ច្បាប់ធម្មជាតិ
១. ជីវិតមនុស្ស ជួបផលកម្ម ជាប្រចាំ កំណត់ដួងជតា អ្នកមានអ្នកក្រ ខ្មៅសលាយគ្នា ឈឺចាស់ជរា ជាច្បាប់ធម្មជាតិ
២. ថ្ងៃនេះសើច ថ្ងៃស្អែកយំ គេងសុបិន ជួបស្នេហ៍ដែលគាប់ចិន្តា ពេលភ្ញាក់ដឹងខ្លួន បានត្រឹមសោកា ព្រោះស្នេហា បាំងដោយវណ្ណះ
...ជីវិត យមរាជគំរាម ភ្នក់សង្គ្រាម នៅក្នុងអារម្មណ៍ សេចក្តីស្នេហ៍ មិនបានសុខុម ទុក្ខរណ្តំ ជួបតែរឿងកម្ម
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី
(ភ្លេង)
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី
No comments:
Post a Comment