Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

ពួកម៉ាកអ្នកមាន ច្រៀងដោយ ខុង ខុយ


អត់ទោសបងឃើញពួកម៉ាកខ្ញុំមកត្រង់នេះខ្លះអត់ ខ្ញុំតាមរកយ៉ាងហត់ពួកម៉ាកខ្ញុំវាមិនដឹងទៅណា សុំទោសណាបងបើគ្នាខ្ញុំវាស្រវឹងឡូឡា មិនដឹងវាបាត់ទៅណា ពីកាលណាខ្ញុំអត់ដឹងផង ពួកម៉ាកខ្ញុំវាស្រវឹងដើរមក បងថាយ៉ាងណាទៅ អត់ឃើញអ្នកណាផង
ខ្ញុំឃើញវាដើរមកត្រង់នេះ ម៉េចបងនិយាយអ៊ីចេះហីអត់ប្រាប់អោយត្រង់ ពួកម៉ាកខ្ញុំវាស្រវឹងខ្លាំងណាស់ ពួកម៉ាកខ្ញុំវាស្រវឹងខ្លាំងណាស់ តែវាមានប្រាក់ មានប្រាក់ណាបង
បងៗជួយតាមរកពួកម៉ាកខ្ញុំផងណា ខ្ញុំដើរលីឡឺ លីឡឺមិនដឹងទៅរកកន្លែងណា ពួកម៉ាកខ្ញុំនេះចិត្តល្អពេលវាផឹកស្រា ពេលផឹកកាលណា វាចេញលុយថ្លៃស្រាអោយរាល់ដង
ពួកម៉ាកខ្ញុំ ពួកម៉ាកខ្ញុំណាបង ពេលផឹករាល់ដងចិត្តល្អខ្លាំងណាស់ ចូលចិត្តហៅគ្នីគ្នាមកផឹកផង ចេញដើររាល់ដងចូលចិត្តពាក់អាវចាស់ៗ មកផឹកជាមួយពួកម៉ាកខ្ញុំបាន មកផឹកជាមួយពួកម៉ាកខ្ញុំបាន កុំខ្លាចរំខានមិនបាច់ខ្វល់រឿងប្រាក់
(ភ្លេង)
អូនអើយអូនពួកម៉ាកបងផឹកស្រាយ៉ាងនេះឯង វាចូលចិត្ត​កំប្លែងបងនេះឯងត្រូវតែតាមការពារ វាចូលចិត្តស្រីស្អាតបងនេះក៏ចូលចិត្តដូចគ្នា មកៗផឹកស្រាជុំគ្នាមកអូនមកៗផឹកអោយសប្បាយ ស្រីស្អាតម្នាក់នេះណាបង ខ្ញុំសុំស្គាល់ផងសង្សារបងមែនទេ សុំជល់កែវមួយបានណា ស្រាបងឆ្ងាញ់ណាស់អើយមែនស្រាអន់ទេ ស្រាបងវាឆ្ញាញ់មែនទែន ស្រាបងវាឆ្ញាញ់មែនទែន បងនិយាយរឿងមែននោះមកពី USA
បងៗឃើញពួកម៉ាកខ្ញុំមកត្រង់នេះខ្លះទេ ខ្ញុំបារម្ភវាដែលវាយកស្រាអោយខ្ញុំផឹកចាំ មេចបងមើលមុខខ្ញុំ អោយសុំទោសដែលមករំខានបងញ៉ាំ យីស្រាអស់អីយ៉ូយកម្ម អត់ស្រាផឹកចាំស្រាថ្នាំក៏បានដែរ

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...