១. ឃើញហើយ រន្ធត់ឱរា អូនស្អាតដូចផ្កា កុលាបកំពុងក្រពុំ ញញឹម រាយមន្តសណ្តំ ស្លុងអស់ អារម្មណ៍បងស្នេហ៍ម៉ុមខ្លាំងពេក
២. ទៅណា មកណាស្រស់ស្រីស្រស់ពិសី បងអូនបានទេ បងសូមបា្រប់អូនចុះ បងនៅកម្លោះ បេះដូងទំនេរ តើអូនប្រាប់បងបានទេ អូនជារបស់គេ ឬក៏អូននៅក្រមុំ?
៣. ឃើញភក្រ្ត ជាប់ជំពាក់ស្នេហ៍ អូនស្អាតដាក់គេ ភក្ត្រដូចជាវង់ព្រះចន្ទ តែចិត្ត បេះដូងអូនរឹង សរសើរប៉ុណ្ណឹង មិនព្រមចេញវាចា
... ច្រមុះ ស្រួចដូចកូនកាត់ សាច់ម៉ដ្ឋខៃ ដូចជាកូនចិន ដំណើរ សមដូចតួរកុន សម្រស់តូចតន់ គ្មានទាស់ត្រង់ណា ហេតុអ្វីកំនាញ់វាចា ឬមួយជីវាអូនមាន គូហើយ
៤. ឃើញហើយ សែនពិបាកចិត្ត ព្រោះគេមិនស្និទ្ធ មិនចាប់ចិន្តា អូខេ!ក៏មិនវាចា ណូ!ក៏មិនថា គិតយ៉ាងណាទៅខ្ញុំ?
៥. ធ្វើម្តេច ឱ្យស្រីយល់ចិត្ត សែនគិតបេះដូងក្រៀមក្រំ ត្រឹមរាយមន្តញញឹម សែនអស់សង្ឃឹម ស្រីមិនវាចា រៀមរ៉ាស៊ូប្តូរសង្ខារ សូមប្រាប់អូនថា បងស្នេហ៍អូនលុះក្ស័យ
(ភ្លេង)
...ច្រមុះ ស្រួចដូចកូនកាត់ សាច់ម៉ដ្ឋខៃ ដូចជាកូនចិន ដំណើរ សមដូចតួរកុន សម្រស់តូចតន់ គ្មានទាស់ត្រង់ណា ហេតុអ្វីកំនាញ់វាចា ឬមួយជីវាអូនមាន គូហើយ
៤. ឃើញហើយ សែនពិបាកចិត្ត ព្រោះគេមិនស្និទ្ធ មិនចាប់ចិន្តា អូខេ!ក៏មិនវាចា ណូ!ក៏មិនថា គិតយ៉ាងណាទៅខ្ញុំ?
No comments:
Post a Comment