ក្បត់ពាក្យសន្យា (បទដើម សន្យាពេលសាយ័ណ្ណ)
១. ចុកចាប់ឱរា ស្រីភ្លេចសន្យា សច្ចាពេលសាយ័ណ្ហ ចិត្តឫស្សាសាវារយពាន់ ភ្លេចគ្រាគយគន់ សុរិយាអស្តង្គត សាយពន្លឺស្នេហ៍ ប្រែជារលត់ ពាក្យសម្បថ ក្លាយជាឥតន័យ
(ភ្លេង)
២. បែកអូន៣ឆ្នាំ បេះដូងក្រៀមក្រំ ស៊ូទ្រាំដើម្បីស្រីថ្លៃ ខំស្រែកច្រៀង លក់សំនៀងក្នុងតន្ត្រី មិនស្មានចរណៃ ដាច់ក្តីមេត្ត បងអ្នកចម្រៀង ច្រៀងបទបែកគ្នា អូនប្រហារ ចិន្តាភក្តី
(ភ្លេង)
៣. អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ
(ភ្លេច)
៣. អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ
No comments:
Post a Comment