(១) កាលពីមុនខ្ញុំចង់ស្គាល់ណាស់ស្នេហា
ឮគេថាមានស្នេហាមានក្តីសុខ
តែពេលមានវា ខ្ញុំជួបតែទុក្ខ គ្មានក្តីសុខ មានតែរឿងស្មុគស្មាញសោះ

(២) មានអារម្មណ៍ថាលែងចង់យកសង្សារ
មានអារម្មណ៍ថាខ្លួនឯងខ្លាចមនុស្សប្រុស
មនុស្សស្រីម្នាក់ត្រូវកេងយំទាំងមិនខុស ឯមនុស្សប្រុសគេក្បត់សោះតែគេរីករាយ

(១) ស្តាយវេលាដែលចំណាយនឹងស្នេហា ស្តាយទឹកចិត្តដែលស្មោះជីវ៉ា
ស្តាយគ្រប់យ៉ាងដែលអូនបានលះបង់ ចង់ទៅកន្លែងមួយស្ងាត់គ្មានស្នេហា
ព្រោះថាខ្ញុំមិនចង់ ឲ្យអារម្មណ៍យ៉ាប់ជាងនេះ

(២) លែងចង់ស្តាប់សម្តីដែលរ៉ូមែនទិក
ចង់បំភ្លេចរាល់ពាក្យលួងលោមមនុ្សប្រុស
បើគេចង់ទៅហើយ ឲ្យគេទៅចុះ ខ្វះមនុស្សប្រុស ក៏ខ្ញុំមិនស្លាប់ងាយៗ

No comments:
Post a Comment