១. បើមិនស្រលាញ់ សូមតែអាណិត កុំធ្វើបាបចិត្ត ឱ្យបងចំបែង យប់ថ្ងៃបងគេង កើតទុក្ខម្នាក់ឯង វីវក់វង្វេង លើខ្នើយទឹកភ្នែក
២. បើមិនស្រលាញ់ កុំចងចិត្តស្នេហ៍ ព្រោះតែមាសមេ ទ្រូងបងស្ទើរបែក អន្លង់ស្នេហ៍កម្ម រំដួលលង្វែក ឱ្យរៀមទឹកភ្នែក ព្រោះស្នេហ៍រូបស្រី
...តើមានមន្តអ្វី ស្រីចងបងបាន? តាំងពីឃ្លាតប្រាណ បងតែងស្រមៃ ដេកដើរអង្គុយ ក៏ឃើញតែថ្លៃ ហាក់នៅថ្មីៗ ស្រដីរកបង
៣. ទប់ចិត្តមិនបាន ទប់ប្រាណមិននឹង រំដួលព្រលឹង លង្វែកស្នេហ៍ស្នង បំភ្លេចចោលចុះរឿងដែលកន្លង អាសូររៀមផង ណារំដួលអើយ!
(ភ្លេង)

អាសូររៀមផង ណារំដួលអើយ!
No comments:
Post a Comment