Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

ក្អួតឈាមនៅភ្នំពេញ - រិន សាវ៉េត


១. ភ្នំពេញភ្នំទុក្ខ គុកកម្មស្នេហ៍ខ្ញុំ ទួលគោកបងយំ យំស្តាយរូបស្រី ឳ!អូរបែកក្អម អូនឥតអាល័យ ទៅរកត្រើយថ្មី បងទុក្ខឥតល្ហែរ
២. ការបាន១ឆ្នាំ នាំម៉ុមមកក្រុង កម្មអើយផុងលង់ វង្វេងមន្តស្នេហ៍ ញើសហូរជោកខ្លួន ពួនក្នុងប្រាក់ខែ ដាំដើមផ្កាស្នេហ៍ ក្បែរដៃកន្លង់
R…ទូរស័ព្ទទំនើប ពើបពុលចិត្តស្រី ហ៊ានចាកចោលប្តី ធ្លាប់បីត្រកង បន្ទប់ជួលកំសត់ យំបាត់នួនល្អង ជួយប្រាប់ខ្ញុំផង តើគិតយ៉ាងណា
៣. ទួលគោកទួលខ្ពស់ បងហួសសម្លឹង ជូនពរព្រលឹង ដល់ត្រើយសុខា លាហើយភ្នំពេញ ដីគ្មានមេត្តា កប់អនុស្សារ នៅអូរបែកក្អម
(ភ្លេង)
R…លុយឡានទំនើប ពើបពុលចិត្តស្រី ហ៊ានចាកចោលប្តី ធ្លាប់បីត្រកង បន្ទប់ជួលកំសត់ យំបាត់នួនល្អង ជួយប្រាប់ខ្ញុំផង តើគិតយ៉ាងណា
៣. ទួលគោកទួលខ្ពស់ បងហួសសម្លឹង ជូនពរព្រលឹង ដល់ត្រើយសុខា លាហើយភ្នំពេញ ដីគ្មានមេត្តា កប់អនុស្សារ នៅអូរបែកក្អម



No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...