១. ជើងមេឃពណ៍ខ្មៅ ហៅបងលែងឮ ស្រីណាមិនឈឺ ដួងចិត្តសោកា បើប្រុសក្បត់ សម្បថស្នេហា ហ៊ានរៀបការ ផ្ទឹមនឹងគូថ្មី តើសល់អ្វីឱ្យស្រីសង្ឃឹម
២. ស្តាយព្រហ្មចារី ស្ដាយវ័យក្រមុំ យំមួយម៉ឺនឆ្នាំ ក៏មិនបាត់ដែរ ឱ!ស្ពានអើយ អាណិតខ្ញុំទេ តើត្រូវជេរ ឬមិនត្រូវជេរ ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង
...ឱ!បងអើយ!បង អូនមិនខឹងទេ អូនមិនជេរទេ នៅតែស្នេហ៍ជានិច្ច ឱ្យភ្លេចមិនភ្លេច ថ្វីបើប្រុសមានល្បិច ស៊ូយំសស្រិច ម្នាក់ឯង
៣. ពីតូចដល់ធំ ខ្ញុំយំធម្មតា យំព្រោះស្នេហា មិនដែលយំទេ តែពេលនេះ ខ្ញុំយំគ្មានល្ហែ ខ្ញុំខំទប់ ទឹកភ្នែកណាស់ដែរ តែទឹកភ្នែកនៅហូរដដែល
(ភ្លេង)
៤. យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិ ប្រាប់ស្រីឯទៀត កុំឱ្យដូចខ្ញុំ មែនស្នេហា ផ្អែមជាងទឹកឃ្មុំ តែស្នេហា អាចឱ្យយើងយំ យំមិនបាត់ អស់មួយជីវិត
No comments:
Post a Comment