១. ឱ!បាត់ដំបង បណ្តូលចិត្តអើយ! ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពីរូបខ្ញុំ បានឃ្លាតទៅឆ្ងាយ នឹកស្តាយខ្វល់ខ្វាយ ពុំមានពេលល្ហែ
២. ឱ!បាត់ដំបង កងកម្មវាសនា ដែលខ្ញុំប្រាថ្នា គ្មានពេលទំនេរ បើសិនជាគូ ខ្ញុំពីបុព្វេ សូមឱ្យមាសស្នេហ៍ នឹកឃើញគ្រាដើម
...កន្លងយូរឆ្នាំ ចាំទេស្ងួន មានតែរូបអូន ដែលជាដង្ហើម ចំពោះនួនល្អង ចិត្តបងសង្ឃឹម សង្ឃឹម ញញឹមថាបានជាគូ វាសនា
៣. ឱ!បាត់ដំបង ខ្ញុំប៉ងយូរហើយ តើថ្ងៃណាឡើយ បានជួបភក្ត្រា?ចិត្តជ្រួលច្របល់ រាល់ថ្ងៃខ្លោចផ្សា ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
(ភ្លេង)

ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
No comments:
Post a Comment