១. ស្រណោះម្លប់ដូង ចុះឱ!ដូងអើយ!ដែលអូនធ្លាប់ជ្រក ស្រណោះម្លប់ដូង ចុះឱ!ដូងអើយ!ដែលអូនធ្លាប់ជ្រក ចាំពៅពន្លក ពៅពន្លក អើតតាមបង្អួច ពៅពន្លក អើតតាមបង្អួច
២. ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ! ព្រោះឮគេហួច ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ! ព្រោះឮគេហួច ខំវាយអង្កួច វាអង្កួច ម៉ែអូនលួចជេរ វាអង្កួច ម៉ែអូនលួចជេរ
៣. ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ស្ម័គ្របងស្ទើរឆ្កួត ស្ទើរតែឆ្កួត ខំអួតប្រាប់គេ ស្ទើរតែឆ្កួត ខំអួតប្រាប់គេ
(ភ្លេង)
៣. ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ស្ម័គ្របងស្ទើរឆ្កួត ស្ទើរតែឆ្កួត ខំអួតប្រាប់គេ ស្ទើរតែឆ្កួត ខំអួតប្រាប់គេ
៤. បើបងចោលចាប ចុះអ្នកបងអើយ! ចោលនឹងដំបង បើបងចោលចាប ចុះអ្នកបងអើយ! ចោលនឹងដំបង បើចោលនួនល្អង ចោលនួនល្អង ចោលនឹងស្លាថ្មាត់ ចោលនួនល្អង ចោលនឹងស្លាថ្មាត់
៥. បើចោលស្លាមូល ចុះអ្នកបងអើយ! ខ្ទាតចូលព្រៃបាត់ បើចោលស្លាមូល ចុះអ្នកបងអើយ! ខ្ទាតចូលព្រៃបាត់ចោលនឹងស្លាថ្មាត់ នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន
No comments:
Post a Comment