១. ភក្ត្រាប៉ប្រិម ញញឹម ទឹកដមស្នេហ៍ស្មោះ បញ្ចេញសម្រស់ អូនថាប្តូរផ្តាច់ស្នេហ៍ស្នង គួរអីបំភ្លេច ពាក្យពេចន៍អូនបង អូនភ្លេចបង្គង បង្គងទ្រនំស្នេហ៍ចាស់
២. ឱ!អូនចម្ប៉ាបុប្ផាក្រអូបតែក្លិន មិនគួរមាសឆ្អិន អូនឆាប់ប្រញាប់ប្តូរផ្លាស់ បោះបង់រូបបង យ៉ាងឆាប់រហ័ស អូនអើយ!គួរណាស់ នឹកឃើញដល់គ្រាដើមផង
...អូនបំភ្លេចអស់ កាលស្មោះភក្តី សុរិយាល្ងាចថ្ងៃ អូនហើយនិងបង ស្រីនឹកឃើញទេ ពេលទើបកន្លង យើងបានសាសង ផ្តោះផ្តងថាស្មោះនឹងគ្នា
៣. ភ្លេងខ្មែរប្រគំ រងំជូនពរដល់ស្រី ប្រែជាប្រល័យ ខ្វារខ្ញាំឱ្យគ្រាំចិន្តា ទ្រូងបងធ្លុះធ្លាយ ព្រោះអូនរៀបការ ឱ!អូនចម្ប៉ា ឱរាបងតឹងស្ទើរបែក
(ភ្លេង)
៤. ខ្លុយបងសួររក សួររកៗតែម្ចាស់ស្រីបងគ្មានពាក្យស្តី ក្រៅពីបង្ហូរទឹកភ្នែក ម្សិលមិញថ្ងៃជ័យ កម្មអ្វីថ្ងៃស្អែក បើម្ង៉ៃនឹងបែក បងចង់ឮពាក្យថាលា
No comments:
Post a Comment