ឱ!ព្រះចន្ទ្រាអើយ
១. ឱ!ព្រះចន្ទ្រាអើយ រះនៅសែនឆ្ងាយ ម្ល៉េះណា ខ្ញុំអង្គុយឯកា គយគន់ចន្ទ្រថ្លាឯណាដឹង រាត្រីកំព្រា បុប្ផារីកដេរដាស ត្រចេះត្រចង់ រីករះរង់ក្នុងសួនច្បារ គួរបេតី គួរបេតី ខ្លួនខ្ញុំហាក់បីអណ្តែតទៅ នៅ ជាមួយព្រះចន្ទ្រា បន្ទុកវេទនា ដែលខ្ញុំគ្រាំគ្រា ជាយូរមកហើយ
(ភ្លេង)
២. ឱ!ដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនា ឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួន រះផ្ទួនៗព្រោះស្នេហា អស់សង្ឃឹម អស់សង្ឃឹម ដូចភ្លៀងរលឹមជោកសព្វដី ថ្ងៃ ណាទៅទើបផុតទុក្ខ? ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូជីវិត

No comments:
Post a Comment