១. យប់ថ្ងៃអង្គារ និទ្រាលង់លក់ សុបិនច្បាស់នឹងភ្នែកបង ថាចន្ទពេញវង់ ប្រែអាប់រស្មី ហង្សមានស្លាបហើរ ប្រែជាដើរដី ទន្សាយប្រាជ្ញល្បី ចុះចាញ់សត្វខ្យង
២. ភ្ញាក់ហើយកើយទុក្ខ ក្តុកក្តួលឱរា ដួងចិត្តរៀមរាគិតស្រេចថា ឱ!គូសង្សារ ក្នុងគ្រានេះម្តង កម្មតាមពង្រាត់ ឱ្យព្រាត់នួនល្អង ដូចចន្ទពេញវង់ ព្រាង់បង់រស្មី
...ឱរាផ្សាខ្លោច អាណោចអនេក តឹងទ្រូងស្ទើរបែក បានជាពីរបី ដង្ហើមចង្អៀត ខ្លាចឃ្លាតរូបស្រី ចុះកម្មពៀរអ្វី ក៏អាក្រក់ម្ល៉េះ?
៣. ថ្ងៃស្អែកថ្ងៃពុធ សូមផុតគ្រោះកម្ម គ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំ កុំមកចងកម្ម ឱ្យខ្ញុំនិរាសសូមឱ្យគ្រោះកាច ខ្លបខ្លាចវិនាស សូមជួបប្រទះ តែក្តីសុខអើយ!
(ភ្លេង)
៣. ថ្ងៃស្អែកថ្ងៃពុធ សូមផុតគ្រោះកម្ម គ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំ កុំមកចងកម្ម ឱ្យខ្ញុំនិរាសសូមឱ្យគ្រោះកាច ខ្លបខ្លាចវិនាស សូមជួបប្រទះ តែក្តីសុខអើយ!
No comments:
Post a Comment