១. ខ្ញុំខំញ៉ាំស្រា ឱ្យស្រវឹង កណ្តាល រាត្រីស្ងាត់ឈឹង យប់ហ្នឹង ខ្ញុំមានវិបត្តិ សោកសៅម្នាក់ឯង ចំបែងស្ទើរបែកប្រមាត់ ញ៉ាំស្រា កណ្តាលយប់ស្ងាត់ បំបាត់ បំភ្លេចរូបបង
២. ទប់ចិត្តមិនបាន ប្រាណញ័ររញ្ជួយ មានស្នេហ៍ ប្រែជាទុក្ខព្រួយ រូបមួយខ្លួនមួយសៅហ្មង ខំស្មោះគ្រប់គ្រា គ្មានវេលាភ្លេចនួនល្អង ថ្ងៃនេះអូនស្គាល់ចិត្តបង ស្នេហ៍ស្នងហ៊ានក្បត់ បោកប្រាស់
...សុរា នៅតែមិនអាចជួយបាន រូបភាពទាំងប៉ុន្មាន អូនបាន ឃើញនឹងភ្នែកច្បាស់ បងបណ្តើរស្រី អូនសែនឈឺចុកចាប់ណាស់ បងសើចឥតមានអៀនខ្មាស មិនអាចក្រឡាស់ដោះសារ
៣. មិនមែនស្រាទេ ឱ្យខ្ញុំស្រវឹង ទឹកភ្នែកពេល ហ្នឹងស្រវឹងស្នេហា ស្រវឹងពិសពុល ល្បិចកលប្រុសព្រានសាវា មិនដូច ស្រវឹងសុរា ស្នេហា ស្រវឹងមួយ ជីវិត
(ភ្លេង)
៣. មិនមែនស្រាទេ ឱ្យខ្ញុំស្រវឹង ទឹកភ្នែកពេល ហ្នឹងស្រវឹងស្នេហា ស្រវឹងពិសពុល ល្បិចកលប្រុសព្រានសាវា មិនដូច ស្រវឹងសុរា ស្នេហា ស្រវឹងមួយ ជីវិត
No comments:
Post a Comment