាបេះដូងបង ចិត្តស្នេហ៍ស្នងប្រគល់ជូនថ្លៃ សូមពៅ ប្រណី ដល់ភក្តីចិន្តារៀមរ៉ា រាល់យប់យល់សុបិនឃើញតែអូន ភ្ញាក់ដឹងខ្លួន និទ្រាឯកា អូនអើយ!តើពៅនៅទីណា បងរង់ចាំ
២. វិលវល់ អំពល់សោកា ដួងចិន្តា ហាក់បែកប្រេះស្រាំ ចាំអូន ច្រើនខែឆ្នាំ ក៏ស៊ូទ្រាំរង់ចាំតែពៅ គេងទន្ទឹងចាំ ចាំមើលផ្លូវ លុះឥឡូវក៏នៅប្រាថ្នា តើអូនមាននឹកដល់បងទេ ដែលរង់ចាំ?
...កាលគ្រា ដែលយើងបែកគ្នា លើកហត្ថាវាចាgoodbye តែបងដឹងថា អូននៅនឹកស្តាយ ចិត្តរៀមក៏ខ្វល់ខ្វាយ ​ឃ្លាតតែកាយ ចិត្តនៅអាល័យ បងចង់លន់តួស្រី ថាសូមថ្លៃកុំចាក ចោលបង
១. អូន ជាបេះដូងបង ចិត្តស្នេហ៍ស្នងប្រគល់ជូនថ្លៃ សូមពៅ ប្រណី ដល់ភក្តីចិន្តារៀមរ៉ា រាល់យប់យល់សុបិនឃើញតែអូន ភ្ញាក់ដឹងខ្លួន និទ្រាឯកា តើពៅនៅទីណា បងរង់ចាំ

 អូនអើយ!នៅទីណា បងរង់ចាំ

ខ្សាច់ពណ៍ភ្លើង

ខ្សាច់ពណ៍ភ្លើង
១. រលកបោកខ្សាច់ កាត់ផ្តាច់និស្ស័យ មួយម៉ឺន សែនអាល័យ សម្តីដែលធ្លាប
ចរ ចា ពាក្យថាស្រលាញ់ បងថតទុកក្នុងឱរា ស្រាប់តែអូនវាចា សុំដកស្នេហ៍ពី បងវិញ
២.អ្នកមានអាងប្រាក់ ស្រីអាងសម្រស់ យកបេះដូងដែលស្មោះ ជាន់ឈ្លីជាល្បែងស្នេហា ប្រុសមួយផែនដី ចាញ់ដៃព្រោះស្រីឫស្យា យកគំនុំគ្រួសារ ប្រហាដួងចិត្តភក្តី
...ត្បូងពេជ្រមួយគ្រាប់ ក្លាយជាខ្សាច់ ពណ៍ភ្លើង ស្ទើរតែផុតដង្ហើម មាសសុទ្ធ ប្រែជាកាឡៃ សល់តែសំណក បេះដូងកំដរលោកិយ ចាំមើល ស្នេហាថ្មី មានក្តីសុខឬយ៉ាងណា?
៣. ខ្លាចហើយស្រីស្រស់ សម្ផស្សជាធ្នាក់ សូមកុំជួបប្រទះ សំពះថាខ្ញុំសូមលា ផ្កាស្រស់ពិសពុល ទទួលដូចឱបទុក្ខា មួយរយលានវាចា ស្មារលាគ្រាប់ខ្សាច់ ពណ៍ភ្លើង
(ភ្លេង)
៣. ខ្លាចហើយស្រីស្រស់ សម្ផស្សជាធ្នាក់ សូមកុំជួបប្រទះ សំពះថាខ្ញុំសូមលា ផ្កាស្រស់ពិសពុល ទទួលដូចឱបទុក្ខា មួយរយលានវាចា ស្មារលាគ្រាប់ខ្សាច់ ពណ៍ភ្លើង​

អនិច្ចាផ្គរលាន់

អនិច្ចាផ្គរលាន់
១. អនិច្ចា ផ្គរលាន់ គ្រហឹមរកភ្លៀង សូរសព្ទសំនៀង ចម្រៀងច្រៀងថ្លែងទុក្ខា ខ្សឹបខ្សួលថ្ងួចថ្ងូរ អង្វរគូស្នេហា ឱ្យអាណិត កុំដាច់ចិត្តចោលសង្សារ អនិច្ចា ឱ!ចិត្តឥតអាសូរ មេឃអើយ កុំភ្លៀង ចាំស្តាបចម្រៀង ព្រាត់គូ ផ្គរអើយ!អឺយផ្គរ កុំថ្ងូរ អាសូរដល់គូកម្មអឺយ!
២. អនិច្ចា ផ្គរឆ្លើយ ចម្លើយសោកសៅ ថាឱ្យខ្ញុំនៅ ចាំផ្លូវម្ចាស់ស្នេហ៍ កន្លងហួសច្រើនរដូវ មិនឃើញមាសមេ ព្រួយសែនព្រួយ ព្រួយព្រោះក្តីស្នេហ៍ អនិច្ចា ឱ្យចិត្តដែលរង់ចាំ ផ្គរអើយ!កុំថ្ងូរ នាំឱ្យខ្ញុំក្រៀមក្រំ ភ្លៀងអើយ!អឺយភ្លៀង ជោកជាំ អាសូរគូរកម្មខ្ញុំអឺយ!

ឱ!ព្រះចន្ទ្រាអើយ

ឱ!ព្រះចន្ទ្រាអើយ
១. ឱ!ព្រះចន្ទ្រាអើយ រះនៅសែនឆ្ងាយ ម្ល៉េះណា ខ្ញុំអង្គុយឯកា គយគន់ចន្ទ្រថ្លាឯណាដឹង រាត្រីកំព្រា បុប្ផារីកដេរដាស ត្រចេះត្រចង់ រីករះរង់ក្នុងសួនច្បារ គួរបេតី គួរបេតី ខ្លួនខ្ញុំហាក់បីអណ្តែតទៅ នៅ ជាមួយព្រះចន្ទ្រា បន្ទុកវេទនា ដែលខ្ញុំគ្រាំគ្រា ជាយូរមកហើយ
(ភ្លេង)
​២. ឱ!ដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនា ឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួន រះផ្ទួនៗព្រោះស្នេហា អស់សង្ឃឹម អស់សង្ឃឹម ដូចភ្លៀងរលឹមជោកសព្វដី ថ្ងៃ ណាទៅទើបផុតទុក្ខ? ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូជីវិត
(ភ្លេង)
២. ឱ!ដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនា ឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួន រះផ្ទួនៗព្រោះស្នេហា អស់សង្ឃឹម អស់សង្ឃឹម ដូចភ្លៀងរលឹមជោកសព្វដី ថ្ងៃ ណាទៅទើបផុតទុក្ខ? ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូជីវិត

មួយម៉ឺនស្រណោះ

មួយម៉ឺនស្រណោះ
១. ផ្កាចាន់រុះរោយពេញដី ប្រៀបដូចជាស្ត្រី បាត់បង់សម្រស់ ជីវិត ដូចព្រះចន្ទ អាប់រស្មីក្នុងយប់ងងឹត បីដូចស្នេហាដែលក្បត់ ចិត្តក្រឡាស់ប្រែ សាវា
២. ឱ!ផ្កាចាន់អស់ក្លិនសម្រស់ គួរឱ្យស្តាយស្រណោះ ជីវិតស្រស់របស់ផ្កា ជីវិត មិនទៀងឡើយណា ព្រហ្មលិខិតចារ ត្រូវតែទទួលគ្រប់ គ្នា
...ឱ!វាសនាដូចជាស្រមោល ដែលអន្ទោល ក្នុងវាលវដ្ត សង្សារ ដូចជាផែនដីគ្មានព្រះ សុរិយា តើដល់ថ្ងៃ ណាទើបផុតពីកម្មលោកិយ
៣. ឱះឱ!វាសនាផ្កាចាន់អភ័ព្វ មានគូគាប់ តែបែរជាគ្មាននិស្ស័យ មានតែ ទឹកភ្នែកសង្វេគរងកម្ម ស្រែកច្រៀងផ្តែផ្តាំ នូវពាក្យមួយម៉ឺនស្រណោះ

ស្ទឹងគគីរ (បទដើមរបស់ ស្ទឹងសម្ងាត់)

ស្ទឹងគគីរ (បទដើមរបស់ ស្ទឹងសម្ងាត់)
១.​ ទឹកហូរ អន្លាយ ឆ្ងាយអើយសែនឆ្ងាយ អនេក ទឹកហូរនាំយក ទឹកភ្នែក គ្រាដែលបែក ចាកស្នេហ៍ មាត់ស្ទឹង គគីរបាត់ស្នេហ៍ ទីដែលខ្ញុំស្បថស្បែ មកលំហែនឹងស្រី
២. វាលចម្ការថ្នាំ អូនដាំនៅក្បែរមាត់ស្ទឹង ថ្ងៃនេះខ្ញុំនៅរង់ចាំ បណ្តាំស្រីមាត់ស្ទឹង គគីរ អស់លោក អ្នកតាមេបាសាក្សី ពេលនេះ ម្តេចបាត់ស្រី ស្ទឹងគគីរឆ្លើយប្រាប់ខ្ញុំផង
...ក្តីរំពឹង ដូចទឹកស្ទឹងហូរ ខ្យល់ថ្ងូរ ដូចសូរចម្រៀងក្រៀមក្រំ ឱ!អកញី លាចាកទ្រនំ អកឈ្មោលស្រែកយំ លុះដល់ក្តី មរណា
៣. ស្ទឹងគគីរអើយ! មានឈ្មោះជាស្ទឹង ទឹកភ្នែក ថ្ងៃនេះយំដល់ថ្ងៃស្អែក ខ្ញុំរង់ចាំ តែពាក្យសន្យា សូមស្ទឹង កុំប្រាប់អ្នកណា បើស្រីភ្លេចសន្យា ស្ទឹងកុំដៀលនាងអី!

ក្លងខែកហែកលោក

ក្លងខែកហែកលោក
១. ក្លងខែកហែកលោកអើយ ទួញសោកស្រណោះអើយ ស្តាយរូបសម្ផស្សស្តាយឈ្មោះជីវា អើយ! ភ្លេងកម្មនាំកាយ ឱ្យឆ្ងាយភ្លេងការ ឆ្ងាយទាំងបុត្រាស្នេហា ភក្តីអើយ!
២.​ ស្ទឹងកំពង់ស្ពឺអើយ! បងលឺទោចយំ អឺយ! អាធ្រាត្រភ្លៀងធំម៉ុមរាវរកប្តី អឺយ! ទំនប់ព្រែកត្នោត ធូបដោតគល់ជ្រៃ មិនគួរលោកិយប្រល័យមនោផល អឺយ!
...ចម្រៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន សុភមង្គលអឺយ! បាញ់មួយ ទុកមួយ ឱ្យព្រួយសោកសល់ នឹកឡើងអំពល់ស្គាល់តែទឹកភ្នែកអឺយ!
៣. រៀបការកម្សត់អឺយ! នៅបាត់ដំបងអឺយ! ឥឡូវបង្គងជីវិតបាក់បែកអឺយ! នេះគឺ រឿងខ្ញុំ ទ្រនំទឹកភ្នែក យំប្រាប់ជើងមេឃ រំលែកទុក្ខផងអឺយ!
(ភ្លេង)
..ចម្រៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន សុភមង្គលអឺយ! បាញ់មួយ ទុកមួយ ឱ្យព្រួយសោកសល់ នឹកឡើងអំពល់ស្គាល់តែទឹកភ្នែកអឺយ!
៣. រៀបការកម្សត់អឺយ! នៅបាត់ដំបងអឺយ! ឥឡូវបង្គងជីវិតបាក់បែកអឺយ! នេះគឺ រឿងខ្ញុំ ទ្រនំទឹកភ្នែក យំប្រាប់ជើងមេឃ រំលែកទុក្ខផងអឺយ!

ក្បត់ពាក្យសន្យា (បទដើម សន្យាពេលសាយ័ណ្ណ)

ក្បត់ពាក្យសន្យា (បទដើម សន្យាពេលសាយ័ណ្ណ)
១. ចុកចាប់ឱរា ស្រីភ្លេចសន្យា សច្ចាពេលសាយ័ណ្ហ ចិត្តឫស្សាសាវារយពាន់ ភ្លេចគ្រាគយគន់ សុរិយាអស្តង្គត សាយពន្លឺស្នេហ៍ ប្រែជារលត់ ពាក្យសម្បថ ក្លាយជាឥតន័យ
(ភ្លេង)
២. ​បែកអូន៣ឆ្នាំ បេះដូងក្រៀមក្រំ ស៊ូទ្រាំដើម្បីស្រីថ្លៃ ខំស្រែកច្រៀង លក់សំនៀងក្នុងតន្ត្រី មិនស្មានចរណៃ ដាច់ក្តីមេត្ត បងអ្នកចម្រៀង ច្រៀងបទបែកគ្នា អូនប្រហារ ចិន្តាភក្តី
(ភ្លេង)
៣. ​អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ
(ភ្លេច)
៣. ​អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ

ស្រណោះភ្លៀង

ស្រណោះភ្លៀង
១. ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់លឺរាល់ថ្ងៃ ឱ្យរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយ!សែននឹក រលឺកមាសស្ងួននួនធ្លាប់ស្នេហា
២. ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍ បងច្រៀងបំពេ ឱ្យកើយលើឱរា ឥឡូវបាត់ពៅទៅណា ឱ្យរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋាឃ្លាតឆ្ងាយពីបង
...អូនភ្លេចហើយភ្លេចខ្នើយកម្សត់ អូនភ្លេចបទ ដែលរៀមបំពេនួនល្អង ភ្លេចមុងពូកខ្នើយ ធ្លាប់កល់កើយ មិនដែលឱ្យហ្មង អូនភ្លេចចំណង ដៃអូននិងបងក្នុងថ្ងៃរៀបការ
៣. ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វេគ រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យលុះថ្ងៃអវសាន

ជំងឺស្នេហា ទូច ស៊ុននិច

ជំងឺស្នេហា ទូច ស៊ុននិច
១. ដឹងថាបងឈឺជំងឺស្នេហា សង្សារ ក្បត់ចិត្ត អូនសែនអាណិត អាសូរពេកក្រៃ មិនគួរមនុស្សល្អ ដូចរូបបង ធ្លាក់ខ្លួនជួបចិត្តឥតប្រណី ធ្វើបាបប្រុសថ្លៃ ឱ្យរងខ្លោចផ្សា
២. យំស្តាយធ្វើអ្វី បើស្រីចិត្តងាយ បងគួរ ងាកក្រោយ បំភ្លេចអោយបានស្នេហ៍គ្មានមេត្តា បើគេនោះមិនអាណិតបង មានអូនម្នាក់ទៀតណាជីវា ជួយយកអាសា ទុក្ខាកល្យាណ
..ត្រូវតាំងចិត្តគិតថាជាការយល់សប្តិ ត្រូវហ៊ានទទួលការពិត គ្រប់គ្រងអារម្មណ៍ឱ្យបាន គេស្រលាញ់បងដើម្បីតែ ចង់យកប្រុសស្នេហ៍ ធ្វើជាស្ពាន ដល់ត្រើយគេច្រាន ឥតមានសោកស្តាយ
៣. ថ្ងៃណាបងភ្ញាក់ពីភាពសុបិន អូនមិន ប្រកាន់ ស្ម័គ្រចិត្តរួមប្រាណសាងស្នេហ៍និឹងថ្លៃ អូនចាំស្វាគមន៍រាល់វេលា ទោះបីពុំងាក្លាយជាអ្វី កុំគិតវែងឆ្ងាយ ដល់ក្ស័យឡើយបង
(ភ្លេង)
៣. ថ្ងៃណាបងភ្ញាក់ពីភាពសុបិន អូនមិន ប្រកាន់ ស្ម័គ្រចិត្តរួមប្រាណសាងស្នេហ៍និឹងថ្លៃ អូនចាំស្វាគមន៍រាល់វេលា ទោះបីពុំងាក្លាយជាអ្វី កុំគិតវែងឆ្ងាយ ដល់ក្ស័យឡើយបង

រឹងដុះមាត់បឹង

រឹងដុះមាត់បឹង
១. ​រាំងដុះមាត់បឹង រាំងប្រឹងចេញផ្កា ដល់ខែវស្សា ផ្កាស្រស់បំព្រង រាំងដុះមាត់បឹង រាំងប្រឹងចេញផ្កា ដល់ខែវស្សា ផ្កាស្រស់បំព្រង រំយោលបញ្ជរ ល្អដូចគេចង រាំងមានបំណង ផ្សងរកគូព្រេង
២. កាលពីខែប្រាំង រាំងលាស់ត្រួយខ្ចី រាំងដុះលើដី ដីបែកក្រហែង កាលពីខែប្រាំង រាំងលាស់ត្រួយខ្ចី រាំងដុះលើដី ដីបែកក្រហែង​វស្សាទឹកលិច រាំងឥតចំបែង រាំងអាយុវែង ចេញផ្ការាល់ឆ្នាំ
(ភ្លេង)
​៣. ត្រួយរាំងដុះហើយ អូនអើយបេះចុះ បេះទៅមិនខុស ទុកយកទៅញ៉ាំ ត្រួយរាំងដុះហើយ អូនអើយបេះចុះ បេះទៅមិនខុស ទុកយកទៅញ៉ាំ ពេលរាំងចេញត្រួយ ម្ចាស់រាំងសូមផ្តាំ ស្រីណាបានញ៉ាំ គូព្រេងបងហើយ
​៤. ឱ្យតែអូនភ្លក្ស ជក់មាត់មិនតិច បើសិនចង់គេច គេចមិនរួចឡើយ ឱ្យតែអូនភ្លក្ស ជក់មាត់មិនតិច បើសិនចង់គេច គេចមិនរួចឡើយ ត្រួយរាំងខ្សឹបសួរ សូមឱ្យស្រីឆ្លើយ បើជ្រុលភ្លក្សហើយ ព្រមស្ម័គ្របងទៅ

ជីវិតដូចសុបិន

ជីវិតដូចសុបិន
១. ជីវិតខ្ញុំមួយនរណាកំណត់ ឬមួយជាច្បាប់តាក់តែង បែបបទទៅតាមវាសនា ទូកមកដល់កំពង់ លង់បាត់ច្រវា ឆាកល្ខោនស្នេហ៍ រឿងបេះដូងក្អែក
២. ដំណើរជីវិតក្នុងវដ្តសង្សារ ដូចកូនបក្សា ហើរកាត់បព្វតា ពេលយប់ងងឹត ឋាននរកអវីចី ក្លាយជាតុសិត អប្សរដួងចិត្ត ប្រែជាកាកី
...នេះហើយស្នេហា លោកាមិនទៀង ដូចព្យុះបក់ភ្លៀង កណ្តាលរាត្រី​ស្នេហ៍ផ្អែមដូចស្ករ ស្មោះសរភក្តី ម្តេចគ្មាននិស្ស័យចាកក្តីស្រលាញ់
៣. ផ្កាមួយអស់ក្លិនសង្ឃឹមផ្កាថ្មី តែកម្មអប្រិយ កាត់ផ្តាច់ប្រល័យ បេះផ្កាទាំងទង បើមិនស្នេហ៍ទេ ម្តេចមិន ប្រាប់បងផង ឱ្យខកបំណងកណ្តាលទ្វីបលោក
(ភ្លេង)
៣. ផ្កាមួយអស់ក្លិនសង្ឃឹមផ្កាថ្មី តែកម្មអប្រិយ កាត់ផ្តាច់ប្រល័យ បេះផ្កាទាំងទង បើមិនស្នេហ៍ទេ ម្តេចមិន ប្រាប់បងផង ឱ្យខកបំណងកណ្តាលទ្វីបលោក

សូមប្រុសកុំព្រួយ

សូមប្រុសកុំព្រួយ
១. ខ្វល់ខ្វាយរឿងអ្វី ប្រុសពិសី ប្រាប់មកណាស្នេហ៍ ចិត្តអូនឥតល្ហែ ព្រួយព្រោះតែចរណៃ ម្តេចបងនៅស្ងៀម ភក្ត្រក្រៀមក្រំរាល់ថ្ងៃ ឆ្លើយប្រាប់មកស្រី ប្រុសថ្លៃកុំសោកា
២. ឬព្រួយព្រោះស្នេហ៍ ឬមាសមេមិនយល់ចិត្តអូន ជឿចុះណាស្ងួន នឹមនួនកុំសង្កា​អូនពិត ជាស្មោះមិនដោះដៃសាវា កុំស្រក់ទឹកនេត្រា ចិន្តាអូនភក្តី
...បងឈប់ព្រួយទៅ ពាលពៅជឿអូនចុះ ស្នេហ៍អូនស្នេហ៍ស្មោះ អស់ពីដួងហឫទ័យ ប្រុសច្រើនគរគោក តែអូនមិនបេតី ស្ម័គ្រស្មោះតែថ្លៃ ស្រមៃបានសុខសាន្ត
៣. ញញឹម មកបងម្ចាស់ស្នេហ៍ស្នង កុំបារម្ភអ្វី ទោះបងក្រក្រី ក៏គ្មានអ្វី ផ្ទឹមបាន អូនសូមផ្ញើចិត្ត ផ្ញើជីវិតប្រាណ លុះថ្ងៃអវសាន នឹងកល្យាណតែមួយ

ផ្កាយកូនមាន់

ផ្កាយកូនមាន់
អូ!.... អូ!.... អូ!.......
១. អូនអើយ! អូនមើលដួងតារារះ រស្មីស្រឡះនៅលើ មេឃា ផ្កាយរាប់មិនអស់រះចោមចន្ទ្រា ខ្លះជិតខ្លះឆ្ងាយ ច្រើនឥតគណនា មើលចុះពុំងាបងបង្ហាញស្រី
២. នៅចំពីមុខបងនេះណាស្ងួន គឺផ្កាយកូនមាន់ណាចរណៃ ផ្កាយនេះរៀមធ្លាប់ រៀបរាប់ប្រាប់ស្រី ថាដូចមេមាន់ បណ្តើរកូនខ្ចី តើស្រីនាងចាំបានទេណាអូន?
...ឯនាយ ឆ្វេងដៃបង នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន នៅចំ ភក្ត្រាអូន គឺជា ផ្កាយយាមនង្គ័លណាពៅពិសី
៣. យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់ ឆោមស្រស់វរលក្ខណ៍ត្រួយហ​ឫទ័យ អូនអើយ!អូនល្មមគេងហើយណាថ្លៃ គេងកើយភ្លៅបង បងនឹងថ្នមបី រៀមបំពេស្រីឱ្យអូនគេងបាន
(ភ្លេង)​
...ឯនាយ ឆ្វេងដៃបង នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន នៅចំ ភក្ត្រាអូន គឺជា ផ្កាយយាមនង្គ័លណាពៅពិសី
៣. យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់ ឆោមស្រស់វរលក្ខណ៍ត្រួយហ​ឫទ័យ អូនអើយ!អូនល្មមគេងហើយណាថ្លៃ គេងកើយភ្លៅបង បងនឹងថ្នមបី រៀមបំពេស្រីឱ្យអូនគេងបាន
អូ!.... អូ!.... អូ!.......

លង់នឹងសម្រស់ស្រី

លង់នឹងសម្រស់ស្រី
១. ចាប់តាំងពីបាន យល់ភក្ត្រឆោម ស្រស់ឆវី ស្អាតស្រស់សោភាគ្មាននារីណាផ្ទឹម រៀមគេងរៀមនឹក សុបិនឃើញ អូនញញឹម ភក្ត្រាប៉ប្រិមពិត​ ជាគូគ្រង
...សូមទេវតា ជួយពន្យល់ ស្រស់ស្រី ឱ្យនាងមេត្រីមកលើ ខ្ញុំផង ឱ្យបាន សម្រេចដូចគោលបំណង កុំបីនួនល្អង បើកចិត្តពីបង
(ភ្លេង)
២​. រៀមឆ្កួតវង្វេង នឹកស្រមៃកែវ កនិដ្ឋា នឹងផ្ញើអក្ខរា ខ្លាចនាងមិន ប្រណីបង នឹងថ្លែងវាចា សាសងស្នេហ៍ស្នង ក្រែងមិនទំនង អាសូររៀមផង កួចប្រតិព័ទ្ធថ្លៃ
...បងបន់ព្រះ សំពះទេវតា បន្ទន់ចិត្តស្រី មេត្តាប្រណីដាក់ទានស្នេហ៍ណាចរណៃ រៀមស្ម័គ្រ រៀមស្មោះ អស់ពីដួងហឫទ័យ បងភ្ជាប់និស្ស័យ ជាគូ អនាគតអើយ!

​បឹងមីស៊ីហ្គែន

បឹងមីស៊ីហ្គែន
១. ឱ!ទេសភាព ដួងព្រលឹង នាមាត់បឹង មីស៊ីហ្គែន វាយោរំភើយ រហើយប្រាណ ផុតរំខាន ស្រាន្តអារម្មណ៍
២. ទឹករលកបោក ឈូឆរ លើផែនថ្ម ទាំងតូចធំ បក្សីខ្ញៀវខ្ញារ ប្រលែងខ្ញុំ សែនមនោរម្យ អ្វីម្ល៉េះណា
...ខ្យល់ថ្ងួចថ្ងូរ ពេលព្រះសូរ្យ ទៀបព្រៃ ចោលរស្មីលើ ចុងព្រឹក្សា សូរ សៀងសត្វរៃដូចតន្ត្រី ថ្នមឱរា ពេលខ្ញុំលាឃ្លាតទៅឆ្ងាយ
៣. គន់មើលបឹង ជាចុងក្រោយ នាំចិត្តឱ្យនឹក ស្រមៃ ចិត្តប្រាថ្នាវិល ជាថ្មី ព្រោះអាល័យ មីស៊ីហ្គែន

ទឹកហូរ

ទឹកហូរ
១. ទឹកហូរ បន្ទរជាភ្លេង ក្រោមម្លប់សូរ្យសែង តែងពាក្យបំពេ ពាក្យស្នេហ៍ទៅស្រី ស្នេហ៍ថ្លៃជាគូរ អើយ! ពៅអូនអើយ! ឆើ្លយមកណាស្ងួន ដឹងខ្លួនឬទេ?
(ភ្លេង)
២. ទឹកហូរ បន្ទរតែឯង ប្រៀបបានសំលេង ថ្លែងពីក្តីស្នេហ៍​ ដែលគេព្រងើយ ដង្ហោយរកគូរ អើយ! ពៅអូនអើយ! បងសូមចម្លើយ ឆ្លើយមកណាថ្លៃ
(ភ្លេង)
១. ទឹកហូរ បន្ទរជាភ្លេង ក្រោមម្លប់សូរ្យសែង តែងពាក្យបំពេ ពាក្យស្នេហ៍ទៅស្រី ស្នេហ៍ថ្លៃជាគូរ អើយ! ពៅអូនអើយ! ឆើ្លយមកណាស្ងួន ដឹងខ្លួនឬទេ?
ហ៊ឺ!..... ហ៊ឺ!..... ហ៊ឺ!.....
ហ៊ឺ!..... ហ៊ឺ!..... ហ៊ឺ!..... ហ៊ឺ!..... ហ៊ឺ!.....

សុំដៀលស្រីម្នាក់

សុំដៀលស្រីម្នាក់
១. សូមអស់ស្រីល្អនៅលើលោកា មេត្តាករុណា កុំប្រកាន់ខ្ញុំ សុំដៀលស្រីម្នាក់ ថ្លើមខ្មៅចិត្តធំ ចេះធ្វើសើចយំ ឱ្យខ្ញុំចាញ់កល
២. ស្រីនោះឈ្មោះក្រៅមានន័យដូចផ្កា ឯចិត្តរាយមាយ មិនខុសពីខ្យល់ រូបរាងល្អស្រស់ បង្កប់ពិសពុល ល្មោភស្នេហ៍ងប់ងុល ខុសពីស្រីគេឯង
...ឱ!នាងតារាគង់អាប់រស្មី ទោះមានឈ្មោះល្បី ខ្ញុំមិនខ្ចីក្រែង ថ្ងៃនេះគ្រាន់តែ ព្រមាននាងឯង ថ្ងៃក្រោយរឿងផ្សេង សុំដៀលចំឈ្មោះ
៣.​ទៅចុះកាកីស្រីល្អឈាមកប់ ល្បិចកលសព្វគ្រប់ ដើរទាក់អស់ប្រុសៗ ពាក់ស្រោមក្រមុំ ឱ្យប្រុសស្រណោះ តាមពិតមានឈ្មោះ ក្រមុំពាន់ដង

ចម្រៀងថ្ងៃស្អែក ហ៊ឹម ស៊ីវន

ចម្រៀងថ្ងៃស្អែក ហ៊ឹម ស៊ីវន
១. ចម្រៀង ថ្ងៃស្អែក ស្អែកយើងបែកគ្នា ចម្រៀង ច្រៀងលាទាំងស្រណោះ ថ្ងៃណាទៅ បានជួបអ្នកម្តងទៀត សង្ឃឹមជួប គ្នារដូវផ្ការីកថ្មី
២. ចម្រៀង អូនច្រៀងនឹកដល់អ្នក ​ធ្លាប់ដើរ កម្សាន្តក្នុងសួនច្បារ មានបុប្ផា គ្រប់ពណ៍រីកស្គុសស្គាយ ពេលរីកហើយ តែងរោយធម្មតា
​...ខ្ញុំនៅរង់ចាំ អ្នកជានិច្ច ចាំជួបរដូវ ផ្ការីកថ្មី ​ទោះជាអ្នកក្បត់ ឬចង់បំភ្លេចខ្ញុំ ក៏ខ្ញុំនៅតែរង់ចាំអ្នក ខ្ញុំចាំលុះថ្ងៃសូន្យ មិនប្រណីក៏នៅតែចាំ

ហត់ អាន គុណកូឡា

ហត់ អាន គុណកូឡា
១. មិនធ្លាប់នឹកគិត ពេលវេលាពិតហួសអស់ តែមួយភ្លែតសោះ ធ្វើអោយចិត្តខ្ញុំឈឺចាប់ខ្លាំង មនុស្សធ្លាប់រឹងមាំ ពេលនេះប្រែជាភ្លេចភ្លាំង សោកសៅយ៉ាងខ្លាំង មកប៉ះចិត្តអោយខ្វល់
...តើហេតុអ្វីៗ ស្រីមកប្រែ ពេលនេះ ផ្លាស់ប្តូរចិត្តលឿនម្ល៉េះ បងមិនដែលគិតដល់​ព្រោះគ្រប់យ៉ាងៗ កល្យាណចាំអោយបងផ្តល់ ពេលនេះបានមកដល់ អូនលែងខ្វល់ បែប្រេះឆា ឬត្រូវបញ្ចប់ស្នេហាត្រឹមនេះ មែនទេ​ទើបស្រស់មាសមេ បែកបែលែងរវល់ រៀមរ៉ា
២. អូនមានគេក្បែរ ឯបង បានត្រឹមយំឈឺផ្សារ សង្ឃឹមថ្ងៃណាមួយ អស់ទ្រាំ ហត់កាយហត់ចិត្ត ឈប់គិតឈប់ខ្វល់ រឿងស្នេហា រូបភាពឈឺផ្សារ តាមមកប្រហារ ឈឺចាប់ណាស់ស្រី ចង់ផ្តាច់ចំណង អតិតកាល ស្នេហាភក់ជ្រាំ ថាខ្ញុំអស់ទ្រាំនឹង ឈឺចាប់ ចង់ប្រាប់ថាហត់
(ភ្លេង)
១. មិនធ្លាប់នឹកគិត ពេលវេលាពិតហួសអស់ តែមួយភ្លែតសោះ ធ្វើអោយចិត្តខ្ញុំឈឺចាប់ខ្លាំង មនុស្សធ្លាប់រឹងមាំ ពេលនេះប្រែជាភ្លេចភ្លាំង សោកសៅយ៉ាងខ្លាំង មកប៉ះចិត្តអោយខ្វល់
...តើហេតុអ្វីៗ ស្រីមកប្រែ ពេលនេះ ផ្លាស់ប្តូរចិត្តលឿនម្ល៉េះ បងមិនដែលគិតដល់​ព្រោះគ្រប់យ៉ាងៗ កល្យាណចាំអោយបងផ្តល់ ពេលនេះបានមកដល់ អូនលែងខ្វល់ បែប្រេះឆា ឬត្រូវបញ្ចប់ស្នេហាត្រឹមនេះ មែនទេ​ទើបស្រស់មាសមេ បែកបែលែងរវល់ រៀមរ៉ា
២. អូនមានគេក្បែរ ឯបង បានត្រឹមយំឈឺផ្សារ សង្ឃឹមថ្ងៃណាមួយ អស់ទ្រាំ ហត់កាយហត់ចិត្ត ឈប់គិតឈប់ខ្វល់ រឿងស្នេហា រូបភាពឈឺផ្សារ តាមមកប្រហារ ឈឺចាប់ណាស់ស្រី ចង់ផ្តាច់ចំណង អតិតកាល ស្នេហាភក់ជ្រាំ ថាខ្ញុំអស់ទ្រាំនឹង ឈឺចាប់ ចង់ប្រាប់អូនថាហត់

ក្រមុំអង្គរ ចំរើន សុភក្រ្ត

ក្រមុំអង្គរ ចំរើន សុភ័ក្ត្រ
១. ​ខ្ញុំជាក្រមុំខ្មែរអង្គរ សប្បាយត្រេកអរក្នុងជីវិត ឡាវថៃបារាំងចិន​ស្អាតចាញ់ខ្ញុំខ្មែរពិតៗ ស្អាតទាំងកាយទាំងចិត្តគ្រប់ពេល
២. សែនមោទនៈភាពកើតជាខ្មែរ ជាអ្នកស្រុកស្រែខ្មែរឧត្តម្ភ យើងមានប្រាសាទអង្គរ ស្រស់បវរល្អផូរផង់ ដូចព្រះច័ន្ទពេញវង់លើមេឃា
...មើលទៅសម្រស់ស្រស់ធម្មជាតិ គួរអោយទស្សនា ឃើញមិនចង់ឃ្លាត មានឆ្នេរសមុទ្រនិងទន្លេ សត្វច្រើនឥតល្ហែ ច្រើនជាងគេព្រៃឈើទៀត ឃើញសម្រស់ធម្មជាតិ គ្មានអ្វីប្រៀប ស្រស់ដូចសួនច្បារ ខ្ញុំពិតជាមានវាសនាកើតមកជាខ្មែរ

In Relationship - បាន មុន្នីល័ក្ខ

In Relationship
១. ដូចមនុស្សក្រោកពីឈឺ ​ក្រោកពីជំងឺស្នេហា មានអារម្មណ៍ថាឯការ តែក៏លែងសូវឈឺចាប់
ស្រាប់តែមកជួបម្នាក់នេះ បេះដូងខ្ញុំដូចជាលោកញាប់ ប្រឹងទប់អារម្មណ៍ ខ្លួនឯងអោយជាប់ ព្រោះធ្លាប់ខូចចិត្តម្តងហើយ
២. ជើងទាំងគូរសឹងហើបពីដី ពេលបងប្រាប់ស្រីថាស្នេហ៍ ដូចជាខ្លាចៗក្នុងចិត្តដែរ តែមាត់វាបែឆ្លើយថាអូខេ អ៊ូ....ហូ....
....មិត្តFacebookអើយ ខ្ញុំលែងSingleទៀតហើយ ឈឺទៀតក៏ដោយ សុំដាក់ In Relationship មានគេCommentថាកុំ តែក៏ខលឃុំខ្ញុំមិនបាន បេះដូងនេះវាតាមរំខាន ថាត្រូវការបង

...មិត្តFacebookអើយ ខ្ញុំលែងSingleទៀតហើយ ឈឺទៀតក៏ដោយ សុំដាក់ In Relationship មានគេCommentថាកុំ តែក៏ខលឃុំខ្ញុំមិនបាន បេះដូងនេះវាតាមរំខាន ថាត្រូវការបង

អក្ខរាចារទៅស្រី

អក្ខរាចារទៅស្រី
១. អក្ខរា ចារជា ថ្មី ដូចរាត្រី រនោច មានរស្មី ក៏មិនដូច ឆ្ងាយស្រីតូច ជួបពុំបាន
២. ឱ!សម្តី មានន័យ ហួស សូមជួយឆ្លើយ ខ្ញុំផង បើជាតិនេះ បានដូច បំណង ដែលប៉ុនប៉ង ជាគូ
(ភ្លេង)
៣. អក្ខរា ចារជា ថ្មី ដូចរាត្រី រនោច មានរស្មី ក៏មិនដូច កាលស្រីតូច ជួបនឹងបង
៤. ឱ!ជំនោរ វាយោ ថ្មី បងនៅច្រៀង អាល័យ អក្ខរា ចារទៅស្រី ក្នុងរាត្រី រនោច
(ភ្លេង)
២. ឱ!សម្តី មានន័យ ហួស សូមជួយឆ្លើយ ខ្ញុំផង បើជាតិនេះ បានដូច បំណង ដែលប៉ុនប៉ង ជាគូ
៤. ឱ!ជំនោរ វាយោ ថ្មី បងនៅច្រៀង អាល័យ អក្ខរា ចារទៅស្រី ក្នុងរាត្រី រនោច

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...