(១) បាចផ្កាម្រះព្រៅ បាចទៅក្នុងខ្យល់ រសាត់ទៅដល់ ខ្នងភ្នំក្រពើ
ភ្នំរំសាយសក់ ហាក់គ្មានអើពើ យើងឈរពីលើ គន់មើលល្អាងអណ្ដូងប្រេង

(២) ចូលល្អាងតែងខ្លួន ពួនចាក់គម្ពីរ អរុណនារី វត្តដូនជីក្មេង ឆាកល្ខោនគក់ទ្រូង
រូងតាំងគ្រឿងភ្លេង យើងបាយហើយគេង ស្តាប់ភ្លេងក្នុងល្អាងផ្កាស្លា

(១) អូនចាំទាំងអស់ អនុស្សាវរីយ៍ កាលយើងទាំងពីរក្រេបរសស្នេហា
ឥឡូវបាត់ឈឹង ឃើញតែថ្មដា ឯល្អាងផ្កាស្លា ក្លាយជាមរណៈ

(២) ពន្លកម្រះព្រៅ ដុះឡើងវិញហើយ បាត់តែត្រាណត្រើយ ទ្រូងអូនអួលអាក់
ផ្នូរមួយយើងសាងទុកស្លាប់ពីរនាក់ នៅតែប្រឡាក់ ស្នាមឆ្លាក់ឈ្មោះអូននឹងបង

No comments:
Post a Comment