ចង់ត្រឹមតែឃើញភក្ត្រអូន
១. ចង់ត្រឹមតែឃើញ ភក្ត្រអូន មិនបានខ្លួន ក៏ហីទៅចុះ ចង់ត្រឹមតែឃើញ សម្រស់ រូបនាងមិនដែលឃើញសោះ ស្រស់អើយ!សែនស្រស់ ម្ល៉េះទេ
២. ចង់ត្រឹមតែឃើញ ដំណើរ ពេលស្រីដើរ ក៏សមលើសគេ បុណ្យអ្វីសាងពី បុព្វេ បានជាជាតិនេះ មានស្នេហ៍ ឱ្យគេវង្វេង គ្រប់គ្នា
...ឃើញភក្ត្រមួយដង អស់ក្តីសៅហ្មង មួយគ្រា បើឃើញរាល់ថ្ងៃ ហឫទ័យកំព្រា ក្លាយជាវិមាន សុវណ្ណ
៣. ចង់ត្រឹមតែឃើញ នេត្រា រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់
(ភ្លេង)
៣. ចង់ត្រឹមតែឃើញ នេត្រា រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់
No comments:
Post a Comment