យំអស់ទឹកភ្នែក (ទូច ស៊ុននិច)
១. យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយ!នៅទ្រាំ អូនស្រែក អូនទ្រហោយំ យំអស់ទឹកភ្នែក យំស្ទើរតែបែក ប្រេះឱរា ទ្រូងរីងស្ងួត ស្ងួតបែកក្រហែង រីងនេត្រា ព្រោះតែស្នេហ៍ រូបបងមួយ
២. នៅតែសង្ខារ ទុកបូជាស្នេហ៍បង គ្រាក្រោយ ដែលអូនបានផ្សង ជួបបងជាតិមុខកុំឱ្យជួបទុក្ខ ជួបក្តីព្រួយ បើជួបបង សូមឱ្យ បានជួបមួយនិងមួយ ហើយកុំឱ្យ ជួបស្នេហ៍ចិត្តព្រាន
...ស្នេហ៍អូនធំណាស់ស្នេហ៍អូនធំណាស់ ធំសែនធំ ធំជាងផែនដី ហើយក៏គ្មានអ្វីប្រៀបបាន មិននឹកស្មានថាចិត្ត ស្នេហ៍ដល់ថ្នាក់ហ្នឹង អូនទើបតែដឹង នៅពេល បងធ្វើបាបអូន
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូនរលាយសាបសូន្យ គ្មានក្តីសង្ឃឹម
(ភ្លេង)
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូនរលាយសាបសូន្យ គ្មានក្តីសង្ឃឹម
No comments:
Post a Comment