Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

កណ្តាលថ្ងៃត្រង់ ណូយ វ៉ាន់ណេត

១. កណ្តាលថ្ងៃត្រង់ កំពុងដងទឹក បងឈរស្ទើភ្លឹក នឹកឃើញសម្រស់ ថ្លៃឆោម និមលរំដួលដីកោះ បងលង់ សម្ផស្ស ឃើញអូនងូតទឹកម្នាក់ឯង
២. សាច់អើយ!សាច់ខ្ចីដូចបណ្តូលចេក បានទាក់កែវភ្នែក ជាប់ចិត្តក្រៃលែង បងលប មើលស្ងួនលាក់ខ្លួនគុម្ពត្រែង អូនចុះម្នាក់ឯង ងូតទឹកទន្លេថ្លាយង់
R…កោះកែវ លាក់ទុក ស្នេហ៍ខ្ញុំ ដួចផ្កាក្រពុំ ម្តុំក្បែរមាត់កំពង់ ជួបអូនម្តង នួនល្អងអូនពេញក្រមុំ ដូចចន្ទ ពេញវង់ រះចំកណ្តាលនាហ្វូងតារា
៣. ពេលរៀមនិទ្រា ស្រមៃឃើញភក្រ្ត កោះកែវកុំលាក់ អ្នកជាមេបា ធ្វើបុណ្យ នឹងខ្ញុំជួបជុំស្នេហា សូមសន្យា មិនឱ្យចិន្តាព្រួយបារម្ភឡើយ
(ភ្លេង)

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...