(ពោល) បង បង បងនឹកអូន បេះដូងបងសូមប្រកាស់ នឹកអូនណាស់ នឹកណាស់
នឹកអូនមែនទែន
(ភ្លេង)
១.
ដេកដើរឈរអង្គុយ បងតែងនឹកអូន គ្រប់ដង្ហើមចេញចូល នឹកអូនមិនភ្លេច
កែវភ្នែកបិទបើកឃើញអូន នៅក្បែរខ្លួនបងជានិច្ច នឹកពាក្យពេជ្យស្នេហា ដ៏ផ្អែមនួនល្អង
២.
មានអារម្មណ៍ថាបង ស្រឡាញ់អូនណាស់ ក្នុងបេះដូងពេលនេះ នឹកខ្លាំងកន្លង ទោះគេងលក់ក៏យល់សុបិន្ត ឃើញអូននៅក្បែរបង
ដឹងទេស្នេហ៍ស្នង បងនឹកត្រើនត្រើយ
R… បងនឹកអូនណាស់
នឹកណាស់ នឹកគ្រប់វេលា មិនចង់ឃ្លាតគ្នា សូម្បីមូយនាទីឡើយ នឹកអូន នឹកអូនរហូត
បេះដូងចង់លោតចេញក្រៅហើយ ឳ! សង្សាបងអើយ បងនឹកៗអូន
(ភ្លេង)
៣.
បងដេកអោយខ្នើយអោប ជំនួសរូបស្រី ថើបខ្នើយអោបថាថ្លៃ កើយដៃរៀមរ៉ា ព្រោះស្រឡាញ់
ព្រោះនឹកពេក មុនគេងតែងផ្ញើរសារ ពាក្យពេជ្យស្នេហា ថាបងនឹកអូន
R… បងនឹកអូនណាស់
នឹកណាស់ នឹកគ្រប់វេលា មិនចង់ឃ្លាតគ្នា សូម្បីមូយនាទីឡើយ នឹកអូន នឹកអូនរហូត
បេះដូងចង់លោតចេញក្រៅហើយ ឳ! សង្សាបងអើយ បងនឹកៗអូន
៤. បងនឹកអូន បេះដូងបងសូមប្រកាស់ នឹកអូនណាស់ នឹកណាស់
នឹកអូនមែនទែន នឹកអូន នឹកអូនរហូត បេះដូងចង់លោតចេញក្រៅហើយ ឳ! សង្សាបងអើយ បងនឹកៗអូន បងនឹកអូនណាស់ ហ៊ឺ......ហ៊ឺ....... ហា.....ហា......ហា.....
No comments:
Post a Comment