ហត់ ហត់នឹងពាក្យសម្បថ ដែលអូនបំពាន ហត់ ហត់នឹងឃើញស្រីក្បត់ដដែលៗ
បងហត់ព្រោះតែក្តីស្នេហ៍ ដែលអូនមិនដែលខ្វល់ខ្វាយ
ឆោមឆាយនៅតែសប្បាយភ្លើតភ្លើននឹងភ្លើងតណ្ហា បងស្រក់ទឹកនេត្រា ព្រោះជីវាច្រើនហើយ
ហេតុអ្វីត្រាណត្រើយនៅតែមិនយល់ពីចិន្តា ថាបងឈឺថាបងយំ ព្រោះតែម៉ុមខ្លាំងប៉ុណ្ណា
ហេតុអ្វីដាច់មេត្តាមិនព្រមកែ ហេតុអ្វីក៏ស្រស់មាសស្នេហ៍ អូននៅតែផ្គឺនបំពាន
តាំងខ្លួនធ្វើជាព្រានហ៊ាផ្លាស់ប្តូរពាក្យសម្តី ទាំងមិនខ្វល់ថាខ្លួនជាស្រី
មិនខ្វល់ថាបងឈឺរីងរៃ មិនអាណិតដល់ចិត្តភក្តីដែលប្រណី លើកលែងទោស
អាងក្តីសន្តោសរាប់រយដង ព្រោះតែចង់អោយស្រស់នួនល្អង កែមានយាទឈប់មានស្នៀត
អោយបងហត់ចិត្ត អោយបងហត់ចិត្ត ហត់
(ភ្លេង)
(រ៉ែប) ហត់កាយហត់ចិត្តហត់ព្រោះវមិត្រក្បត់ចិត្តមានថ្មី
ហត់លែងចង់ស្តាប់ពាក្យសម្តីដែលស្រីវាចា ដែលស្រីវាចា
ហត់ឡើងចង់ឈឺក្លាយជាជំងឺដុះសាច់ខួរក្បាលដោយសារទង្វើនិងកាយវិការ មាត់ខុសពីចិត្តៗខុសពីមាត់របស់អូន
ស្តាយដួងចិត្តដែលខំភក្តី ស្តាយទឹកចិត្តដែលអោយតម្លៃ
ស្តាយដែលមិនអាចកែប្រែថ្លៃអោយល្អជាងហ្នឹង អោយល្អជាងហ្នឹង ស្តាយព្រលឹងមិនគួរសាវា
ស្តាយស្នេហាមិនគួរណាព្រាត់ ស្តាយដែលមិនអាចឃាត់អារម្មណ៍ មិនអោយហត់ចិត្ត
ថាបងឈឺថាបងយំ ព្រោះតែម៉ុមខ្លាំងប៉ុណ្ណា ហេតុអ្វីដាច់មេត្តាមិនព្រមកែ
ហេតុអ្វីក៏ស្រស់មាសស្នេហ៍ អូននៅតែផ្គឺនបំពាន
តាំងខ្លួនធ្វើជាព្រានហ៊ាផ្លាស់ប្តូរពាក្យសម្តី ទាំងមិនខ្វល់ថាខ្លួនជាស្រី
មិនខ្វល់ថាបងឈឺរីងរៃ មិនអាណិតដល់ចិត្តភក្តីដែលប្រណី លើកលែងទោស
អាងក្តីសន្តោសរាប់រយដង ព្រោះតែចង់អោយស្រស់នួនល្អង កែមានយាទឈប់មានស្នៀត
អោយបងហត់ចិត្ត អោយបងហត់ចិត្ត ហត់ អោយបងហត់ចិត្ត អោយបងហត់ចិត្ត ហត់ អោយបងហត់ចិត្ត
អោយបងហត់ចិត្ត ហត់....
(រ៉ែប) ហត់កាយហត់ចិត្តហត់ព្រោះវមិត្រក្បត់ចិត្តមានថ្មី
ហត់លែងចង់ស្តាប់ពាក្យសម្តីដែលស្រីវាចា ដែលស្រីវាចា
ហត់ឡើងចង់ឈឺក្លាយជាជំងឺដុះសាច់ខួរក្បាលដោយសារទង្វើនិងកាយវិការ
មាត់ខុសពីចិត្តៗខុសពីមាត់របស់អូន
ថាបងឈឺថាបងយំ
ព្រោះតែម៉ុមខ្លាំងប៉ុណ្ណា ហេតុអ្វីដាច់មេត្តាមិនព្រមកែ ហេតុអ្វីក៏ស្រស់មាសស្នេហ៍
អូននៅតែផ្គឺនបំពាន តាំងខ្លួនធ្វើជាព្រានហ៊ាផ្លាស់ប្តូរពាក្យសម្តី អោយបងហត់ចិត្ត
No comments:
Post a Comment