១. វាសនា បានចារទុកជានិស្ស័យ ចក្រវាឡធំក្រៃ ម្តេចឱ្យបានជួបមាសមេ តើជាសំណាង ឬកម្មពីបុព្វេ ឱ្យងប់ងុលនឹងស្នេហ៍ កុនទ្វេពេលហ្នឹង
២. បើអាច ឱ្យបងសុំស្និទ្ធស្នាលក្បែ ជាមិត្តមា្នក់ដែរ ឬក៏ជាមនុស្សសំខាន់ ឱ្យតែមានឳកាសក្បែរកល្យាណ សុំត្រឹមមនុស្សរំខាន ឱ្យតែបាននៅជិតប្រាណស្រី
... ចង់ប្រាថ្នា ចង់ធ្វើសង្សាម្ចាស់បេះដូងថ្លៃ សង្ឃឹមអូនយល់អត្ថន័យ អភ័យថ្វាយសោរបេះដូង ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង
៣. បានត្រឹម សម្លឹងគយគន់មុខគេ ធ្វើម្តេចឱ្យមាសមេដឹង ខ្ញុំស្នេហ៍នាងខ្លះ ចង់សារភាព តែមានអ្វីមកបាំង មករំខានអារម្មណ៍ ថាខ្ញុំមិនសមនឹងគេទេ
(ភ្លេង)
... ចង់ប្រាថ្នា ចង់ធ្វើសង្សាម្ចាស់បេះដូងថ្លៃ សង្ឃឹមអូនយល់អត្ថន័យ អភ័យថ្វាយសោរបេះដូង ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង
ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង
No comments:
Post a Comment