Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

បំពេម្ដាយ – ច្រៀងដោយ មាស សុខសោភា


I-វេលា..ពាក់ស្លាបហើរគេចទៅហើយ នៅឡើយ..អ្នកម្តាយទន្ទឹង..រង់ចាំ
ចាំផ្លូវកូនវិលត្រឡប់វិញ ខានជួបយូរខែឆ្នាំ ក៏ម្តាយនៅទ្រាំចាំជួបរូប..កូន
II-បើកទូ..ចាស់ៗ ចិត្តកូនរន្ធត់ ឃើញឈុតរៀនចប់ ចាំកាលកូននៅ ក្មេងៗ
កាដុងទឹកសុទ្ធកូនសែនស្តាយ ផ្លិតម្តាយធ្លាប់បក់ឲ្យគេង ម្តាយនៅតែទុកមិនចោលរូប..កូន
R1-ឱ!អ្នកម្តាយអើយ! ហត់ហើយសម្រាកខ្លះទៅ គេងកើយភ្លៅកូន កូនពៅនៅច្រៀងបំពេ
R2-ឱ!អ្នកម្តាយអើយ! ម្តាយនៅចាំបទនេះទេ? បទម្តាយតែងច្រៀងបំពេឲ្យកូនគេងលក់ ហ៊ឺ ហ៊ឺៗៗៗ….
III-សុំទោស..រយលានកំហុសកូនសាង គ្រប់យ៉ាងកូនធ្វើដោយគ្មាន ចេតនា
រវល់កិច្ចការងារផ្ទាល់ខ្លួន ភ្លេចគិតម្តាយឯកា គ្មានពេលថែរក្សានៅក្បែរ..ម្តាយ
IV-ពីពេលនេះទៅកូនសូមសន្យា រក្សាមាតាមិនឲ្យទៅណាឆ្ងាយ ធ្វើតួនាទីជាកូន
ធ្វើឲ្យចិត្តម្តាយសប្បាយ ចង់ឃើញស្នាមញញឹមម្តាយរហូត
R1-ឱ!អ្នកម្តាយអើយ! ហត់ហើយសម្រាកខ្លះទៅ គេងកើយភ្លៅកូន កូនពៅនៅច្រៀងបំពេ
R2-ឱ!អ្នកម្តាយអើយ! ម្តាយនៅចាំបទនេះទេ? បទម្តាយតែងច្រៀងបំពេឲ្យកូនគេងលក់ ហ៊ឺ ហ៊ឺៗៗៗ….

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...