Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

ចង់ក្លាយជាអ្នកចម្រៀង – ចឺម & Boty

I. ចង់ក្លាយជាអ្នកចម្រៀង តើខ្ញុំខុសមែនទេ មានក្តីប្រាថ្នាដូចគេ គ្រាន់តែគោលដៅខុសគ្នា
ពេលខ្លះបាក់ទឹកចិត្ត គេពេបជ្រាយនិន្ទា មុខមាត់ខ្ញុំនេះមិនសមជាតារាឡើយ
II. មានពេលខ្លះឈឺខ្លាំង តាំងចិត្តថាបោះបង់ចោល ក្តីស្រមៃដូចស្រមោល អន្ទោលតាមរាល់ថ្ងៃ
R1. គ្រាន់តែចង់ធ្វើជាអ្នកចម្រៀង គ្រាន់តែចង់ច្រៀងតាមក្តីស្រមៃ ចង់កាន់ម៉ៃក្រូឡើងឆាកតន្រ្តី ហេតុអ្វីមានកំហុស
R2. ខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃ ផ្តល់ក្តីសង្ឈឹមខ្លួនឯងរាល់ថ្ងៃ មិនខ្វល់ពីមាត់អ្នកដទៃ ទោះខ្ញុំបរាជ័យខ្ញុំតស៊ូ
III. ដើរតាមក្តីសុបិន ធ្វើតាមក្តីប្រាថ្នា ទោះឧបសគ្គយ៉ាងណា ត្រូវគិតឲ្យបានវែង
ឆាកជីវិតយើងទេ ម្តេចឲ្យគេហួងហែង ជឿលើខ្លួនឯង ខ្លួនឯងអាចធ្វើបាន
IV. ទោះពេលខ្លះឈឺខ្លាំង តាំងចិត្តកុំបោះបង់ចោល កុំធ្វើជាមនុស្សទន់ខ្សោយ ឲ្យពិភពលោកមើលងាយ
R1. គ្រាន់តែចង់ធ្វើជាអ្នកចម្រៀង គ្រាន់តែចង់ច្រៀងតាមក្តីស្រមៃ ចង់កាន់ម៉ៃក្រូឡើងឆាកតន្រ្តី ហេតុអ្វីមានកំហុស
R2. ខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃ ផ្តល់ក្តីសង្ឈឹមខ្លួនឯងរាល់ថ្ងៃ មិនខ្វល់ពីមាត់អ្នកដទៃ ទោះខ្ញុំបរាជ័យខ្ញុំតស៊ូ
R1. គ្រាន់តែចង់ធ្វើជាអ្នកចម្រៀង គ្រាន់តែចង់ច្រៀងតាមក្តីស្រមៃ ចង់កាន់ម៉ៃក្រូឡើងឆាកតន្រ្តី ហេតុអ្វីមានកំហុស
R2. ខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃ ផ្តល់ក្តីសង្ឈឹមខ្លួនឯងរាល់ថ្ងៃ មិនខ្វល់ពីមាត់អ្នកដទៃ ទោះខ្ញុំបរាជ័យខ្ញុំតស៊ូ

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...