លង់នឹងសម្រស់ស្រី
១.
ចាប់តាំងពីបាន យល់ភក្ត្រឆោម ស្រស់ឆវី ស្អាតស្រស់សោភាគ្មាននារីណាផ្ទឹម រៀមគេងរៀមនឹក
សុបិនឃើញ អូនញញឹម ភក្ត្រាប៉ប្រិមពិត ជាគូគ្រង
...សូមទេវតា
ជួយពន្យល់ ស្រស់ស្រី ឱ្យនាងមេត្រីមកលើ ខ្ញុំផង ឱ្យបាន សម្រេចដូចគោលបំណង
កុំបីនួនល្អង បើកចិត្តពីបង
(ភ្លេង)
២.
រៀមឆ្កួតវង្វេង នឹកស្រមៃកែវ កនិដ្ឋា នឹងផ្ញើអក្ខរា ខ្លាចនាងមិន ប្រណីបង
នឹងថ្លែងវាចា សាសងស្នេហ៍ស្នង ក្រែងមិនទំនង អាសូររៀមផង កួចប្រតិព័ទ្ធថ្លៃ
...បងបន់ព្រះ
សំពះទេវតា បន្ទន់ចិត្តស្រី មេត្តាប្រណីដាក់ទានស្នេហ៍ណាចរណៃ រៀមស្ម័គ្រ រៀមស្មោះ
អស់ពីដួងហឫទ័យ បងភ្ជាប់និស្ស័យ ជាគូ អនាគតអើយ!

No comments:
Post a Comment