១. អូន ជាស្រីទីប៉ុន្មានហើយ? បានជាត្រាណត្រើយ រកថ្មីក្មេងតែរហូត ឬមួយទុកអូន ជាស្រីសម្រាប់លេងសើច សូមបងវាចាមកអូននេះជាស្រីទី ប៉ុន្មាន?
២. អូន មិនដឹងចិត្តបងដល់ម្លឹង បានជាស្រីលង់ វោហារនិងផ្កាសម្តី មិនបានជាគិត ប្រគល់អស់ព្រហ្មចារី លង់ស្នេហ៍ ប្រុសព្រានអប្រិយ រឿងអ្វីៗ ក៏ហួលអស់ហើយ
...ការពិត ប្រពន្ធបងក៏មាន អូនសែនខ្មាសអៀន ដណ្តើមប្តីអ្នកដទៃ បងមានទាំងកូន រាប់ផ្លូន នៅគ្រប់ទិសទី ហេតុអ្វីប្រុសឆោមឆវី មកបោកស្រីថា គ្មានប្រពន្ធ
៣. អូណ ជាស្រីទីប៉ុន្មានហើយ? សូមមេត្តាឆ្លើយ ទីពីរទីបីទីបួន ទីមួយគេហើយ បងអើយអូនទីប៉ុន្មាន? ឆ្លើយប្រាប់ មកណាកល្យាណ ឆ្លើយកុំលាក់លៀម អូនជាស្រីទីប៉ុន្មាន?
(ភ្លេង)

No comments:
Post a Comment