Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

វាសនាបុប្ផាស្វាយរៀង – សួស វីហ្សា

១.ទន្លេវ៉ៃកូ ជំនោរស្វាយរៀង នាងខ្ញុំសូមផ្ញើរសូសៀង តាមបទចម្រៀង សំនៀងដួងចិត្ត
ឱ!គយត្របែកអនេកអាណិត វាសនាសង្សាបានចិត្ត បេះដូងក្រៀមស្វិតឥតន័យខ្លឹមសារ
២.ឱ!វត្តព្រៃឆ្លាក់ អ្នកជាកសិណ ជួបបងតាំងពីភ្ជុំបិណ្ឌ រង់ចាំកឋិន មាសឆ្អិនសន្យា
បុប្ផាវាយន្ត ចាញ់មន្តស្នេហា និស្សិតកម្រិតបរិញ្ញា ឡកឡើយផ្លែផ្កា ឱ្យអូនលង់ស្នេហ៍
៣.បងអ៊ុំទូកងរអូនឈររាដៃ រសៀលសូរិយាល្ងាចថ្ងៃ មើលភ័ក្រប្រុសថ្លៃវិស័យដួងខែ
ទន្លេវ៉ៃកូជំនោរថ្នមស្នេហ៍ រាត្រីក្រោមពន្លឺខែ ជិះទូកលម្ហែរពីរនាក់រៀមរ៉ា
៤.វាសនារំដួលប្រែប្រួលមិនទៀង អនិច្ចាបុប្ផាស្វាយរៀង ជួនរាំងជួនភ្លៀងច្រៀងរឿងប្រេះឆា
អូនទៅបាវិតបងឥតមេត្តា សូមផ្តាច់ចំណងស្នេហា ខិតខំធ្វើការរកប្រាក់ជូនម៉ែ

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...