Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

ចាំមើលថ្ងៃលិចមុនពេលបែកគ្នា ច្រៀងដោយ គូម៉ា


រលកឮលាន់ សាយណ្ហមាត់ឆ្នេរជលស័យ អង្គុយចាំថ្លៃចាំស្រីមើលថ្ងៃលិច ម្តេចក៏មិនឃើញឬមួយក៏អូនភ្លេច អង្គុយរាប់ខ្សាច់ចិត្តមិនស្ងប់ ព្រោះមិនឃើញស្ងួន។
អូនចាំបានទេដានជើងមាត់ឆ្នេររត់លេង ស្នាមស្នេហ៍វ័យក្មេងឥឡូវមិនទាន់រលុប ធ្លាប់ស្រឡាញ់គ្នាមិនងាយនឹងបញ្ឈប់ បើសិនត្រូវព្រាត់សុំជួបត្រឹមមុខម្តងទៀត។
បើថ្ងៃនៅរះ រះហើយលិចវិញ បើអូនចាកចេញ មិនវិលត្រឡប់ ចង់មើលថ្ងៃលិច ចុងក្រោយមុនពេលបញ្ចប់ មុនពេលអូនស្អប់ កំណត់ឲ្យបងគ្រាំគ្រា ក៏មិនចង់ឲ្យមានថ្ងៃលិចម្តងទៀត ក្រោយពេលយើងឃ្លាត ឃ្លាតឆ្ងាយពីគ្នា។
តើអូននៅទីណា? ដឹងទេថាបងអង្គុយរង់ចាំអូនមើលថ្ងៃលិចជាលើកចុងក្រោយមុនពេលយើងបែកគ្នា?
បើថ្ងៃនៅរះ រះហើយលិចវិញ បើអូនចាកចេញ មិនវិលត្រឡប់ ចង់មើលថ្ងៃលិច ចុងក្រោយមុនពេលបញ្ចប់ មុនពេលអូនស្អប់ កំណត់ឲ្យបងគ្រាំគ្រា ក៏មិនចង់ឲ្យមានថ្ងៃលិចម្តងទៀត ក្រោយពេលយើងឃ្លាត ឃ្លាតឆ្ងាយពីគ្នា។
រង់ចាំអូនៗចាំជានិច្ច ចាំមើលថ្ងៃលិចជាលើកចុងក្រោយ រង់ចាំអូនៗចាំជានិច្ច ចាំមើលថ្ងៃលិចជាលើកចុងក្រោយ ចង់ជួបអូនជាលើកចុងក្រោយ។

No comments:

Post a Comment

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...