បណ្តាំស្ទឹងខៀវ (ទូច ស៊ុននិច)
១. ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា សាងកោដ្ឋស្នេហាលាងស្នាមទឹកភ្នែក សុខាព្រាត់ស្នេហ៍ ដួងខែកម្សត់ ព្រាត់ពីជើងមេឃ អំពិលអំពែកព្រាត់ពន្លឺកាយ
២. បណ្តាំស្ទឹងខៀវ សាយដៀវដាច់ខ្សែ ទំនួយទ្រខ្មែរ ទឹកភ្នែកលាយបាយ ហារស្លាក់ខ្ជាក់ស្លែង ដូចខ្លែងដាច់ខ្សែ រសាត់បាត់ឆ្ងាយ បេះដូងត្រូវខ្នាយ កាយត្រូវព្រួញព្រាន
...រឿងប្តីកម្សត់ គួរកត់គួរចាំ ប្រពន្ធចិត្តប្រាំក្រញ៉ាំតណ្ហា សាមាន្យ ទឹកឡើងគង់ស្រក ពស់គង់សកបាន តែរឿងកល្យាណចែកឋានទៅហើយ
៣. លាភ្នំបាណន់សាយ័ណ្ហក្រោយផ្នូរ លោហិតស្រក់ហូរ លើផ្នូរត្រាណត្រើយ ជាតិនេះឃើញតែសាស័ព្ទដួងចិត្ត ផ្តិតជាប់ខ្នល់ខ្នើយ ជាតិក្រោយសុំចិត្តនាងកុំសាវា
(ភ្លេង)

No comments:
Post a Comment