១. ចង់ក្រសោប ស្ទុះឱបអូនឥឡូវ សម្លឹងយូរ យូរទៅ ឃើញពៅល្អដូចផ្កា រីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា ភ្នែកមុតធ្លុះ ចិន្តា ថ្ងៃណា បានកៀកកើយ
២. ចន្ទភ្លឺហើយ នៅឡើយមិនស្មើអូន រស្មីស្រស់ ស្រទន់ គួរគន់មិនឈប់ឡើយ ពេលជួបជួន វិញ្ញាណភ្លឹកភ្លាំងអស់ហើយ ចង់សួរឱ្យ អូនឆ្លើយ កម្មអើយ! ស្តីមិនរួច
...នេះហើយ គឺជាមន្តស្នេហ៍ នឹករឹតទ្វេ រឹតតែកួចស្នេហ៍ គ្មានពេលភ្លេច ចិត្តបំនង ប៉ងនៅជាប់ជានិច្ច ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី
៣. បងប្តេជ្ញា ប្រាថ្នាតែអូនមួយ អូនអើយ!អូនកុំព្រួយ កុំព្រួយណាចរណៃ ស្លាប់ឬរស់ បងស្មោះលុះគ្រាក្សិណក្ស័យ បងមិនភ្លេចទេថ្លៃ រូបស្រីជាដួងចិត្តបង
(ភ្លេង)

No comments:
Post a Comment