Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

សុំដៀលស្រីម្នាក់

សុំដៀលស្រីម្នាក់
១. សូមអស់ស្រីល្អនៅលើលោកា មេត្តាករុណា កុំប្រកាន់ខ្ញុំ សុំដៀលស្រីម្នាក់ ថ្លើមខ្មៅចិត្តធំ ចេះធ្វើសើចយំ ឱ្យខ្ញុំចាញ់កល
២. ស្រីនោះឈ្មោះក្រៅមានន័យដូចផ្កា ឯចិត្តរាយមាយ មិនខុសពីខ្យល់ រូបរាងល្អស្រស់ បង្កប់ពិសពុល ល្មោភស្នេហ៍ងប់ងុល ខុសពីស្រីគេឯង
...ឱ!នាងតារាគង់អាប់រស្មី ទោះមានឈ្មោះល្បី ខ្ញុំមិនខ្ចីក្រែង ថ្ងៃនេះគ្រាន់តែ ព្រមាននាងឯង ថ្ងៃក្រោយរឿងផ្សេង សុំដៀលចំឈ្មោះ
៣.​ទៅចុះកាកីស្រីល្អឈាមកប់ ល្បិចកលសព្វគ្រប់ ដើរទាក់អស់ប្រុសៗ ពាក់ស្រោមក្រមុំ ឱ្យប្រុសស្រណោះ តាមពិតមានឈ្មោះ ក្រមុំពាន់ដង
(ភ្លេង)

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...