ទីក្រុងឆើតឆាយ តែស្ដាយកូនរស់ឯកា មាតាបិតាសុខទុក្ខយ៉ាងណានៅផ្ទះ
សំលឹងទៅផ្លូវយើងនៅឆ្ងាយគ្នាខ្លាំងណាស់ ពេលមេឃមានភ្លៀងរន្ទះ កូនយំនឹកផ្ទះកក់ក្ដៅ។

កាយនៅទីក្រុង អារម្មណ៍កូននៅឯស្រុក ស្រម៉ៃបានក្បែរម៉ែពុក ស្រណោះម៉ែធ្លាប់ស្រែកហៅ
នៅឮរងំពាក្យពេចន៍ពុកខ្ញុំប្រដៅ យើងធ្វើស្រែក្រោមថ្ងៃក្ដៅ តែរស់នៅសប្បាយចិត្ត។

នឹកផ្ទះណាស់បទចាស់ស្ដាប់ហូរទឹកភ្នែក ពុកអើយម៉ែអើយកូនបែក រៀនស្គាល់អ្វីជាជីវិត
ឳក្ដីស្រម៉ៃនៅឆ្ងាយមិនមែននៅជិត តែធ្វើឲ្យកូនចេះគិត គំនិតមិនដូចពីក្មេង។

ទោះរស់នៅឆ្ងាយ ចិត្តកាយកូននៅដដែល ទោះគ្មានអ្នកណាមើលថែ ក៏កូនអាចថែខ្លួនឯង
ពុកម៉ែកុំព្រួយថ្ងៃមួយគង់ផុតចំបែង រាល់ថ្ងៃកូនប្រាប់ខ្លួនឯង ជីវិតត្រូវតែតស៊ូ។

No comments:
Post a Comment