Follow Us

សូមស្វាគមន៍មកកាន់ ព្រំដែនលីរិក សូមចុច Follow ដើម្បីទទួលបាន លីរិកចម្រៀង ក្រោយៗទៀត

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន
១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា
២. ចិត្តស្វាមីមាន ប្រៀបលើភរិយា ជានិច្ច ទោះខំបំភ្លេច ក៏នៅតែចាំ ស្នេហ៍មិនធ្លុះធ្លាយ តែក៏ប្រេះស្រាំ​លោកិយផ្តាំ កម្មប្រចាំវាសនា
...អូនធ្វើគ្រប់យ៉ាង ព្រោះស្នេហ៍ បេះដូងស្មោះត្រង់ ឥតកែ ដូចជារាត្រី ស្មោះនឹងដួងខែ ចិត្តរង់ចាំតែ ស្វាមីមេត្តា
៣. ​អូនមិនចង់ឈ្លោះ ឈ្មោះឃាតករ ស្នេហា ខ្លាចលោកិយថា ចិត្តអប្រិយ បូជាបេះដូង ចំពោះស្វាមី ដាក់ទាន ដល់ស្រី មិនយល់ចិត្តស្រីដូចគ្នា
(ភ្លេង)

ជញ្ជីងស្នេហា ផាន​សុផាត

ជញ្ជីងស្នេហា ផាន​សុផាត
១. ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ធពីរ ធ្ងន់ជាងគិរី ធំជាងធរណី វារិសមុទ្រ រលកគ្រាំៗ ឱ្យខ្ញុំតក់ស្លុត ទោះបី ខ្ញុំខំប្រយុទ្ធ ក៏មុខអាវុធ លែងមុតទៅហើយ
២. ប្រជានុរាស្ត្រ និងអស់មន្ត្រី អ្នកក្រសេដ្ឋី ចាញ់ដៃស្នេហា ដូចខ្ញុំនេះទេ អស្ចារ្យជាតិនេះ ទឹកភ្នែកព្រោះស្នេហ៍ ខ្ញុំសូម ប្រកាសស្បថស្បែ ខ្លាចហើយទ្វីបស្នេហ៍ រែកពុនសែងលី
...បើកោសក់បួស ជួសជុលនិស្ស័យ ខ្មាសភពផែនដី សាងផ្នួសព្រោះស្រី គ្មានបានបុណ្យឡើយ ជញ្ជីងស្នេហា ធ្ងន់ណាស់លោកអើយ ថ្លឹងហើយ ធ្ងន់ទាំងសងខាង ទឹកភ្នែកគ្រប់យ៉ាង ស្រោចខ្ញុំម្នាក់ឯង
៣. ពស់វែកមានពិស គង់សកស្រការ ជាតិជាមនុស្សា គង់ចែកដីគ្នា នាឋានព្រះចន្ទ តណ្ហាសត្វលោក លោភឥតក្របខ័ណ្ឌ មេឃមួយ ផ្កាយរះរយពាន់ ចិត្តស្នេហ៍ប្រចណ្ឌ ផ្តន្ទាខ្ញុំណាស់
(ភ្លេង)
៣. ពស់វែកមានពិស គង់សកស្រការ ជាតិជាមនុស្សា គង់ចែកដីគ្នា នាឋានព្រះចន្ទ តណ្ហាសត្វលោក លោភឥតក្របខ័ណ្ឌ មេឃមួយ ផ្កាយរះរយពាន់ ចិត្តស្នេហ៍ប្រចណ្ឌ ផ្តន្ទាខ្ញុំណាស់

មានថ្មីម្តេចមិនប្រាប់ ព្រាប សុវត្ថិ

មានថ្មីម្តេចមិនប្រាប់ ព្រាប សុវត្ថិ
១. មើលមកបង ថាបងល្ងង់ មនុស្សបងត្រង់ ពុំដែលមានពេលសប្បាយ អូនដើរលេងញយ លុយក៏អូនចាយ បងសង្ស័យថាអូន មានថ្មីហើយណា
២. តាមអង្វរ ឱ្យស្រីឆ្លើយ ធ្វើម្តេចឡើយ ម្តេចឡើយ ឱ្យអូនយល់ចិត្ត បើអូនមានថ្មី ម្តេចមិនអាណិត ឱ្យបងខូចចិត្ត ព្រោះត្បិតតែរូបស្រី
...ប្រាប់ត្រង់ៗ មិនស្នេហ៍បងឬពិសី សូមអូនស្រដី ស្រដីប្រាប់មកជីវា ថារូបបងនេះ មិនសមឱ្យអូនសស្នេហា ឬជីវាអូនមានថ្មីហើយ
មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ អូនឱ្យបងឈឺចុកចាប់​ឈឺចុកចាប់គ្រប់យ៉ាង​មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ម្តេចមិនប្រាប់ អូនចង់ឱ្យបងស្លាប់ ស្លាប់តែម្នាក់ឯង
(ភ្លេង)
៣. ធ្វើអ្វីៗ គិតខ្ញុំគិត គិតដល់នាងមិនដឹងជាមានន័យអ្វី ញ៉ាំក៏មុនញ៉ាំ គេងក៏មិនគេង ទោះបីខំប្រឹងប្រែងក៏គ្មានន័យអ្វីឡើយ
២. តាមអង្វរ ឱ្យស្រីឆ្លើយ ធ្វើម្តេចឡើយ ម្តេចឡើយ ឱ្យអូនយល់ចិត្ត បើអូនមានថ្មី ម្តេចមិនអាណិត ឱ្យបងខូចចិត្ត ព្រោះត្បិតតែរូបស្រី
...ប្រាប់ត្រង់ៗ មិនស្នេហ៍បងឬពិសី សូមអូនស្រដី ស្រដីប្រាប់មកជីវា ថារូបបងនេះ មិនសមឱ្យអូនសស្នេហា ឬជីវាអូនមានថ្មីហើយ
មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ អូនឱ្យបងឈឺចុកចាប់​ឈឺចុកចាប់គ្រប់យ៉ាង​មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ម្តេចមិនប្រាប់ អូនចង់ឱ្យបងស្លាប់ ស្លាប់តែម្នាក់ឯង
(ភ្លេង)
មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ម្តេចមិនប្រាប់ អូនឱ្យបងឈឺចុកចាប់​ឈឺចុកចាប់គ្រប់យ៉ាង​មានថ្មីម្តេចក៏មិនប្រាប់ ម្តេចមិនប្រាប់ម្តេចមិនប្រាប់ អូនចង់ឱ្យបងស្លាប់ ស្លាប់តែម្នាក់ឯង

សុំច្បាប់ខូចចិត្តមួយថ្ងៃ លី អ៊ីវ៉ាធីណា

សុំច្បាប់ខូចចិត្តមួយថ្ងៃ លី អ៊ីវ៉ាធីណា
១. ​អស់អារម្មណ៍ចង់ដឹង ឮរឿងស្នេហា ចង់សម្រាកឱ្យខួរក្បាល ឈប់គិតមួយព្រឹក ចង់បង្រៀនបេះដូងខ្លួនឯង ឈប់ឈឺឈប់នឹក ហើយឈប់រំលឹក ឈ្មោះអាក្រក់ទៀតអី
២. ចង់សើចឱ្យខ្លាំងៗ អស់ពីបេះដូង ដូចពេលមួយដែលអូន មិនទាន់ស្គាល់ថ្លៃ ចង់ធ្វើមនុស្សរីករាយ មិនមែនធ្វើមនុស្សរីងរៃ ចង់រស់ជាមនុស្សថ្មី ឈប់ខ្វាយខ្វល់​
...សុំច្បាប់ខូចចិត្តៗៗ ខូចចិត្តមួយថ្ងៃ ចង់ទៅឱ្យឆ្ងាយ ទៅឆ្ងាយៗគ្មានអ្នកទៅដល់ ស្អប់ពាក្យសង្សារ លែងត្រូវការលែងឈ្លក់ងប់ងុល ពាក្យស្នេហ៍ធ្វើឱ្យចិត្តច្របល់ ម្នាក់ឯងល្អជាង

...ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា!ឡា!ឡា!ឡា!ឡា! ស្អប់ពាក្យសង្សារ លែងត្រូវការលែងឈ្លក់ងប់ងុល ពាក្យស្នេហ៍ធ្វើឱ្យចិត្តច្របល់ ម្នាក់ឯងល្អជាង
...ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា! ឡា!ឡា!ឡា!ឡា!ឡា!ឡា!ឡា!ឡា! ស្អប់ពាក្យសង្សារ លែងត្រូវការលែងឈ្លក់ងប់ងុល ពាក្យស្នេហ៍ធ្វើឱ្យចិត្តច្របល់ ម្នាក់ឯងល្អជាង

អូនព្រមខុសហើយ នាង គន្ធា

អូនព្រមខុសហើយ នាង គន្ធា
សូមទោសអូនព្រមខុសហើយ ព្រមខុសគ្រប់យ៉ាង សូមទោសរាល់កាយវិការ ដែលចេតនាបង្ករជំលោះ
១. ស្នេហាមួយ ត្រូវការស្មោះ ស្នេហ៍ឈ្លោះស្នេហ៍កាចមិនស្មោះ ប្រយោជន៍អ្វី​ទាមទារស្មោះប្រើចិត្ត ចេះយោគយល់ប្រណី សូមទោសថ្លៃ អត្ថន័យស្រីយល់ហើយ យល់បងចង់ឱ្យអូនល្អ​ល្អគ្រប់យ៉ាង
...ព្រោះតែចិត្តមានះ មិនព្រមស្តាប់ អូនធ្វើឱ្យឈឺចាប់ អូនរឹងរូសម្នាក់ឯង ពេលចំបែងម្នាក់ឯង ទើបយល់ សូមទោសអូនព្រមខុសហើយ ព្រមខុសគ្រប់យ៉ាង សូមទោសរាល់កាយវិការ ដែលចេតនាបង្ករជំលោះ គ្រប់ទង្វើរនិងពាក្យពេចន៍ ដែលបងបាននិយាយ ពន្យល់នោះ ព្រោះតែចង់ឱ្យរូប អូនល្អ
...​ពេលនេះយល់បងបារម្ភខ្លាំង គឺបងហួងហែង សូមទោសធ្វើឱ្យទឹកភ្នែក សង្សារអូនហូរព្រោះស្រី តែដឹងឮអូនខុសហើយ បងនៅតែស្រលាញ់ស្មោះតែស្រី អរគុណថ្លៃ ផ្តល់អត្ថន័យក្តីស្នេហ៍ស្មោះ​ចាប់ពីពេលនេះអូនកែហើយ
(ភ្លេង)
...ព្រោះតែចិត្តមានះ មិនព្រមស្តាប់ អូនធ្វើឱ្យឈឺចាប់ អូនរឹងរូសម្នាក់ឯង ពេលចំបែងម្នាក់ឯង ទើបយល់ សូមទោសអូនព្រមខុសហើយ ព្រមខុសគ្រប់យ៉ាង សូមទោសរាល់កាយវិការ ដែលចេតនាបង្ករជំលោះ គ្រប់ទង្វើរនិងពាក្យពេចន៍ ដែលបងបាននិយាយ ពន្យល់នោះ ព្រោះតែចង់ឱ្យរូប អូនល្អ
...​ពេលនេះយល់បងបារម្ភខ្លាំង គឺបងហួងហែង សូមទោសធ្វើឱ្យទឹកភ្នែក សង្សារអូនហូរព្រោះស្រី តែដឹងឮអូនខុសហើយ បងនៅតែស្រលាញ់ស្មោះតែស្រី អរគុណថ្លៃ ផ្តល់អត្ថន័យក្តីស្នេហ៍ស្មោះ​ចាប់ពីពេលនេះអូនកែហើយ​
សូមទោសអូនព្រមខុសហើយ ព្រមខុសគ្រប់យ៉ាង សូមទោសរាល់កាយវិការ ដែលចេតនាបង្ករជំលោះ គ្រប់ទង្វើរនិងពាក្យពេចន៍ ដែលបងបាននិយាយ ពន្យល់នោះ ព្រោះតែចង់ឱ្យរូប អូនល្អ
...​ពេលនេះយល់បងបារម្ភខ្លាំង គឺបងហួងហែង សូមទោសធ្វើឱ្យទឹកភ្នែក សង្សារអូនហូរព្រោះស្រី តែដឹងឮអូនខុសហើយ បងនៅតែស្រលាញ់ស្មោះតែស្រី អរគុណថ្លៃ ផ្តល់អត្ថន័យក្តីស្នេហ៍ស្មោះ​ចាប់ពីពេលនេះអូនកែហើយ​

អូនមិនវាចា ព្រាប សុវត្ថិ

អូនមិនវាចា ព្រាប សុវត្ថិ
១. ឃើញហើយ រន្ធត់ឱរា អូនស្អាតដូចផ្កា កុលាបកំពុងក្រពុំ ញញឹម រាយមន្តសណ្តំ ស្លុងអស់ អារម្មណ៍បងស្នេហ៍ម៉ុមខ្លាំងពេក
២. ទៅណា មកណាស្រស់ស្រី​ស្រស់ពិសី បងអូនបានទេ បងសូមបា្រប់អូនចុះ បងនៅកម្លោះ បេះដូងទំនេរ តើអូនប្រាប់បងបានទេ អូនជារបស់គេ ឬក៏អូននៅក្រមុំ?
៣. ឃើញភក្រ្ត ជាប់ជំពាក់ស្នេហ៍ អូនស្អាតដាក់គេ ភក្ត្រដូចជាវង់ព្រះចន្ទ តែចិត្ត បេះដូងអូនរឹង សរសើរប៉ុណ្ណឹង មិនព្រមចេញវាចា
... ច្រមុះ ស្រួចដូចកូនកាត់ សាច់ម៉ដ្ឋខៃ ដូចជាកូនចិន ដំណើរ សមដូចតួរកុន សម្រស់តូចតន់ គ្មានទាស់ត្រង់ណា ហេតុអ្វី​កំនាញ់វាចា ឬមួយជីវាអូនមាន គូហើយ
៤. ឃើញហើយ សែនពិបាកចិត្ត ព្រោះគេមិនស្និទ្ធ មិនចាប់ចិន្តា អូខេ!ក៏មិនវាចា ណូ!ក៏មិនថា គិតយ៉ាងណា​ទៅខ្ញុំ?
៥. ធ្វើម្តេច ឱ្យស្រីយល់ចិត្ត សែនគិតបេះដូងក្រៀមក្រំ ត្រឹមរាយមន្តញញឹម សែនអស់សង្ឃឹម ស្រីមិនវាចា រៀមរ៉ា​ស៊ូប្តូរសង្ខារ សូមប្រាប់អូនថា បងស្នេហ៍អូនលុះក្ស័យ
(ភ្លេង)
...ច្រមុះ ស្រួចដូចកូនកាត់ សាច់ម៉ដ្ឋខៃ ដូចជាកូនចិន ដំណើរ សមដូចតួរកុន សម្រស់តូចតន់ គ្មានទាស់ត្រង់ណា ហេតុអ្វី​កំនាញ់វាចា ឬមួយជីវាអូនមាន គូហើយ
៤. ឃើញហើយ សែនពិបាកចិត្ត ព្រោះគេមិនស្និទ្ធ មិនចាប់ចិន្តា អូខេ!ក៏មិនវាចា ណូ!ក៏មិនថា គិតយ៉ាងណា​ទៅខ្ញុំ?

ជើងមេឃពណ៍ខ្មៅ ហ៊ឹម ស៊ីវន

ជើងមេឃពណ៍ខ្មៅ ហ៊ឹម ស៊ីវន
១. ជើងមេឃពណ៍ខ្មៅ ហៅបងលែងឮ ស្រីណាមិនឈឺ ដួងចិត្តសោកា បើប្រុសក្បត់ សម្បថស្នេហា ហ៊ានរៀបការ ផ្ទឹមនឹងគូថ្មី តើសល់អ្វី​ឱ្យស្រីសង្ឃឹម
២. ស្តាយព្រហ្មចារី ស្ដាយវ័យក្រមុំ យំមួយម៉ឺនឆ្នាំ ក៏មិនបាត់ដែរ ឱ!ស្ពានអើយ អាណិតខ្ញុំទេ តើត្រូវជេរ ឬមិនត្រូវជេរ ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង
...ឱ!បងអើយ!បង អូនមិនខឹងទេ អូនមិនជេរទេ នៅតែស្នេហ៍ជានិច្ច ឱ្យភ្លេចមិនភ្លេច ថ្វីបើប្រុសមានល្បិច ស៊ូយំសស្រិច ម្នាក់ឯង
៣. ពីតូចដល់ធំ ខ្ញុំយំធម្មតា យំព្រោះស្នេហា មិនដែលយំទេ តែពេលនេះ ខ្ញុំយំគ្មានល្ហែ ខ្ញុំខំទប់ ទឹកភ្នែកណាស់ដែរ តែទឹកភ្នែកនៅហូរដដែល
(ភ្លេង)
​៤. យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិ ប្រាប់ស្រីឯទៀត កុំឱ្យដូចខ្ញុំ មែនស្នេហា ផ្អែមជាងទឹកឃ្មុំ តែស្នេហា អាចឱ្យយើងយំ យំមិនបាត់ អស់មួយជីវិត

អាសូររំចង់ ពេជ្រ ពន្លឺ

អាសូររំចង់ ពេជ្រ ពន្លឺ
១. ​អាសូររំចង់ បាត់បង់ស្វាមី ព្រាត់ពីដួងហឫទ័យ ឱ្យស្រីចំបែង ឯកា គេវាដំ បង្ខំឥតក្តី មេត្តា ឱ!រំចង់បុប្ផា ទ្រាំខ្លោចផ្សា រីងរៃ
២. មិនត្រឹមខ្លោចផ្សា តែឯកាកាយ ភារៈនាងជាម្តាយ ពបុត្រឆោមឆាយ ក្នុងផ្ទៃ នាងត្អូញថា ឱសឱ!ស្វាមី បានដឹងដែរឬអី! ទុក្ខស្ទើរក្ស័យរបស់ខ្ញុំ
...នៅក្នុងគ្រា ដ៏សែនទារុណ បើសិននាងបាន រូបប្រុសប្រាណមករួមមនោរម ប្រហែលជា កើតក្តីសុខុម ព្រោះបានជួបជុំ ប្តីកំពូលដួងចិត្ត
៣. លើកហត្ថបួងសួង សូមអស់ទេវតា សូមលោកជួយមេត្តា ដឹកនាំវាសនា ឱ្យបានជួបពិត នឹងគូគាប់ ជាប់អស់មួយ ជីវិត បានរួមក្តីស្នេហ៍ស្និទ្ធ លុះដល់គ្រាអវសាន
(ភ្លេង)
៣. លើកហត្ថបួងសួង សូមអស់ទេវតា សូមលោកជួយមេត្តា ដឹកនាំវាសនា ឱ្យបានជួបពិត នឹងគូគាប់ ជាប់អស់មួយ ជីវិត បានរួមក្តីស្នេហ៍ស្និទ្ធ លុះដល់គ្រាអវសាន

ញ៉ាំស្រាស្រវឹងស្នេហ៍ គឹម លក្ខិណា

ញ៉ាំស្រាស្រវឹងស្នេហ៍ គឹម លក្ខិណា
១. ​ខ្ញុំខំញ៉ាំស្រា ឱ្យស្រវឹង កណ្តាល រាត្រីស្ងាត់ឈឹង យប់ហ្នឹង ខ្ញុំមានវិបត្តិ សោកសៅម្នាក់ឯង ចំបែងស្ទើរបែកប្រមាត់ ញ៉ាំស្រា កណ្តាលយប់ស្ងាត់ បំបាត់ បំភ្លេចរូបបង
២. ទប់ចិត្តមិនបាន ប្រាណញ័ររញ្ជួយ មានស្នេហ៍ ប្រែជាទុក្ខព្រួយ រូបមួយខ្លួនមួយសៅហ្មង ខំស្មោះគ្រប់គ្រា គ្មានវេលាភ្លេចនួនល្អង ថ្ងៃនេះអូនស្គាល់ចិត្តបង ស្នេហ៍ស្នងហ៊ានក្បត់ បោកប្រាស់
...សុរា នៅតែមិនអាចជួយបាន រូបភាព​ទាំងប៉ុន្មាន អូនបាន ឃើញនឹងភ្នែកច្បាស់ បងបណ្តើរស្រី អូនសែនឈឺចុកចាប់ណាស់ បងសើចឥតមានអៀនខ្មាស មិនអាចក្រឡាស់ដោះសារ
៣. មិនមែនស្រាទេ ឱ្យខ្ញុំស្រវឹង ទឹកភ្នែកពេល ហ្នឹងស្រវឹងស្នេហា ស្រវឹងពិសពុល ល្បិចកលប្រុសព្រានសាវា មិនដូច ស្រវឹងសុរា ស្នេហា ស្រវឹងមួយ ជីវិត
(ភ្លេង)
៣. មិនមែនស្រាទេ ឱ្យខ្ញុំស្រវឹង ទឹកភ្នែកពេល ហ្នឹងស្រវឹងស្នេហា ស្រវឹងពិសពុល ល្បិចកលប្រុសព្រានសាវា មិនដូច ស្រវឹងសុរា ស្នេហា ស្រវឹងមួយ ជីវិត

កំពង់ចាមកំពង់ចិត្ត ពេជ្រ ពន្លឺ

កំពង់ចាមកំពង់ចិត្ត ពេជ្រ ពន្លឺ
១. ពេលបងឃើញអូន នាងចុះងូតទឹក ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយ!អូនល្អ លើសគេទាំងអស់ បងចង់ស្គាល់ឈ្មោះ តើពិរោះយ៉ាងណា
២. ​រាងរៀវស្ទាវតូច ដូចកិន្នរី ឆោមឆើតពិសី គន់គាប់នេត្រា ដំណើរល្វតល្វន់ ទន់មានលក្ខិណា រៀមស្លុតចិន្តា ឃើញផ្កាល្អឯក
...​ឱ!កំពង់ចាម កំពង់ចិត្តអើយ! រៀុមសូមកៀកកើយ កែវកុំប្រកែក បើអូនប្រកាន់ ទ្រូងនឹងបែក កែវកុំប្រកែក ទទួលបងទៅ
៣. រៀមសូមផ្ញើប្រាណ នឹងស្ងួនពិសី ​បងសូមថ្នមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ បងបំពេពៅ លុះសូន្យសង្ខារ

ចង់ក្រសោប ពេជ្រ ពន្លឺ

ចង់ក្រសោប ពេជ្រ ពន្លឺ
១. ចង់ក្រសោប ស្ទុះឱបអូនឥឡូវ សម្លឹងយូរ យូរទៅ ឃើញពៅល្អដូចផ្កា រីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា ភ្នែកមុតធ្លុះ ចិន្តា ថ្ងៃណា បានកៀកកើយ
២. ចន្ទភ្លឺហើយ នៅឡើយមិនស្មើអូន រស្មីស្រស់ ស្រទន់ គួរគន់មិនឈប់ឡើយ ពេលជួបជួន វិញ្ញាណភ្លឹកភ្លាំងអស់ហើយ ចង់សួរឱ្យ អូនឆ្លើយ កម្មអើយ! ស្តីមិនរួច
...នេះហើយ គឺជាមន្តស្នេហ៍ នឹករឹតទ្វេ រឹតតែកួចស្នេហ៍ គ្មានពេលភ្លេច ចិត្តបំនង ប៉ងនៅជាប់ជានិច្ច ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី
៣. បងប្តេជ្ញា ប្រាថ្នាតែអូនមួយ អូនអើយ!អូន​កុំព្រួយ កុំព្រួយណាចរណៃ ស្លាប់ឬរស់ បងស្មោះលុះគ្រាក្សិណក្ស័យ បងមិនភ្លេចទេថ្លៃ រូបស្រីជាដួងចិត្តបង

ចក្រវាឡ សត្យាលីវអាន

ចក្រវាឡ សត្យាលីវអាន
១. វាសនា បានចារទុកជានិស្ស័យ ចក្រវាឡធំក្រៃ ម្តេចឱ្យបានជួបមាសមេ តើជាសំណាង ឬកម្មពីបុព្វេ ឱ្យងប់ងុលនឹងស្នេហ៍ កុនទ្វេពេលហ្នឹង
២. បើអាច ឱ្យបងសុំស្និទ្ធស្នាលក្បែ ជាមិត្តមា្នក់ដែរ ឬក៏ជាមនុស្សសំខាន់ ឱ្យតែមានឳកាសក្បែរកល្យាណ សុំត្រឹមមនុស្សរំខាន ឱ្យតែបាននៅជិតប្រាណស្រី
... ​ចង់ប្រាថ្នា ចង់ធ្វើសង្សាម្ចាស់បេះដូងថ្លៃ សង្ឃឹមអូនយល់អត្ថន័យ អភ័យថ្វាយសោរបេះដូង ​ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង
៣. បានត្រឹម សម្លឹងគយគន់មុខគេ ធ្វើម្តេចឱ្យមាសមេដឹង ខ្ញុំស្នេហ៍នាងខ្លះ ចង់សារភាព តែមានអ្វីមកបាំង មករំខានអារម្មណ៍ ថាខ្ញុំមិនសមនឹងគេទេ
(ភ្លេង)
... ​ចង់ប្រាថ្នា ចង់ធ្វើសង្សាម្ចាស់បេះដូងថ្លៃ សង្ឃឹមអូនយល់អត្ថន័យ អភ័យថ្វាយសោរបេះដូង ​ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង
ផ្កាយនេះថ្លើមធំ ហ៊ានប៉ងស្នេហ៍ស្ងួន បើចក្រវាឡដឹងខ្លួន ផ្កាយសូមរះក្នុងគន្លងផង

ចេញឱ្យឆ្ងាយ លាន បញ្ទនីត

ចេញឱ្យឆ្ងាយ លាន បញ្ទនីត
១. មនុស្សស្រីខ្លះមិនដូចគ្នាទេ ម្តេចក៏គេចូលចិត្តមើលតែសំបកក្រៅ ដៀលប្រមាថគេថាល្ងង់ខ្លៅ យកត្រូវដើម្បីឈ្នះខ្លួនឯង
...ឥឡូវឃើញផ្ទាល់ ខ្លួនឯង ហើយពេលនេះ ខ្លួនមួយតែចង់ជិះទូកពីរ ឆវីសូមនាងទៅឱ្យឆ្ងាយ ចេញឱ្យឆ្ងាយ
អឺអឺ...អឺអឺ...អឺអឺ.... ចេញឱ្យឆ្ងាយ អឺអឺ...អឺអឺ...អឺអឺ.... ចេញឱ្យឆ្ងាយ
(ភ្លេង)
២. ស្គាល់ហើយភាពថាឈឺចាប់ ឈឺស្ទើរតែស្លាប់ព្រោះមនុស្សស្រីក្បត់ចិត្ត ធ្លាប់តែឮគេថាឥឡូវជួបពិត ជាក់ស្តែង ខ្ញុំខូចចិត្ត ព្រោះមនុស្សស្រី
៣. មកពីបេះដូងខ្ញុំនេះនៅស្រលាញ់ មិនចង់ឱ្យនាងចាកចេញ ពីរូបខ្ញុំឡើយ នាងសន្យាថានឹងនៅក្បែរកៀកកើយ តែចុងក្រោយនាងសុំខ្ញុំបែក
...ឥឡូវឃើញផ្ទាល់ ខ្លួនឯង ហើយពេលនេះ ខ្លួនមួយតែចង់ជិះទូកពីរ ឆវីសូមនាងទៅឱ្យឆ្ងាយ ចេញឱ្យឆ្ងាយ
អឺអឺ...អឺអឺ...អឺអឺ.... ចេញឱ្យឆ្ងាយ អឺអឺ...អឺអឺ...អឺអឺ.... ចេញឱ្យឆ្ងាយ

ស្នាមស្នេហ៍ឆ្នេរសមុទ្រ ព្រាប សុវត្ថិ

ស្នាមស្នេហ៍ឆ្នេរសមុទ្រ ព្រាប សុវត្ថិ
១. មេឃភ្លឺ ស្រឡះ ឃើញច្បាស់ស្នាមអនុស្សា ឈ្មោះអូន បងឆ្លាក់លើផ្ទាំងថ្មដា សំណាកបេះដូង ស្នេហា ដែលជាប់ព្រួញស្នេហ៍ ពិសី នៅថ្មីៗ បាត់តែចរណៃ តើថ្លៃទៅទីណា
២. រង់ចាំ​រងចាំ ខ្ទេចខ្ទាំប្រេះស្រាំឱរា ខ្យល់អើយ!ជួយពាំនាំពាក្យវាចា ប្រាប់ដល់ម្ចាស់ដួង ចិន្តា ថាខ្ញុំនៅចាំ រាល់ថ្ងៃ គ្រាំហឫទ័យ ទុក្ខព្រួយ អាល័យ ចាំថ្លៃវិលវិញ
(ភ្លេង)
ប្រាប់ដល់ម្ចាស់ដួង ចិន្តា ថាខ្ញុំនៅចាំ រាល់ថ្ងៃ គ្រាំហឫទ័យ ទុក្ខព្រួយ អាល័យ ចាំថ្លៃវិលវិញ
...​វាយោសមុទ្រយោលយោក រលកគ្រាំគ្រេង ដូចសូរសំឡេងដង្ហោយហៅស្រី វិលវិញមកថ្លៃ ចរណៃមាសបង

បែកគ្នាមួយឆ្នាំ ឡោ សារិត

បែកគ្នាមួយឆ្នាំ ឡោ សារិត
១. ស្អែកឡើង បងលា ឱ!ពុំងា អូននៅឱ្យបានសុខា បងឃ្លាត ឃ្លាតតែកាយា ទុកចិន្តា ថ្នាក់ថ្នមស្នេហា រាល់ពេលយប់ថ្ងៃ
២. ស្អែកនេះ បងលាទៅ ឱ!ស្រីពៅ ចិត្តបងនៅតែភក្តី កុំស្មាន ថាបងមានថ្មី ក្នុងលោកិយ មានតែរូបស្រី ជាត្រួយសង្ខា
...បងទៅ ដើម្បីរស្មី ជីវិត ស្លាប់រស់ ក៏បងមិនគិត ឡើយណា ស្វែងរក សេចក្តីសុខា ឱ្យមានខ្លឹមសារ ជីវិតស្នេហា ទៅអនាគត
៣. កុំយំ ណាចរណៃ ឱ!ថ្លើមថ្លៃ គូសង្សារសែនកម្សត់ បងវិល វិញតាមកំណត់ ព្រេងមិនព្រាត់ មួយឆ្នាំប្រាកដ ជាបង វិលវិញ

រំដួលសុរិន្ទ ឡោ សារិត

រំដួលសុរិន្ទ ឡោ សារិត
១. បានឃើញបានយល់ ចង់ស្គាល់ភក្ត្រា រីកស្រស់ដូចផ្កា ឈ្មោះថារំដួលសុរិន្ទ​ចិន្តាចំបែង ធ្លាប់គេងសុបិន ប្រហើរតែក្លិន សុរិន្ទភពស្នេហ៍កវី
២. អារម្មណ៍លង់លក់ ឈ្លក់នឹងសម្រស់ សោភ័ណសម្ផស្ស ល្អស្រស់គួរឱ្យបេតី ដូចផ្កាក្រុំ កំពុងពេញវ័យ នៅក្នុងលោកិយ រកស្រីមកផ្ទឹមពុំបាន
...ផ្កាមានស្រទាប់ ដុះជាប់នឹងមែក រំដួលចម្លែក ល្អប្លែកក្រអូបរកគ្មាន រំដួលសុរិន្ទ ល្អហួសក្តីស្មាន ប្រសិនបេះបាន នោះប្រាណរៀមអស់ទុក្ខា
៣. រៀមគេងមមើ បង្ហើរចិត្តស្មោះ ជាតិនេះរៀមរស់ ក៏ព្រោះរស់ជាតិបុប្ផា រំដួលសុរិន្ទ សូមទានមេត្តា ជួយប្រស់សង្ខារ ចិន្តាដែលបងប្រឹងស្ម័គ្រ

កុលាបបាត់ដំបង ណូយ វ៉ាន់ណេត

កុលាបបាត់ដំបង ណូយ វ៉ាន់ណេត
១. កុលាបបាត់ដំបងអើយ! បងវិលវិញហើយណាថ្លៃ ឱ!កុលាប ដែលបងស្រមៃ តើថ្លៃនៅទីណាអូន?
២. បងត្រឡប់មករកពៅ ដប់ឆ្នាំផុតទៅហើយស្ងួន អន្ទះសាចង់ជួបមុខអូន ថាអូនល្អយ៉ាងណាទៅស្រី?
...បងឬតែគេ ប្រាប់ថា ស្រស់ជីវាអូនល្អឥតបី អូននាងល្អជាងផ្កាចំប៉ី សៀមរាបទៀតថ្លៃ តើមែនឬទេ?
៣. បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍​បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត
(ភ្លេង)
...បងឬតែគេ ប្រាប់ថា ស្រស់ជីវាអូនល្អឥតបី អូននាងល្អជាងផ្កាចំប៉ី សៀមរាបទៀតថ្លៃ តើមែនឬទេ?
៣. បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍​បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

ម៉ឺនពាន់សន្យា ហ៊ឹម ស៊ីវន

ម៉ឺនពាន់សន្យា ហ៊ឹម ស៊ីវន
១. ម៉ឺនពាន់សន្យា ដែលបងថា ស្នេហ៍រូបអូន បងគង់ដឹងខ្លួន នូវពាក្យដែល ប្រុសបងវាចា បងចិត្តជាទេវទត្ត តែមាត់ជាទេវតា អូនដូចបក្សា ត្រូវព្រួញកាមទេព
២. បងបានស្បថថា សន្យាជួបអូនតែមួយ បេះដូងរលួយ ព្រោះត្រូវទឹក មន្តស្នេហា ដួងចិត្តរបួសគ្រាំគ្រា ដូចគេយកទៅប្រហារ អាវុធឫស្យា ដៃព្រានមុខស្រស់
...​សាធុៗ បន់ទេវតា ដាក់ទោសប្រុសណា ដែលក្បត់ស្រី ទទួលយកពាក្យ ស្បថស្បែនឹងស្រី សូមកម្មផ្តន្ទាប្រុស អប្រិយ សន្យាធ្វើអ្វី បើក្បត់​រឿងយើងត្រូវ តែចប់លាប្រុសចិត្តព្រាន

រឿងយើងត្រូវ តែចប់លាប្រុសចិត្តព្រាន

កណ្តាលរាត្រី ណូយ វ៉ាន់ណេត

កណ្តាលរាត្រី ណូយ វ៉ាន់ណេត
១. កណ្តាលរាត្រី ស្រីហើយនិងបង ធ្លាប់បានឆ្លើយឆ្លង បងហើយនិងអូន ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ច័ន្ទចរលយលឿន ឆ្ងាយបន្តិចម្តង
២. តារាព្រោងព្រាត រាយលើមេឃា ដេរដាសគណនា រាប់មិនបានបង ដូចជាចិត្តស្នេហ៍ របស់រៀមបង ស្នេហ៍លើនួនល្អង រៀបរាប់ពុំបាន
...ក្លិនអើយ!ក្លិនខ្លួន​ក្លិនស្ងួនជីវា​ឱបថ្នមកាលណា ក្លិនអើយ!ជាប់ប្រាណ ក្រអូបក្លែបក្លិន ស្រស់កែវកល្យាណ គ្មានអ្វីស្មើបាន ក្លិនប្រាណពុំងា
៣. សូរចង្រិតយំ កណ្តាលរាត្រី ជួយជាសាក្សី សេចក្តីស្នេហា ថាខ្ញុំស្ម័គ្រស្មោះ លុះអស់សង្ខារ មិនប្រែសាវា ចោលស្នេហាឡើយ

ដួងជីវិតខ្ញុំុ ឡោ សារិត

ដួងជីវិតខ្ញុំុ ឡោ សារិត
១. ដួងជិវិតខ្ញុំ សម្រាប់តែអ្នក ព្យាយាមតាមស្ម័គ្រទាំងយប់ទាំងថ្ងៃ មិនខ្លាចគ្រោះថ្នាក់ ឬជីវិតក្ស័យ ស៊ូក្ស័យការពារ រូបស្រីនិងបង
២. ដួងជីវិតខ្ញុំ សម្រាប់តែនាង ដួងចិត្តស្រែកច្រៀងពីរឿងស្នេហ៍ស្នង ថាអូនកុំព្រួយ ព្រោះរូបបង នួនល្អងកុំសៅហ្មងឡើយណា
...បងស្រលាញ់តែអូនម្នាក់ អូនម្នាក់ ដែលរៀមស្ម័គ្រស្មើសង្ខារ បើឱ្យស្បថរៀមក៏មិនថា ស្បថយ៉ាងណាក៏មិនថាទេមាសបង ហ៊ឺ!...
៣. ដួងជីវិតបង សម្រាប់តែអូន ដែលទុកជាក្បូន សម្រាប់ចម្លង ដឹកនាំគាំពារ ព្រលឹងមាសបង ហែលឆ្លង ទៅកាន់ត្រើយសុខសាន្ត

ហែលឆ្លង ទៅកាន់ត្រើយសុខសាន្ត
ហែលឆ្លង ទៅកាន់ត្រើយសុខសាន្ត

ចម្ប៉ាបាត់ដំបង ណូយ វ៉ាន់ណេត

ចម្ប៉ាបាត់ដំបង ណូយ វ៉ាន់ណេត
១. ឱ!បាត់ដំបង បណ្តូលចិត្តអើយ! ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពីរូបខ្ញុំ បានឃ្លាតទៅឆ្ងាយ នឹកស្តាយខ្វល់ខ្វាយ ពុំមានពេលល្ហែ
២.​ ឱ!បាត់ដំបង កងកម្មវាសនា ដែលខ្ញុំប្រាថ្នា គ្មានពេលទំនេរ បើសិនជាគូ ខ្ញុំពីបុព្វេ សូមឱ្យមាសស្នេហ៍ នឹកឃើញគ្រាដើម
...កន្លងយូរឆ្នាំ ចាំទេស្ងួន មានតែរូបអូន ដែលជាដង្ហើម ចំពោះនួនល្អង ចិត្តបងសង្ឃឹម សង្ឃឹម ញញឹមថាបានជាគូ វាសនា
៣. ឱ!បាត់ដំបង ខ្ញុំប៉ងយូរហើយ តើថ្ងៃណាឡើយ បានជួបភក្ត្រា?​ចិត្តជ្រួលច្របល់ រាល់ថ្ងៃខ្លោចផ្សា ចង់បាន ចម្ប៉ាបាត់ដំបងអើយ!

ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!
ចង់បាន ចម្ប៉ាបាត់ដំបងអើយ!

ចំប៉ីសៀមរាប ណូយ វ៉ាន់ណេត

ចំប៉ីសៀមរាប ណូយ វ៉ាន់ណេត
១. ឱ!ខេត្តសៀមរាប ប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធ ផ្កាបាត់ដំបង ដកចិត្តពុំរួច កួចគិតគេងផ្សង តែបាត់ដំបង ប៉ងស្ម័គ្រចម្ប៉ា
២. ឥឡូវបានយល់ ចំប៉ីសៀមរាប ក្រអូបជ្រួតជ្រាប ពោពេញឱរា ទ្រូងបងបានស្បើយពីរឿងស្នេហា ដែលផ្កាចម្ប៉ាឱ្យរៀមក្រៀមក្រំ
...រយព្រួយរយនឹក រយសែនទន្ទឹង ពុំឃើញដំណឹង ដែលរៀមផ្តែផ្តាំ កន្លងផុតទៅជាយូរខែឆ្នាំ តើឱ្យទ្រាំចាំ ទ្រាំចាំៗម្តេចទៅ
៣. ពេលនេះចំប៉ីសៀមរាបបងអើយ! មានតែអ្នកហើយ ព្រោះលោកតម្រូវ ជួយផងគ្រាន់ឱ្យបងបានរស់នៅ ជាគ្នាតទៅនឹងចំប៉ីអើយ!

ជាគ្នាតទៅនឹងចំប៉ីអើយ!
ជាគ្នាតទៅនឹងចំប៉ីអើយ!

បិទទ្វារបេះដូង ហ៊ឹម ស៊ីវន

បិទទ្វារបេះដូង ហ៊ឹម ស៊ីវន
១. បិទទ្វារបេះដូង ឱ្យនៅទំនេរ មិនទាន់ស្នេហ៍ទេ ព្រោះអីមាសមេ នៅមានរបួស ជួបស្នេហ៍ទីមួយ គឺស្នេហ៍បោកប្រាស់ សែនឈឺចាប់ណាស់ មិនទាន់ជាស្បើយ
២. បិទទ្វារបេះដូង ឱ្យនៅទំនេរ មិនឱ្យខុសទេ សូមឱ្យមាសមេ ស្នេហ៍លើកទីពីរ ចាំទុកប្រុសព្រាន កុំចង់បោកស្រី ចាំលុះថ្ងៃក្ស័យ មិនចាញ់ទៀតឡើយ
...ពេលនេះថ្ងៃនេះ គ្មានពេលទំនេរ គ្មានចិត្តចង់ស្នេហ៍ ជាមួយអ្នកណា លាងរបួសចាស់ ជាសះពេលណា ទើបហ៊ានវាចា បើកទ្វារបេះដូង
៣. សូមទុកបេះដូង ឱ្យនៅទំនេរ មិនទាន់រាងទេ ឆាកល្ខោនរឿងស្នេហ៍ បុរសក្បត់ស្រី ចាំមើលចុងក្រោយ តួឯកអប្រិយ យំដោយដៃស្រី ទើបប្រុសដឹងខ្លួន

យប់ថ្ងៃអង្គារ ណូយ វ៉ាន់ណេត

យប់ថ្ងៃអង្គារ ណូយ វ៉ាន់ណេត
១. យប់ថ្ងៃអង្គារ និទ្រាលង់លក់ សុបិនច្បាស់នឹងភ្នែកបង ថាចន្ទពេញវង់ ប្រែអាប់រស្មី ហង្សមានស្លាបហើរ ប្រែជាដើរដី ទន្សាយប្រាជ្ញល្បី ចុះចាញ់សត្វខ្យង
២. ភ្ញាក់ហើយកើយទុក្ខ ក្តុកក្តួលឱរា ដួងចិត្តរៀមរាគិតស្រេចថា ឱ!គូសង្សារ ក្នុងគ្រានេះម្តង កម្មតាមពង្រាត់ ឱ្យព្រាត់នួនល្អង ដូចចន្ទពេញវង់ ព្រាង់បង់រស្មី
...ឱរាផ្សាខ្លោច អាណោចអនេក តឹងទ្រូងស្ទើរបែក បានជាពីរបី ដង្ហើមចង្អៀត ខ្លាចឃ្លាតរូបស្រី ចុះកម្មពៀរអ្វី ក៏អាក្រក់ម្ល៉េះ?
៣. ថ្ងៃស្អែកថ្ងៃពុធ សូមផុតគ្រោះកម្ម គ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំ កុំមកចងកម្ម ឱ្យខ្ញុំនិរាស​សូមឱ្យគ្រោះកាច ខ្លបខ្លាចវិនាស សូមជួបប្រទះ តែក្តីសុខអើយ!
(ភ្លេង)
៣. ថ្ងៃស្អែកថ្ងៃពុធ សូមផុតគ្រោះកម្ម គ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំ កុំមកចងកម្ម ឱ្យខ្ញុំនិរាស​សូមឱ្យគ្រោះកាច ខ្លបខ្លាចវិនាស សូមជួបប្រទះ តែក្តីសុខអើយ!

អូនជាស្រីទីប៉ុន្មាន? ហ៊ឹម ស៊ីវន

អូនជាស្រីទីប៉ុន្មាន? ហ៊ឹម ស៊ីវន
១. អូន ជាស្រីទីប៉ុន្មានហើយ? បានជាត្រាណត្រើយ រកថ្មីក្មេងតែរហូត ឬមួយទុកអូន ជាស្រីសម្រាប់លេងសើច សូមបងវាចាមក​អូននេះជាស្រីទី ប៉ុន្មាន?
​២. អូន មិនដឹងចិត្តបងដល់ម្លឹង បានជាស្រីលង់ វោហារនិងផ្កាសម្តី មិនបានជាគិត ប្រគល់អស់ព្រហ្មចារី លង់ស្នេហ៍ ប្រុសព្រានអប្រិយ រឿងអ្វីៗ ក៏ហួលអស់ហើយ
...ការពិត ប្រពន្ធបងក៏មាន អូនសែនខ្មាសអៀន ដណ្តើមប្តីអ្នកដទៃ បងមានទាំងកូន រាប់ផ្លូន នៅគ្រប់ទិសទី ហេតុអ្វីប្រុសឆោមឆវី មកបោកស្រីថា គ្មានប្រពន្ធ
៣. អូណ ជាស្រីទីប៉ុន្មានហើយ? សូមមេត្តាឆ្លើយ ទីពីរទីបីទីបួន ទីមួយគេហើយ បងអើយអូនទីប៉ុន្មាន? ឆ្លើយប្រាប់ មកណាកល្យាណ ឆ្លើយកុំលាក់លៀម អូនជាស្រីទីប៉ុន្មាន?

កុំស្មានបងភ្លេច ណូយ វ៉ាន់ណេត

កុំស្មានបងភ្លេច ណូយ វ៉ាន់ណេត
១. កុំស្មានបងភ្លេច ចាំជានិច្ច មិនភ្លេចទេស្រី ចាំសម្តី ដែលស្រីបានផ្តាំ ទោះច្រើនឆ្នាំ ក៏នៅចាំដែរ
២. កុំស្មានបងភ្លេច ចាំជានិច្ច មិនភ្លេចទេស្នេហ៍ ទោះជាស្លាប់ ក៏មិនភ្លេចដែរ ក្តីស្នេហា​យើងទាំងពីរនាក់
...បងសច្ចាក្នុងចិត្ត ពិតជាស្នេហ៍វរលក្ខណ៍ មានតែអូនម្នាក់ បងស្ម័គ្រ បងស្ម័គ្រ បំភ្លេចមិនបាន
៣. កុំស្មានបងភ្លេច ចាំជានិច្ច ក្លែបក្លិនកល្យាណ ចាំទាំងអស់ រឿងទាំងប៉ុន្មាន សូមកល្យាណ ជឿចុះណាថ្លៃ
(ភ្លេង)
...បងសច្ចាក្នុងចិត្ត ពិតជាស្នេហ៍វរលក្ខណ៍ មានតែអូនម្នាក់ បងស្ម័គ្រ បងស្ម័គ្រ បំភ្លេចមិនបាន
៣. កុំស្មានបងភ្លេច ចាំជានិច្ច ក្លែបក្លិនកល្យាណ ចាំទាំងអស់ រឿងទាំងប៉ុន្មាន សូមកល្យាណ ជឿចុះណាថ្លៃ

អូនស្រលាញ់បងជាប្រុសចុងក្រោយ ហ៊ឹម ស៊ីវន

អូនស្រលាញ់បងជាប្រុសចុងក្រោយ ហ៊ឹម ស៊ីវន
១. អូនស្រលាញ់បង ជាប្រុសចុងក្រោយ ល្អអាក្រក់ក៏ដោយ ក៏រូបអូននៅតែស្ម័គ្រស្មោះ ទោះបីដឹងថា បងមានស្រីច្រើនរាប់ មិនអស់ ដួងចិត្តប្រគល់ជូនប្រុស នៅតែស្មោះ ចំពោះបងមួយ
២. អូនស្រលាញ់បង តែម្នាក់ប៉ុណ្ណោះ បូជាកាយកិត្តិយស ស៊ូមានឈ្មោះ ជាស្រីខ្វះប្តី ញាតិតិះដៀលហើយ មើលងាយបង ជាប្រុសអប្រិយ អូនអាណិតបងពេកក្រៃ ស្ងួនចរណៃ ទាំងទឹកនេត្រា
...សូមឱ្យប្រុស​យល់ចិត្តអូនផង រូបអូនស្រលាញ់ តែបងជួចស្នេហ៍ស្នង បាត់បង់កិត្តិយស ជញ្ជាំងវណ្ណៈ ចិត្តអូនមិនដែលគិតសោះ គិតត្រឹម បងគឺជាប្រុស ដែលអូនស្មោះ ទីមួយនិងក្រោយ
៣. អូនស្រលាញ់បង ជាប្រុសចុងក្រោយ ទីមួយគឺរូបបងហើយ ជាចម្លើយដែលអូន សារភាព ក្តីស្នេហានេះ អូនមិនបានគិតរឿង ខ្ពស់ទាប ស្រលាញ់មិនចង់ឱ្យឃ្លាត សូមឱ្យបង យល់ចិត្តអូនផង

ផ្គរលាន់គគ្រឹម ហ៊ឹម​ស៊ីវន

ផ្គរលាន់គគ្រឹម ហ៊ឹម​ស៊ីវន
១. ផ្គរលាន់គគ្រឹម គ្រហឹមគគ្រឹក បងអើយ!អូននឹក នឹកពន់ពេក ស្ទើរតែបែកទ្រូងស្លាប់ បងអើយ!សូមអ្នក ដណ្តឹងឱ្យឆាប់ បើមិនប្រញាប់ អ្នកបងអើយ! ប្រយ័ត្នអូនបានគេ

ស្រណោះម្លប់ដូង ទូច ស៊ុននិច

ស្រណោះម្លប់ដូង ទូច ស៊ុននិច
១. ស្រណោះម្លប់ដូង ចុះឱ!ដូងអើយ!​ដែលអូនធ្លាប់ជ្រក ស្រណោះម្លប់ដូង ចុះឱ!ដូងអើយ!​ដែលអូនធ្លាប់ជ្រក ចាំពៅពន្លក ពៅពន្លក អើតតាមបង្អួច ពៅពន្លក អើតតាមបង្អួច
២. ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ! ព្រោះឮគេហួច ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ! ព្រោះឮគេហួច ខំវាយអង្កួច វាអង្កួច ម៉ែអូនលួចជេរ វាអង្កួច ម៉ែអូនលួចជេរ
៣. ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ស្ម័គ្របងស្ទើរឆ្កួត ស្ទើរតែឆ្កួត ខំអួតប្រាប់គេ ស្ទើរតែឆ្កួត ខំអួតប្រាប់គេ
(ភ្លេង)
៣. ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ខ្យល់បក់ប៉ីៗ ចុះអ្នកបងអើយ! ឬស្សីត្រកួត ស្ម័គ្របងស្ទើរឆ្កួត ស្ទើរតែឆ្កួត ខំអួតប្រាប់គេ ស្ទើរតែឆ្កួត ខំអួតប្រាប់គេ​
៤. បើបងចោលចាប ចុះអ្នកបងអើយ! ចោលនឹងដំបង បើបងចោលចាប ចុះអ្នកបងអើយ! ចោលនឹងដំបង បើចោលនួនល្អង ចោលនួនល្អង ចោលនឹងស្លាថ្មាត់ ចោលនួនល្អង ចោលនឹងស្លាថ្មាត់
៥. បើចោលស្លាមូល ចុះអ្នកបងអើយ! ខ្ទាតចូលព្រៃបាត់ បើចោលស្លាមូល ចុះអ្នកបងអើយ! ខ្ទាតចូលព្រៃបាត់​ចោលនឹងស្លាថ្មាត់ នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន

ខ្សែជីវិត ព្រាប សុវត្ថិ

ខ្សែជីវិត ព្រាប សុវត្ថិ
១. ខ្សែជីវិតខ្ញុំ បានធំដល់ថ្ងៃនេះ ហើយទោះជាមានឧបសគ្គមាន ពុកតាមថែរក្សា ថ្នាក់ថ្នមបីដូច ជាកែវនេត្រា ឪពុកខំធ្វើការដើម្បីកូន ប្រៀបបីដូចជាក្បូនជូន កូនឆ្លងត្រើយ
២. នៅពេលដែលឃ្លាត ទើបដឹងថាពុកមានគុណ រូបពុករែកពន់ សែនទារុណ តស៊ូមិនដែលគិត កូនដើរតាមផ្លូវគន្លងល្អពិត ជីវិតដែលលោកខំព្យាយាមប្រាប់ ទើបរូបកូនមានភ័ព្វ ជួបនឹងជីវិតថ្មី
...នៅថ្ងៃនេះ កូនចង់ប្រាប់ មនុស្សនៅក្នុងលោកា កូនសូមប្រាប់ថាពុក មានគុណដ៏សែនធំ មានជីវិត តាំងតែពីតូច រហូតដល់រូបកូនធំ ពុកអត់ធន់ អប់រំប្រដៅ ដូចសំពៅជួបនឹងព្យុះភ្លៀង ហ៊ឺ!...
៣.​ រូបកូនមានថ្ងៃនេះ ជីវិតគឺពុក បានឱ្យ ផុតព្យុះផុតភ្លៀង ឆ្លងដល់ត្រើយ បានជួបស្នេហា ជួបរឿងបារម្ភ ទុក្ខក្រៀមក្រំ គ្រាំគ្រាពោរពេញដោយរឿងបញ្ហា កូនចាំពាក្យពុកប្រាប់ថា ជីវិតត្រូវតស៊ូ
(ភ្លេង)
២. នៅពេលដែលឃ្លាត ទើបដឹងថាពុកមានគុណ រូបពុករែកពន់ សែនទារុណ តស៊ូមិនដែលគិត កូនដើរតាមផ្លូវគន្លងល្អពិត ជីវិតដែលលោកខំព្យាយាមប្រាប់ ទើបរូបកូនមានភ័ព្វ ជួបនឹងជីវិតថ្មី
...នៅថ្ងៃនេះ កូនចង់ប្រាប់ មនុស្សនៅក្នុងលោកា កូនសូមប្រាប់ថាពុក មានគុណដ៏សែនធំ មានជីវិត តាំងតែពីតូច រហូតដល់រូបកូនធំ ពុកអត់ធន់ អប់រំប្រដៅ ដូចសំពៅជួបនឹងព្យុះភ្លៀង ហ៊ឺ!...
៣.​ រូបកូនមានថ្ងៃនេះ ជីវិតគឺពុក បានឱ្យ ផុតព្យុះផុតភ្លៀង ឆ្លងដល់ត្រើយ បានជួបស្នេហា ជួបរឿងបារម្ភ ទុក្ខក្រៀមក្រំ គ្រាំគ្រាពោរពេញដោយរឿងបញ្ហា កូនចាំពាក្យពុកប្រាប់ថា ជីវិតត្រូវតស៊ូ​
ជួបរឿងបារម្ភ ទុក្ខក្រៀមក្រំ គ្រាំគ្រាពោរពេញដោយរឿងបញ្ហា កូនចាំពាក្យពុកប្រាប់ថា ជីវិតត្រូវតស៊ូ

អូនចាំគ្មានភ្លេច ហ៊ឹម ស៊ីវន

អូនចាំគ្មានភ្លេច ហ៊ឹម ស៊ីវន
១. ​អូនឈរហូរនេត្រា យន្តហោះចាកដែន សីមា ជីវាបងឃ្លាត ទៅឆ្ងាយ បងនឹកអូនទេឆោមឆាយ សូមឃ្លាតតែកាយ ទោះជានៅឆ្ងាយ ដូចនៅ​ជិតគ្នា
២. សូរសំឡេងយន្តហោះ ចិត្តអូនសែននឹក ស្រណោះ រាល់ពាក្យដែលប្រុស ផ្តែផ្តាំ បងថា ឃ្លាតតែមួយឆ្នាំ ឱ្យរូបអូនចាំ គ្រប់ពាក្យបណ្តាំ អូនចាំគ្មានភ្លេច
...គ្រប់ដប់ពីរខែ បាត់ដំណឹងសូន្យ បណ្តាំប្រុសស្ងួន អូនចាំ សន្យា អាពាហ៍ពិពាហ៍ ឥតន័យ ខ្លឹមសារ បានត្រឹមសោកា ចាំមើល ផ្លូវបង
៣. ល្បីពេញក្រុងថាអូនមានប្តី តែមិនដឹងកម្មពៀរអ្វី​ប្តីអើយ!បងមិន មេត្តា បងលាអូនទៅថាទៅ រត់ការ បានច្បាប់ កាលណា វិលតាមសន្យា យកអូនទៅ អាមេរិក
(ភ្លេង)
...គ្រប់ដប់ពីរខែ បាត់ដំណឹងសូន្យ បណ្តាំប្រុសស្ងួន អូនចាំ សន្យា អាពាហ៍ពិពាហ៍ ឥតន័យ ខ្លឹមសារ បានត្រឹមសោកា ចាំមើល ផ្លូវបង
៣. ល្បីពេញក្រុងថាអូនមានប្តី តែមិនដឹងកម្មពៀរអ្វី​ប្តីអើយ!បងមិន មេត្តា បងលាអូនទៅថាទៅ រត់ការ បានច្បាប់ កាលណា វិលតាមសន្យា យក អូនទៅអាមេរិក

អស់សង្ឃឹម ឡោ សារិត

អស់សង្ឃឹម ឡោ សារិត
១. អស់សង្ឃឹមថានឹមនួនបែ ភក្ត្រា បងលួចស្នេហាលើស្រស់ជីវា យូរហើយ បងខំញញឹម អូនធ្វើព្រងើយ ទ្រូងអើយ!អភ័ព្វ ម្ល៉េះទេ
២. ឬមួយបងគ្មានភ័ព្វវាសនា នឹងស្រី ទើបអូនគ្មានក្តីប្រណីមេត្តា ដូចគេ ឬមួយរូបបង មិនគួរឱ្យស្នេហ៍ ឬកម្មបុព្វេតាមផ្តន្ទា
...កើតមកជាតិនេះ អភ័ព្វអ្វីម្ល៉េះ កម្មអ្វីមិនចេះ ផុតវេរា វាសនាគម្រក់ នាំមកតែកម្មពៀរ ឱ្យខ្ញុំវេទនា ម្ល៉េះណា!
៣. អស់សង្ឃឹមហើយខ្ញុំនៅក្នុង ជាតិនេះ ទ្រូងអើយ!ស្ទើរប្រេះរលេះរលួយ ខ្លោចផ្សា ខំស្រលាញ់គេ​គេមិនស្នេហា ព្រះអើយ!ថ្ងៃណាស្គាល់ សង្ឃឹម

ម្ចាស់បេះដូងបង ណុប បាយ៉ារិទ្ធ

ម្ចាស់បេះដូងបង ណុប បាយ៉ារិទ្ធ
១. ចិត្តបងព្រមតាំងពីឃើញ ដួងចិត្តអូន ក៏ដូចបង យើងជួបគ្នាម្តង ពេលខ្លីក្តី អាល័យ ឱ្យបងស្រមៃ ភក្ត្រា
២. ដូចជាការយល់ សុបិន មាសឆ្អិនសែនរំភើបក្រៃ​ស្រស់ចរណៃខ្សឹបប្រាប់បង ថាអូន​នេះហើយ ជាម្ចាស់ នៃបេះដូងបង រៀមរ៉ា
...បងសែនរំភើប​ស្ទើរតែនិយាយមិនចេញសោះ ទទួលស្នេហ៍ស្មោះ ដាក់ក្នុងហឫទ័យ បងតែមួយ កុលាបអូន ក្រពុំ បងថែមិនឱ្យរោយ ព្រោះរូបអូន នេះហើយជាម្ចាស់ នៃបេះដូងបង
៣. បងសូមធានា រក្សាស្នេហា ឱ្យស្រស់ ទោះត្រូវឬខុស ក៏បងមេត្តា ដល់ស្រី អូនកុំគិត រឿងក្បត់ បារម្ភរឿងអ្វី ពាក្យស្នេហ៍​ភក្តី បងជូនស្រីហើយ ម្ចាស់ស្នេហ៍បង

មិនអាចគ្មានរូបអូន ព្រាប សុវត្ថិ

មិនអាចគ្មានរូបអូន ព្រាប សុវត្ថិ
១. នៅតែស្នេហ៍ បងនៅតែស្រលាញ់មាសស្ងួន នឹកនឹមនួន ពេញដួងហឫទ័យ សុបិនឃើញកែវភ្នែកស្រស់ ទន់មានន័យ បញ្ចេញរស្មីក្តីស្នេហា
២. នៅតែចាំ បងរង់ចាំ ចាំស្រីជានិច្ច មិនអាចភ្លេចពាក្យពេចន៍សន្យា រូបអូននៅតែឋិតក្នុងដួងចិន្តា គ្រប់ពេលវេលាណា ចរណៃ
...មិនអាចៗគ្មានរូបអូន បងនឹងសូន្យ បើសិនស្ងួនមិនប្រណី រង់ចាំៗទាំងណាល័យ ចាំគ្មានថ្ងៃបំភ្លេចរូបស្រី បានឡើយ ផ្តាំតាមពពកមេត្តាសូម ជួយនាំយក ពាក្យខ្ញុំ ប្រាប់ទៅមាសម៉ុម ថាខ្ញុំយំឥតល្ហែ យំព្រោះនឹកៗស្រីមួយ បៀមទុក្ខព្រួយឥតទំនេរ ចិត្តមិនគេចកែប្រែ ចោលស្នេហាឡើយ
ផ្តាំតាមពពកមេត្តាសូម ជួយនាំយក ពាក្យខ្ញុំ ប្រាប់ទៅមាសម៉ុម ថាខ្ញុំយំឥតល្ហែ យំព្រោះនឹកៗស្រីមួយ បៀមទុក្ខព្រួយឥតទំនេរ ចិត្តមិនគេចកែប្រែ ចោលស្នេហាឡើយ

យំព្រោះនឹកៗស្រីមួយ បៀមទុក្ខព្រួយឥតទំនេរ ចិត្តមិនគេចកែប្រែ ចោលស្នេហាឡើយ

រាត្រីសេកុង ហ៊ឹម ស៊ីវន

រាត្រីសេកុង ហ៊ឹម ស៊ីវន
១. រាត្រីសេកុង បានប្រុងប្រៀបប្រាណ​ចាំប្រុសកល្យាណ ជាគូវាសនា នៅក្រោមរស្មី ចន្ទរះភ្លឺថា ក្រោមឆ្នេរជសា ដែលហូររហែង
២. រាត្រីសេកុង ត្រួយអន្លង់ចិត្ត អ្នកហាក់នឹងស្និទ្ធ ស្នេហ៍សែនចំបែង ខ្ញុំនៅរង់ចាំ ចាំតែម្នាក់ឯង ឱរាចំបែង អូនរែងទន្ទឹង
...ជំនោរត្រជាក់ ធ្លាក់មកដល់ហើយ ផ្កាយអើយ! យាងទៅណាបាត់ដំណឹង ព្រះចន្ទក៏យាង បាត់ស្ងាត់សូន្យឈឹង ឱ្យខ្ញុំរំពឹង រំពឹងម្តេចបាន?
៣. រាត្រីសេកុង ហូរឆ្ងាយម្ល៉េះណា ជលនេត្រសោកាខ្លោចផ្សាក្នុងប្រាណ ជាតិនេះប្រហែល ជាខ្ញុំមិនបាន រូបប្រុសកល្យាណ ជាគូរគាប់ឡើយ

នាវាជីវិត ឡោ សារិត

នាវាជីវិត ឡោ សារិត
១. នាវាជីវិត កម្រិតឱ្យបងចេញទៅ ចាកឆ្ងាយចោលពៅ ឱ្យនៅកំព្រា តំណក់ទឹកភ្នែក ជ្រែកក្តីវេទនា បងលាសិនហើយណា ចរណៃ
២. បងខំតស៊ូ ដើម្បីរស្មីជីវិត ស្លាប់រស់មិនគិត ទេណាពៅស្រី ទម្ងន់ស្នេហា ធ្ងន់លើលផែនដី គឺដួងចិត្តស្រីហើយនិងបង
...ចូរអូនចាំផ្ទះ រក្សាខ្លួនប្រាណ កុំឱ្យល្អៀងបានពីបំណង បំណុលជីវិត ស្រែកហៅរកបង មិនយូរទេនួនល្អង បងនឹងវិលមករកស្រី
៣. សែននឹកស្រណោះ ស្រណោះមិនអស់ មិនហើយ កាយធ្លាប់កៀកកើយ រួមពិសម័យ នឹកពៅចេះផ្គាប់ គ្មានទាស់ហឫទ័យ ក្នុងនាលោកិយ គ្មានស្រីស្មើ

បុប្ផាតែមួយ ឡោ សារិត

បុប្ផាតែមួយ ឡោ សារិត
១. បុប្ផាតែមួយ ព្រួយខ្លាចមិនបានអើយ! បុប្ផាលាក់ប្រាណ មិនងាយបានយល់ ជាច្រើនខែឆ្នាំ រងកម្មអំពល់ ខ្លាចមិនបានយល់ មិនបានស្គាល់ប្រាណ
២. រសៀលផ្កាអើយ! ផ្កាអូនចោលក្លិនអើយ! ឱ្យបងសុបិន ក្លិនកែវកល្យាណ បងត្រេកអរក្រៃ ហួសនិស្ស័យស្មាន ចង់ឈោង ដៃកាន់ ខ្លាចផ្កាស្រពោន
...ផ្កាអើយ!ផ្កាខ្ញុំ ក្រពុំជាប់ទង ជាតិនេះរៀមផ្សង ឱ្យបានជួបអូន​ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន អូនអើយ!បងចាំ ថែទាំរាល់ថ្ងៃ
៣. ផ្កាប្រចាំចិត្ត អម្រឹតស្នេហាអើយ! បងសូម សច្ចាស្នេហាលុះក្ស័យ បងពិតជាស្មោះ ជាងនាងកង្រី បងច្បាស់ជាក្ស័យ បើមិនបានថ្លៃអើយ!

អូនភ្លេចរឿងដើម ពេជ្រ ពន្លឺ

អូនភ្លេចរឿងដើម ពេជ្រ ពន្លឺ
១. ភក្ត្រាប៉ប្រិម ញញឹម ទឹកដមស្នេហ៍ស្មោះ បញ្ចេញសម្រស់ អូនថាប្តូរផ្តាច់ស្នេហ៍ស្នង គួរអីបំភ្លេច ពាក្យពេចន៍អូនបង អូនភ្លេចបង្គង បង្គងទ្រនំស្នេហ៍ចាស់
២. ឱ!អូនចម្ប៉ា​បុប្ផាក្រអូបតែក្លិន មិនគួរមាសឆ្អិន អូនឆាប់ប្រញាប់ប្តូរផ្លាស់ បោះបង់រូបបង យ៉ាងឆាប់រហ័ស អូនអើយ!គួរណាស់ នឹកឃើញដល់គ្រាដើមផង
...​អូនបំភ្លេចអស់ កាលស្មោះភក្តី សុរិយាល្ងាចថ្ងៃ អូនហើយនិងបង ស្រីនឹកឃើញទេ ពេលទើបកន្លង យើងបានសាសង ផ្តោះផ្តងថាស្មោះនឹងគ្នា
៣. ភ្លេងខ្មែរប្រគំ រងំជូនពរដល់ស្រី ប្រែជាប្រល័យ ខ្វារខ្ញាំឱ្យគ្រាំចិន្តា ទ្រូងបងធ្លុះធ្លាយ ព្រោះអូនរៀបការ ឱ!អូនចម្ប៉ា ឱរាបងតឹងស្ទើរបែក
(ភ្លេង)
៤. ខ្លុយបងសួររក សួររកៗតែម្ចាស់ស្រី​បងគ្មានពាក្យស្តី ក្រៅពីបង្ហូរទឹកភ្នែក ម្សិលមិញថ្ងៃជ័យ កម្មអ្វីថ្ងៃស្អែក បើម្ង៉ៃនឹងបែក បងចង់ឮពាក្យថាលា

សង្គ្រាមស្នេហ៍ ណុប បាយ៉ារិទ្ធ

សង្គ្រាមស្នេហ៍ ណុប បាយ៉ារិទ្ធ
១. ពេលជួបភក្ត្រ បេះដូងសួរថា ជីវានិងបងជាអ្វី? ស្អាតស្រស់ជាងស្រីដទៃ ស្រមៃចង់បានថ្នាក់ថ្នម
២. តាំងពីជួបរហូតពេលនេះ យូរអ្វីម្ល៉េះ ចាំពាក្យស្នេហា បេះដូងចង់ដឹអូនមេត្តា ស្នេហាស្រមៃក្នុងចិត្ត
...បើសិនបង អាចក្លាយទៅជាម្ចាស់ផ្កា ចិន្តារីករាយ សប្បាយមួយជីវិតនេះ មិនត្រូវប្រហែស តស៊ូធ្វើជាមនុស្សល្អ ចិត្តបងស្មោះសរ ឱ្យសមជាប្តីគំរូ
(ភ្លេង)
...បើសិនបង អាចក្លាយទៅជាម្ចាស់ផ្កា ចិន្តារីករាយ សប្បាយមួយជីវិតនេះ មិនត្រូវប្រហែស តស៊ូធ្វើជាមនុស្សល្អ ចិត្តបងស្មោះសរ ឱ្យសមជាប្តីគំរូ
ទោះដួងចិត្តអូនដឹង សង្ឃឹមថាអូនប្រណី បេះដូងបងភក្តី​ស្នេហ៍តែថ្លៃ មិនក្បត់ប្រែសាវា
៣. នៅថ្ងៃនេះ ចិត្តក៏នៅតែស្នេហ៍ រង់ចាំតែស្នេហ៍អូនប្រណី បងព្យាយាម លះបង់ជូនស្រី ប្រយុទ្ធនឹងសង្គ្រាមស្នេហ៍ បងព្យាយាម លះបង់ជូនស្រី ប្រយុទ្ធនឹងសង្គ្រាមស្នេហ៍

លាហើយស្នេហ៍ខ្ញុំ ហ៊ឹម ស៊ីវន

លាហើយស្នេហ៍ខ្ញុំ ហ៊ឹម ស៊ីវន
១. ​Goodbye my love ម្ចាស់ស្នេហ៍អើយ! លាហើយណាបង ​Goodbye my love គ្រានេះម្តង ឃ្លាតទៅសែនឆ្ងាយ ជួបគ្នាពេលខ្លី ចុះហេតុអ្វី​ព្រាត់គ្នា ពេលវែងអន្លាយ ចិត្តរលឹកនឹកស្តាយ មិនចង់ឃ្លាត
២. ​Goodbye my love ស្នេហ៍អូនអើយ! លាហើយណាថ្លៃ ​Goodbye my love ​អូនអាល័យ ទ្រូងសែនចង្អៀត បែកគ្នាគ្រានេះ មិនដឹងថា ថ្ងៃណា នឹងបានជួបទៀត ឬក៏យើងត្រូវឃ្លាត គ្នារហូតទៅ?
...មិនអាចបំភ្លេច បងបាន ក្លែបក្លិនកល្យាណ នៅជាប់ប្រាណ ពុំមានរលត់ យប់ថ្ងៃនឹក ល្ងាចព្រឹកក៏នឹក ដែរណាពៅ អនុស្សា កន្លងទៅ ស្នាមធ្លាប់ថើប ថ្នមសែនកក់ក្តៅ ដិបជាប់នៅ ក្នុងបេះដូង គេងផ្សងឱ្យបាន ជួបនឹងបងវិញ

ដិបជាប់នៅ ក្នុងបេះដូង គេងផ្សងឱ្យបាន ជួបនឹងបងវិញ

វីយ៉ូឡែតា ណូយ​វ៉ាន់ណេត

វីយ៉ូឡែតា ណូយ​វ៉ាន់ណេត
១. វីយ៉ូឡែតា វីយ៉ូឡែតា ឈ្មោះស្នេហាដែលចិន្តាប្រាថ្នាចាំ ឱ!កម្មអើយកម្ម ទ្រាំចាំ យូរឆ្នាំមកហើយ
២. វីយ៉ូឡែតា បុប្ផាកម្សត់ រៀមសន្មត់ថាមិនព្រាត់ពីត្រាណត្រើយ សង្សារបងអើយ! មេ្តចឡើយមិនឆ្លើយវាចា?
...រៀមសូមសួរចិត្ត តើគិតយ៉ាងណា? រៀមចាំទទួល វាចា វីយ៉ូឡែតា គ្រប់ពេលវេលា
វីយ៉ូឡែតា សង្សារឧត្តម រៀមទុក្ខធំបើសិនមិនបានពុំងា មករួមជាគ្នា ជាគ្នា នៅក្នុងជាតិនេះ
(ភ្លេង)
...រៀមសូមសួរចិត្ត តើគិតយ៉ាងណា? រៀមចាំទទួល វាចា វីយ៉ូឡែតា គ្រប់ពេលវេលា
វីយ៉ូឡែតា សង្សារឧត្តម រៀមទុក្ខធំបើសិនមិនបានពុំងា មករួមជាគ្នា ជាគ្នា នៅក្នុងជាតិនេះ នៅក្នុងជាតិនេះ
វីយ៉ូឡែតា

វាលសោះខ្យល់ ទូច ស៊ុននិច

វាលសោះខ្យល់ ទូច ស៊ុននិច
១. វាលសោះខ្យល់អើយ ពេលខ្ញុំ បានយល់ពី​វាលពេលណា ឱរាខ្ញុំសែខ្លោចផ្សា ពេកកន្លង នឹកប្រុសបង នឹកស្នេហ៍ស្នង អូននិងបង ធ្លាប់ជួបគ្នា
អូននឹកសែននឹក អូនសែននឹក អូនសែននឹក អូននឹកប្រុសបង នឹកប្រុសបង ឱ!បង ពេលនេះនួនល្អង បងនៅទីណា? បងនៅទីណាបង?
(ភ្លេង)
២. ឱ!វាលសោះខ្យល់ អ្នកផ្តល់ ដំណឹងឱ្យ ខ្ញុំដឹងផង ប្រាប់មកណា វាលសោះខ្យល់បង កុំលាក់អ្វី ថាខ្ញុំនឹក នឹករាល់ថ្ងៃ នឹកមមៃ គ្រប់វេលា
វាលអើយ!ឆ្លើយមក វាលឆ្លើយមក វាលឆ្លើយមក ឆ្លើយប្រាប់ខ្ញុំមក ណាវាលណា! កុំឱ្យខ្ញុំនៅសោកា​សោការាល់ថ្ងៃ សូមវាលស្រដីមក
(ភ្លេង)
១. វាលសោះខ្យល់អើយ ពេលខ្ញុំ បានយល់ពី​វាលពេលណា ឱរាខ្ញុំសែខ្លោចផ្សា ពេកកន្លង នឹកប្រុសបង នឹកស្នេហ៍ស្នង អូននិងបង ធ្លាប់ជួបគ្នា
អូននឹកសែននឹក អូនសែននឹក អូនសែននឹក អូននឹកប្រុសបង នឹកប្រុសបង ឱ!បង ពេលនេះនួនល្អង បងនៅទីណា? បងនៅទី ណាបង?

រំដួលពោធិ៍សាត់ ណូយ វ៉ាន់ណេត

រំដួលពោធិ៍សាត់ ណូយ វ៉ាន់ណេត
១. រំដួលមួយទង ដែលបងប្រាថ្នា តាំងចិត្តរចនា ឈ្មោះផ្កាទុកហើយ ក្នុងបេះដូងបងមិនដែលភ្លេចឡើយ ផ្កាអើយ! បងស្នេហ៍តែរំដួលមួយ
២. ផ្កានៅក្រពុំ ចោលក្លិនរាល់ថ្ងៃ បងមាននិស្ស័យ ត្រឹមតែទុក្ខព្រួយ ក្រៀមក្រំឱរា ស្ទើរតែរលួយ ​ព្រោះរំ ដួលមួយមិនព្រមឆ្លងឆ្លើយ
... រំដួលពោធិ៍សាត់ ត្រួយជីវិតស្នេហ៍ រៀមស្ម័គ្រម្ល៉ឹងដែរ នៅតែព្រងើយ ឬរំដួលផ្កា មានគ្នាទៅហើយ សូមឆ្លើយ ឱ្យបងអស់ក្តីសង្ស័យ
៣. ខ្ញុំសូមសច្ចា ប្រាថ្នាតែនាង អ្នកតាឃ្លាំងមឿង ជួយចាំសម្តី គ្រប់ជាតិតទៅ នៅតែអាល័យ ហ៊ានក្ស័យ បើមិនបានស្រីជាគូ

ឃ្លាតឆ្ងាយស្តាយស្នេហ៍ ឡោ សារិត

ឃ្លាតឆ្ងាយស្តាយស្នេហ៍ ឡោ សារិត
១. បងឃ្លាតឆ្ងាយស្រុក ធ្លាប់រស់សុខសាន្ត បងឃ្លាតកល្យាណ ធ្លាប់រស់ផ្ញើរប្រាណ ផ្ញើរជាគូស្នេហ៍ ឃ្លាតស្រុកឃ្លាតភូមិ ឃ្លាតចម្ការស្រែ ឃ្លាតស្ទឹងសង្កែ បងនិងមាសស្នេហ៍​ធ្លាប់ជិះទូកលេង
២. ឱ!បាត់ដំបង ភូមិកំណើតខ្ញុំ ភ្នំតូចភ្នំធំ ខ្ទមតូចស្រីម៉ុម សង់ឆ្ងាយតែឯង បងស្គាល់នឹមនួន កាលអូននៅក្មេង ធ្លាប់ប្រឡែងលេង នាំស្រីស្រស់ក្មេង ពួនថើបស្នេហា
...អនុស្សាវរីយ៍ ភូមិអូរឫស្សី បងកាន់ដៃស្រីឆ្លង ស្ពានទឹកថ្លា សិរីសោភ័ណ យើងបានសច្ចា បន់អស់អ្នកតា លើភ្នំព្រឹក្សា ជួយចាំសម្តី
៣. ឥឡូវបងបាន ស្គាល់ឋានសុខុម ព្រាត់ស្នេហ៍ស្រីម៉ុម បងយំស្រណោះ អនុស្សាវរីយ៍ ចិត្តបងនៅស្មោះ ស្នេហ៍គ្រប់នាទី ទោះបីធរណី ប្រេះបែកជាពីរ ក៏ភ្លេចមិនបាន

ឈប់ជឿហើយចាស ទូច ស៊ុននិច

ឈប់ជឿហើយចាស ទូច ស៊ុននិច
១. ​ខ្ញុំឈប់ជឿហើយចាស ​ខ្ញុំឈប់ជឿហើយណា ​ខ្ញុំឈប់ជឿហើយចាស​​ឈប់ជឿហើយណា ឈប់ជឿហើយណា
២. ​ខ្ញុំឈប់ជឿហើយណា មុខសាវាដូចមុខបង ពេលជួប ញញឹមផ្តោះផ្តង នៅក្រោយខ្នង ល្បិចកលឫស្យា កុំធ្វើឱ្យខ្ញុំឈឺផ្សា ពាក្យប្រូដោះសារ ខ្ញុំឈប់ជឿហើយ
១. ​ខ្ញុំឈប់ជឿហើយចាស ​ខ្ញុំឈប់ជឿហើយណា ​ខ្ញុំឈប់ជឿហើយចាស​​ឈប់ជឿហើយណា ឈប់ជឿហើយណា
៣. ខ្ញុំឈប់ជឿឈប់យល់ ល្បិចកល ឆ្មាលាក់ក្រចក សន្យា មិនដែលឃើញមក ឱ្យខ្ញុំចាំខក ខ្មាសគេគ្រប់គ្នា​ឈប់ជឿ ហើយប្រុសអប្រិយ ស្បថលុះថ្ងៃក្ស័យ ឈប់ស្តាប់វាចា

ប្រពន្ធដើម ហ៊ឹម ស៊ីវន

ប្រពន្ធដើម ហ៊ឹម ស៊ីវន
១. សែនរុងរឿង ស្នេហ៍គ្រាដំបូង ស្នេហ៍បឋមវ័យ សុភមង្គល អនុស្សាវរីយ៍ ឆោមឆវី ថ្នាក់ថ្នមត្រកង មិនបានប៉ុន្មាន ចិត្តប្រុសកល្យាណ ខុសប្លែកមួហ្មង ស្នេហាដាច់ ចំណង ស្រីក្មេងចូលផ្សង ចិត្តបងប្រែ
២. ប្រពន្ធដើម នៅមានដង្ហើម ម្តេចបងមានថ្មី ឬបុរសនៅលើ ផែនដី ប្រពៃណី ក្បត់ចិត្តភរិយា ឯអ្នកលួចស្នេហ៍ មិនគិតអាណិត ចិត្តស្រីដូចគ្នា ពេលបាត់ស្នេហា ដូចគេប្រហារ រូងយកប្រមាត់
៣. បើនឹងស្លាប់ ព្រោះតែឈឺចាប់ គេឆក់យកប្តី ស្លាប់ជាខ្មោច ក៏ឥតមានន័យ ឈ្មោះជាស្រី ចាញ់ក្តីស្នេហា ទ្រាំរស់តតាំង ប្រឆាំងនឹងស្រី ល្មោភនឹងតណ្ហា ផ្តែផ្តាំស្រី គ្រប់គ្នា ឧត្តមភរិយា ខំការពារប្តី
៤. ឈឺដូចគ្នា ក្នុងនាមភរិយា ប្តីក្បត់មានថ្មី ស្រីក្មេងស្រស់​សាច់នៅសខ្ចី ប្តីអើយ!ប្តី​ម្តេចក៏សាវា ពេលបងស្នេហ៍អូន បងខំក្រាបលូន នៅមុខមេបា ពាក្យស្បថស្បែ សច្ចា ឥឡូវស្នេហា មានដើមមានចុង
៥. ប្រពន្ធដើម ស្ទើរផុតដង្ហើម បងឱបស្រីថ្មី តែខំទប់ក្នុងនាមជាស្រី ដែលស្វាមី បងមិនអាណិត អំរែកស្នេហា ស្ទើរប្រេះឱរា ពើតផ្សាដួងចិត្ត ឱ!កម្មពៀរ ជីវិត សូមចៀសឱ្យផុត ប្រុសក្បត់ភរិយា

រំដួលលង្វែក ផាន សុផាត

រំដួលលង្វែក ផាន សុផាត
១. បើមិនស្រលាញ់ សូមតែអាណិត កុំធ្វើបាបចិត្ត ឱ្យបងចំបែង យប់ថ្ងៃបងគេង កើតទុក្ខម្នាក់ឯង វីវក់វង្វេង លើខ្នើយទឹកភ្នែក
២. បើមិនស្រលាញ់ កុំចងចិត្តស្នេហ៍ ព្រោះតែមាសមេ ទ្រូងបងស្ទើរបែក អន្លង់ស្នេហ៍កម្ម រំដួលលង្វែក ឱ្យរៀមទឹកភ្នែក ព្រោះស្នេហ៍រូបស្រី
...តើមានមន្តអ្វី ស្រីចងបងបាន? តាំងពីឃ្លាតប្រាណ បងតែងស្រមៃ ដេកដើរអង្គុយ ក៏ឃើញតែថ្លៃ ហាក់នៅថ្មីៗ ស្រដីរកបង
៣. ទប់ចិត្តមិនបាន ទប់ប្រាណមិននឹង រំដួលព្រលឹង លង្វែកស្នេហ៍ស្នង បំភ្លេចចោលចុះ​រឿងដែលកន្លង អាសូររៀមផង ណារំដួលអើយ!

អាសូររៀមផង ណារំដួលអើយ!

កំពតកំពូលដួងចិត្ត ពេជ្រ ពន្លឺ

កំពតកំពូលដួងចិត្ត ពេជ្រ ពន្លឺ
១. ឱ!ខេត្តកំពត កំពូលដួងចិត្ត ខ្ញុំសែនអាណិត ហើយពិតជាស្មោះ សុភីកំពត ស្លូតបូតរាក់ទាក់ ជំពាក់ចិត្តជាប់ប៉ងស្ម័គ្រគ្មានល្ហែ
២. អាកាសត្រជាក់ ប្រៀបបានសម្តី អង្អែលហឫទ័យ ឱ្យកើតក្តីស្នេហ៍ សម្រស់កំពត នៅឥតកែប្រែ គន់យូររឹតតែឱ្យស្នេហ៍ជាប់ចិត្ត
...បើឃ្លាត ឃ្លាតទាំង ស្រមៃ នាំក្តីអាល័យ ទុក្ខភ័យផ្តេកផ្តិត ព្រោះជារឿងកម្មប្រចាំជីវិត កំពតដួងចិត្តអាណិតខ្ញុំផង
៣. កំពតពោរពេញ រលេញឡើងថ្មី កេសរល្អខ្ចី គាប់ចិន្តាបង ថ្ងៃណានឹងបាន ប្រាណបីត្រកង កំពតរៀមផ្សង ប៉ងជានិរន្តរ៍
(ភ្លេង)
៣. កំពតពោរពេញ រលេញឡើងថ្មី កេសរល្អខ្ចី គាប់ចិន្តាបង ថ្ងៃណានឹងបាន ប្រាណបីត្រកង កំពតរៀមផ្សង ប៉ងជានិរន្តរ៍

អង់តូនីញ៉ែតា ឡោ សារិត

អង់តូនីញ៉ែតា ឡោ សារិត
១. ​អង់តូនីញ៉ែតា អង់តូនីញ៉ែតា ឱ!គូស្នេហា យើងបានជួបគ្នា ក្នុងគ្រាហេមន្តរដូវ
២. អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានសច្ចា ថាស្នេហ៍យើងត្រូវ​កុំឱ្យហ្មងសៅសោះឡើយ
...​តែបងមានកម្ម មានកម្ម ឱ្យម៉ុមព្រាត់ពីទ្រូងហើយ ទ្រាំទៅពៅអើយ! អូនអើយ! ធ្វើម្តេចឡើយព្រេងវាសនា ចារមក
៣. អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានព្រាត់គ្នា ទាំងទឹកនេត្រា ខ្លោចផ្សាឱរារីងរៃ
(ភ្លេង)
...​តែបងមានកម្ម មានកម្ម ឱ្យម៉ុមព្រាត់ពីទ្រូងហើយ ទ្រាំទៅពៅអើយ! អូនអើយ! ធ្វើម្តេចឡើយព្រេងវាសនា ចារមក
៣. អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានព្រាត់គ្នា ទាំងទឹកនេត្រា ខ្លោចផ្សាឱរារីងរៃ
ឱរារីងរៃ ឱរារីងរៃ

បំភ្លេចមិនបាន ព្រាប សុវត្ថិ

បំភ្លេចមិនបាន ព្រាប សុវត្ថិ
១. ភ្លេចហើយឬនៅ? ពាក្យដែលពៅ ធ្លាប់ខ្សឹបប្រាប់បង ប្រាប់ថានួនល្អង ស្នេហ៍ស្មោះភក្តី បេះដូងអូនពណ៍អ្វី? ភ្លេចសម្តីផ្តាច់និស្ស័យស្នេហ៍ មាសមេប្រួលប្រែឥតក្តីមេត្តា ២.ស្មានថាពាក្យស្និទ្ធ តែបងពិតល្ងង់ល្ងឹតនេត្រា ជឿលង់ ចិន្តាថារូបអូនស្ម័គ្រស្មោះ មិនស្មានអូនបង់បោះ ឥតស្រណោះដោះដៃរកថ្មី ឱ្យបងរីងរៃ ទោម្នេញពេញប្រាណ
....គ្រប់ពេលវេលា នឹកអូនជានិច្ច គ្រប់ពេលវេលា បំភ្លេចមិនបាន បើគ្មានអូន បងសូន្យមិនខាន ម្តេចកល្យាណ គ្មានចិត្តស្រណោះ គ្រប់នាទី បងនៅស្ម័គ្រស្មោះ ស្រណោះស្តាយ អូនព្រាត់កាយ ឃ្លាតឆ្ងាយឱរា ស្នេហាបង រលាយសាបសូន្យ រៀមរង់ចាំ ក្រៀមក្រំស្រពោន ដូចជាក្បូន ព្រាត់ឆ្ងាយគង្គា ទ្រូងកំព្រា រងាវេទនា ម្នាក់ឯង
៣. ផ្តាំតាមវាយោ ទឹកភ្នែកហូរ ដក់ពេញដួងចិត្ត បេះដូងក្រៀមស្វិត កណ្តោចកណ្តែង ស្នេហ៍រសាត់ដូចផ្សែង សែនចំបែង រែងនឹកវរមិត្រ បើកទ្វារដួងចិត្ត ចាំលុះអវសាន
....គ្រប់ពេលវេលា នឹកអូនជានិច្ច គ្រប់ពេលវេលា បំភ្លេចមិនបាន បើគ្មានអូន បងសូន្យមិនខាន ម្តេចកល្យាណ គ្មានចិត្តស្រណោះ គ្រប់នាទី បងនៅស្ម័គ្រស្មោះ ស្រណោះស្តាយ អូនព្រាត់កាយ ឃ្លាតឆ្ងាយឱរា ស្នេហាបង រលាយសាបសូន្យ រៀមរង់ចាំ ក្រៀមក្រំស្រពោន ដូចជាក្បូន ព្រាត់ឆ្ងាយគង្គា ទ្រូងកំព្រា រងាវេទនា ម្នាក់ឯង
(ភ្លេង)
....គ្រប់ពេលវេលា នឹកអូនជានិច្ច គ្រប់ពេលវេលា បំភ្លេចមិនបាន បើគ្មានអូន បងសូន្យមិនខាន ម្តេចកល្យាណ គ្មានចិត្តស្រណោះ គ្រប់នាទី បងនៅស្ម័គ្រស្មោះ ស្រណោះស្តាយ អូនព្រាត់កាយ ឃ្លាតឆ្ងាយឱរា ស្នេហាបង រលាយសាបសូន្យ រៀមរង់ចាំ ក្រៀមក្រំស្រពោន ដូចជាក្បូន ព្រាត់ឆ្ងាយគង្គា ទ្រូងកំព្រា រងាវេទនា ម្នាក់ឯង

ស្នេហ៍ដែលអូនជូនបង ហ៊ឹម ស៊ីវន

ស្នេហ៍ដែលអូនជូនបង ហ៊ឹម ស៊ីវន
១. អួលណែនក្នុងហឫទ័យ មួយរាត្រីស្រីចាំបង នឿយណាយចិត្តសៅហ្មង ច្រើនឆ្នាំកន្លងទៅហើយ ទ្រូងមិនដែលបានស្បើយ តើត្រាណត្រើយ គិតយ៉ាងណា? ឬក៏ស្នេហា ប្រោកប្រាស់
២. ស្នេហ៍ដែលគ្មានភក្តី គ្មានសេរីរីងរៃចិត្ត ហាក់ដូចស្បៃងងឹត គ្របបាំងបិទភាពភ្លឺច្បាស់ ពាក្យថាស្រលាញ់ណាស់ ត្រូវប្តូរផ្លាស់ ជាឥតន័យ ស្តាយស្នេហ៍ដែលស្រីជូន រៀមរា
...ពាក្យថាស្រលាញ់គ្នា គ្រាន់តែថាងាយ ស្រួលទេ តែពិបាករក្សា ក្តីស្នេហ៍ឱ្យគង់ ថ្លៃថ្លា ពេលដែលស្នេហ៍ប្រេះឆា មិនងាយផ្សះផ្សាវិញបាន ស្នេហ៍ដែលបានបែងចែកភពឋាន ទៅហើយ
ពាក្យថាស្រលាញ់គ្នា គ្រាន់តែថាងាយ ស្រួលទេ តែពិបាករក្សា ក្តីស្នេហ៍ឱ្យគង់ ថ្លៃថ្លា ពេលដែលស្នេហ៍ប្រេះឆា មិនងាយផ្សះផ្សាវិញបាន ស្នេហ៍ដែលបានចែកឋាន ទៅហើយ

ផ្តាំតាមដួងចន្ទ ពេជ្រ ពន្លឺ

ផ្តាំតាមដួងចន្ទ ពេជ្រ ពន្លឺ
១. កុំទន្ទឹង បងអីស្នេហ៍ស្នង បងស្វែងរកការងារធ្វើ ឃ្លាតស្រីជំទើរ ចិត្តគួរឱ្យស្តាយ ចោផ្ទះធ្លាប់រស់ នៅសម្រាកកាយ បារម្ភឆោមឆាយ ខ្លាចស្រីបែកចិត្ត
២. ចាំបន្តិច ណាពៅនឹមនួន ឃើញចន្ទពេញវង់នឹកអូន គិតដល់មាសស្ងួន អង្រួនហឫទ័យ ផ្តាំតាមដួងចន្ទ បងសែនអាល័យ ចាំបានទេថ្លៃ ស្នេហ៍ក្រោមព្រះចន្ទ
...ឃ្លាតឆ្ងាយ ព្រួយចិត្ត សែននឹករឮក ដល់គូដណ្តឹង ខ្លាចប្រុសៗ នៅស្រុកជិតហ្នឹង តាមសុំស្នេហ៍ ពីស្រស់ព្រលឹង រាប់ខែរាប់ឆ្នាំ ចាំបងកុំខឹង មានលុយមានឡាន បងមានលំនឹង ជួបគ្នាមាត់ស្ទឹង សុំអូនរៀបការហើយ
៣. ចាំបន្តិ ណាពៅមាសស្ងួន បន់ស្រន់ សុំអង្វរដួងចិត្ត បងខំរកលុយ ដើម្បីស្នេហ៍ស្និទ្ធ នៅក្រុងសួគ៌ា មិនភ្លេចវរមិត្រ ឬបែកបែរចិត្ត ពីអូនដែលរង់ចាំ
(ភ្លេង)
​...ឃ្លាតឆ្ងាយ ព្រួយចិត្ត សែននឹករឮក ដល់គូដណ្តឹង ខ្លាចប្រុសៗ នៅស្រុកជិតហ្នឹង តាមសុំស្នេហ៍ ពីស្រស់ព្រលឹង រាប់ខែរាប់ឆ្នាំ ចាំបងកុំខឹង មានលុយមានឡាន បងមានលំនឹង ជួបគ្នាមាត់ស្ទឹង សុំអូនរៀបការហើយ
៣. ចាំបន្តិ ណាពៅមាសស្ងួន បន់ស្រន់ សុំអង្វរដួងចិត្ត បងខំរកលុយ ដើម្បីស្នេហ៍ស្និទ្ធ នៅក្រុងសួគ៌ា មិនភ្លេចវរមិត្រ ឬបែកបែរចិត្ត ពីអូនដែលរង់ចាំ

រលកវាសនា ណុប បាយ៉ារិទ្ធ

រលកវាសនា ណុប បាយ៉ារិទ្ធ
១. រលកវាសនា រុញច្រាន ជីវិតបាន ជីវិតបានជួបនឹងបញ្ហា ផ្សែងឧបសគ្គ ទុក្ខក្តីសោកា គ្រប់អាត្មា គ្មានជនណាចៀសបាន
២. មានជីវិត ត្រូវមានបញ្ហា មានស្នេហា មានស្នេហាត្រូវរក្សាស្និទ្ធ មានដង្ហើមរស់ត្រូវតែគិត បន្ថែមមិត្រ បន្ថយសត្រូវ
...រឿងស្នេហាផ្លែផ្កាជីវិត ខ្មៅសមិនគិត វណ្ណៈខ្ពស់ទាបតូចធំ ធម្មជាតិតាក់តែងឱ្យសម មានសើចមានយំ មានឈ្នះមានចាញ់ជីវិត
តើប្រុសណាមិនចង់ខ្ពស់ មានកិត្តិយស មានកេរិ្ត៍ឈ្មោះ រស់នៅល្បាញល្បី មានស្រីស្រស់នៅក្មេងខ្ចី ប្រុសលើផែនដី គឺចិត្តដូចតែគ្នា

បងមិនបែកទេ កែវ វាសនា ខារ៉ាអូខេ

បងមិនបែកទេ កែវ វាសនា ខារ៉ាអូខេ

ខ្ញុំត្រូវតែសើច

ខ្ញុំត្រូវតែសើច (ឡោ សារិត)
១. តើឱ្យខ្ញុំយំ យំព្រោះរឿងអ្វី មានចិត្ត ពីរបីក្បត់ផិតពីខ្ញុំ ទុកស្នេហ៍ជាល្បែង ភ្លេចខ្លួនក្រមុំ ធ្វើឱ្យខ្ញុំយំៗ យំព្រោះហួសចិត្ត
២. ខ្ញុំត្រូវតែសើច ប្រសើរជាងយំ ទោះបី ខំយំគេមិនអាណិត បាត់ចុះក្តីស្នេហ៍ ស្នេហាមិនពិត ត្រូវកែគំនិត ហើយសើចៗឱ្យសប្បាយ
...មិនជក់បារី មិនផឹកស្រាទេ មិនស្មារលាស្នេហ៍ មិនព្រមក្សិណក្ស័យ រកគូមួយទៀត ដែលមានភក្តី មិនខ្វះ ទេស្រីមានចិត្តបរិសុទ្ធ
៣. បក្សីក្ងោកមាស ជំទើតលើថ្ម អាងរូប រាងល្អសាងស្នេហ៍មិនស្លុត ពីមួយទៅមួយ ហើយមិនកំណត់ បក្សីមានពុត គង់មានថ្ងៃជាប់ជង់កម្ម

ចម្រៀងលក់ផ្កា

ចម្រៀងលក់ផ្កា (ទូច ស៊ុននិច)
១. ​ខ្ញុំច្រៀងចម្រៀងមួយបទនេះ គ្រាន់នឹងបានលំហែចិត្ត បើបងមានចិត្ត អាណិត ជួយទិញផ្ការបស់ខ្ញុំ ផ្កានៅថ្មី ស្រស់ក្រពុំ ដូចក្រមុំពេញវ័យ​បើបានថើបហើយពេញចិត្តអនេក ទុក្ខព្រួយចង្រៃរលាយសូន្យ
(ភ្លេង)
២. ដើរលក់តែផ្កា ប្រាថ្នាជួបបង ក្រែងលោបានរសាយចិត្ត ផ្កាចោលក្លិនសព្វសាយ ក្រអូបជុំ ជិតចិត្តអូនក៏មិនធូរស្បើយ បាត់តែបងគ្មានលឺ ដំណឹងឈឹង ថាបងរស់នៅទីណា? អូនដើរលក់ផ្កាអូនដើរលក់ផ្កា អូនដើរលក់ផ្កាតែម្នាក់ឯង 

កុលាបប៉ៃលិន

កុលាបប៉ៃលិន
១. ឈ្មោះអូនល្បីសុសសាយ ល្បីឆ្ងាយលឺដល់បង ផ្កាកុលាបប៉ៃលិនមួយទង មានលម្អងក្រអូបក្រៃ ផ្កាអ្វីក៏ផ្ទឹមពុំបាន
២. ប្រុសៗតែងសរសើរ ដំណើរសមនឹងប្រាណ គ្រាន់តែលឺ បងទ្រំាមិនបាន ចង់តែឃើញកែវកល្យាណ ឱ្យសុខសាន្តក្នុងដួងចិន្តា 
...ឱ!ផ្កាកុលាបប៉ៃលិន អើយ! មេ្តចឡើយដុះឆ្ងាយពីឱរា បងស្រមៃ រាល់ថ្ងៃសោកា ចង់តែបានកុលាបស្នេហា ជាគូវាសនា នឹងបង
៣. ទោះជាឆ្ងាយម្តេចក្តី សូមស្រីប្រណីផង បងស្រលាញ់ ស្រលាញ់នួនល្អង កុំអាលស្រលាញ់គេចោលបង ចាំរៀមផងណាគូជីវិត
(ភ្លេង)
 ១. ឈ្មោះអូនល្បីសុសសាយ ល្បីឆ្ងាយលឺដល់បង ផ្កាកុលាបប៉ៃលិនមួយទង មានលម្អងក្រអូបក្រៃ ផ្កាអ្វីក៏ផ្ទឹមពុំបាន
២. ប្រុសៗតែងសរសើរ ដំណើរសមនឹងប្រាណ គ្រាន់តែលឺ បងទ្រំាមិនបាន ចង់តែឃើញកែវកល្យាណ ឱ្យសុខសាន្តក្នុងដួងចិន្តា 
...ឱ!ផ្កាកុលាបប៉ៃលិន អើយ! មេ្តចឡើយដុះឆ្ងាយពីឱរា បងស្រមៃ រាល់ថ្ងៃសោកា ចង់តែបានកុលាបស្នេហា ជាគូវាសនា នឹងបង
៣. ទោះជាឆ្ងាយម្តេចក្តី សូមស្រីប្រណីផង បងស្រលាញ់ ស្រលាញ់នួនល្អង កុំអាលស្រលាញ់គេចោលបង ចាំរៀមផងណាគូជីវិត ចាំរៀមផងណាគូជីវិត

យំអស់ទឹកភ្នែក

យំអស់ទឹកភ្នែក (ទូច ស៊ុននិច)
​១. យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយ!នៅទ្រាំ អូនស្រែក អូនទ្រហោយំ យំអស់ទឹកភ្នែក យំស្ទើរតែបែក ប្រេះឱរា ទ្រូងរីងស្ងួត ស្ងួតបែកក្រហែង រីងនេត្រា ព្រោះតែស្នេហ៍ រូបបងមួយ
២. នៅតែសង្ខារ ទុកបូជាស្នេហ៍បង គ្រាក្រោយ ដែលអូនបានផ្សង ជួបបងជាតិមុខ​កុំឱ្យជួបទុក្ខ ជួបក្តីព្រួយ បើជួបបង សូមឱ្យ បានជួបមួយនិងមួយ ហើយកុំឱ្យ ជួបស្នេហ៍ចិត្តព្រាន
...ស្នេហ៍អូនធំណាស់​ស្នេហ៍អូនធំណាស់ ធំសែនធំ ធំជាងផែនដី ហើយក៏គ្មានអ្វីប្រៀបបាន មិននឹកស្មានថាចិត្ត ស្នេហ៍ដល់ថ្នាក់ហ្នឹង អូនទើបតែដឹង នៅពេល បងធ្វើបាបអូន 
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូន​រលាយសាបសូន្យ គ្មានក្តីសង្ឃឹម
(ភ្លេង)
៣. ចន្ទអាប់រស្មី ភពផែនដីងងឹឹត ក្តីសុខកាន់តែរួមរឹត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែ ស្រពោន ថ្ងៃនេះហើយ ដែលអូន ដឹងថាស្នេហាអូន​រលាយសាបសូន្យ គ្មានក្តីសង្ឃឹម

ចម្ប៉ាកំពង់ប្រាក់

ចម្ប៉ាកំពង់ប្រាក់ (ឡោ សារិត)
១. រូបក៏ល្អ សាច់ក៏សនៅក្មេងខ្ចី នាងឈ្មោះអ្វី សូមប្រណីប្រាប់បងផង ចោលកួចស្មា សែនសង្ហាអាវវៀលខ្នង តើបានបងឬបានគេជាគូ គ្រង?
២. សម្រស់ថ្មី បងឃើញស្រីសែនស្រយុត ដូចទឹកក្រុត ឆក់ឱ្យស្លុតហើយនួនល្អង ពេលញញឹម សង្ឃឹមថាបានរូបបង អូនប្រែខ្នង ធ្វើឱ្យបងរឹតតែស្ម័គ្រ
... ជាតិនេះ សច្ចាថា សូមជួបផ្កា សូមជួបផ្កាកំពង់ប្រាក់ រូបអូន នេះជាអន្ទាក់ ទាញកន្ត្រាក់ បើបងមិនស្ម័គ្រជាក់ជាមិនបាន
៣. កំពង់ប្រាក់ អូននៅលាក់លៀមធ្វើអ្វី ចម្ប៉ាខ្ចី សូមប្រណីផងកល្យាណ បងឈានជើងចោលរូបអូនម្តេចនឹងបាន សូមឧទានតែមួយម៉ាត់សោះបងខ្វល់

មិនដឹងរូបបងឬរូបអូន

មិនដឹងរូបបងឬរូបអូន
១. មិនដឹងជាបង ឬរូបខ្ញុំ​មិនដឹងជាបង ឬរូបខ្ញុំ បងក៏ទុក្ខធំ នៅក្នុងថ្ងៃហ្នឹង កំហុសដែលនៅ ថ្ងៃហ្នឹង ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ នោះទុក្ខធំមិនអាចកើតឡើងបាន បងព្រាត់ប្រាសប្រាណ សង្សារម្តងហើយ ហើយព្រាត់បានគ្នាទៀត
២. ចិត្តខ្ញុំនឹកដល់ បងគ្មានល្ហែ បងនឹកអូនដែរ គ្មានពេលដាច់ ពីដើមអូនខុស មិនអាចកែគេច បងក៏មិនភ្លេចកំហុសអូនដែរ ​ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ យើងក៏មូលមុំរស់ដោយសប្បាយ សង្ឃឹមលើបងមិនចេះនឿយណាយ លែងខ្វល់ខ្វាយ សោះឡើយណា
(ភ្លេង)
៣. លើមេឃមានពពកហើរកាត់ លើដីមានជំនោរផាយផាត់ បុប្ផាគ្រប់ជាតិរស់ រីកស្គុសស្គាយ ក្លិនក្រអូបសាយនៅក្នុងសួនច្បារ ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ រស់ដោយសុខុម រស់ដោយសប្បាយ ច្រៀងដោយសប្បាយ ស្នេហាភក្តី ច្រៀងដើម្បី ស្នេហាយើង

ច្បាប់ធម្មជាតិ

ច្បាប់ធម្មជាតិ
១. ​ជីវិតមនុស្ស ជួបផលកម្ម ជាប្រចាំ កំណត់ដួងជតា អ្នកមានអ្នកក្រ ខ្មៅសលាយគ្នា ​ឈឺចាស់ជរា ជាច្បាប់ធម្មជាតិ
២. ថ្ងៃនេះសើច ថ្ងៃស្អែកយំ គេងសុបិន ជួបស្នេហ៍ដែលគាប់ចិន្តា ពេលភ្ញាក់ដឹងខ្លួន បានត្រឹមសោកា ព្រោះស្នេហា បាំងដោយវណ្ណះ
...ជីវិត យមរាជគំរាម ភ្នក់សង្គ្រាម នៅក្នុងអារម្មណ៍ សេចក្តីស្នេហ៍ មិនបានសុខុម ទុក្ខរណ្តំ ជួបតែរឿងកម្ម
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី
(ភ្លេង)
៣. អង្វរខ្យល់ ផ្តល់មេត្តា សុំស្នេហា ចំពោះមុខដួងវិញ្ញាណ ប៉ុន្មានសតវត្សទៀត ទើបឆ្លងផុតបាន ពីរនាំង នៃវណ្ណះស្នេហានេះ គន្លងជីវិត បើគិតឱ្យដល់ ដូចជាខ្យល់បំពេរាត្រី

ចាំអូនពេញមួយថ្ងៃ

ចាំអូនពេញមួយថ្ងៃ
១. ផ្កាមួយទងដែលរៀមប៉ង ជាគូ ផ្សងទុកជាយូរ មកហើយ​ហេតុម្តេចឡើយ ស្រស់ត្រាណត្រើយ ធ្វើកន្តើយ ព្រងើយដាក់បង ទៅវិញ ស្ម័គ្រអូនម្ល៉ឹង គួរអូនដឹង ព្រលឹង ពោរពេញដោយក្តី ស្រលាញ់ បងទោម្នេញ អូនឃ្លាតទៅ ចោលបងឱ្យនៅក្នុងក្តីសៅហ្មង
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
(ភ្លេង)
៣. ស្នេហ៍ឃ្លាតឆ្ងាយ បងសែនស្តាយ រូបកាយ ស្រស់ឆោមឆាយមាសម៉ុម បងទុក្ខធំ​ទ្រហោយំ ទ្រូងអ៊ួលងំ  បេះដូងរៀមញ័ររញ្ជួយ ដល់ថ្ងៃណា ទើបជីវា អូនមេត្តា ចិន្តាដែលរង ទុក្ខព្រួយ ស្មោះស្នេហ៍មួយ ត្រួយជីវិត វិលមកណាម្ចាស់ចិត្ត ស្នេហ៍ស្និទ្ធមាស បង
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ
...បងចាំស្នេហ៍ សាឡាឡាឡាឡា ចាំជីវាតាំងពីព្រលឹម អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡា សង្ឃឹមក្នុងចិត្ត ចាំអូនពេញមួយថ្ងៃ ចាំចរណៃដល់យប់ងងឹត អូ អូ​អូ សាឡាឡាឡាឡា
សាឡាឡាឡាឡា ចាំតែអូនមួយ

បណ្តាំស្ទឹងខៀវ

បណ្តាំស្ទឹងខៀវ (ទូច ស៊ុននិច)
១. ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា សាងកោដ្ឋស្នេហាលាងស្នាមទឹកភ្នែក សុខាព្រាត់ស្នេហ៍ ដួងខែកម្សត់ ព្រាត់ពីជើងមេឃ អំពិលអំពែកព្រាត់ពន្លឺកាយ
២. បណ្តាំស្ទឹងខៀវ សាយដៀវដាច់ខ្សែ ទំនួយទ្រខ្មែរ ទឹកភ្នែកលាយបាយ ហារស្លាក់ខ្ជាក់ស្លែង ដូចខ្លែងដាច់ខ្សែ ​រសាត់បាត់ឆ្ងាយ បេះដូងត្រូវខ្នាយ កាយត្រូវព្រួញព្រាន
...រឿងប្តីកម្សត់ គួរកត់គួរចាំ ប្រពន្ធចិត្តប្រាំក្រញ៉ាំតណ្ហា សាមាន្យ ទឹកឡើងគង់ស្រក ពស់គង់សកបាន តែរឿងកល្យាណចែកឋានទៅហើយ
៣. លាភ្នំបាណន់សាយ័ណ្ហក្រោយផ្នូរ លោហិតស្រក់ហូរ លើផ្នូរត្រាណត្រើយ ជាតិនេះឃើញតែសាស័ព្ទដួងចិត្ត ផ្តិតជាប់ខ្នល់ខ្នើយ ជាតិក្រោយសុំចិត្តនាងកុំសាវា

ចង់ត្រឹមតែឃើញភក្រ្តអូន

ចង់ត្រឹមតែឃើញភក្ត្រអូន
១. ចង់ត្រឹមតែឃើញ ភក្ត្រអូន មិនបានខ្លួន ក៏ហីទៅចុះ ចង់ត្រឹមតែឃើញ សម្រស់ រូបនាងមិនដែលឃើញសោះ ស្រស់អើយ!សែនស្រស់ ម្ល៉េះទេ
២. ចង់ត្រឹមតែឃើញ ដំណើរ ពេលស្រីដើរ ក៏សមលើសគេ បុណ្យអ្វីសាងពី បុព្វេ បានជាជាតិនេះ មានស្នេហ៍ ឱ្យគេវង្វេង គ្រប់គ្នា
...ឃើញភក្ត្រមួយដង អស់ក្តីសៅហ្មង មួយគ្រា បើឃើញរាល់ថ្ងៃ ហឫទ័យកំព្រា ក្លាយជាវិមាន សុវណ្ណ 
៣. ចង់ត្រឹមតែឃើញ នេត្រា ​រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់
(ភ្លេង)
៣. ចង់ត្រឹមតែឃើញ នេត្រា ​រស្មីថ្លាដូចរស្មីចន្ទ បើសិនបានលូក ដៃកាន់ ដួងចិត្តបងមានប៉ុន្មាន ជូនកែវកល្យាណទាំងអស់

បែកក្អមអូនហើយ

បែកក្អមអូនហើយ
១. បែកក្អមអូនហើយ បងអើយ! ទទឹកជោកអស់ បែកក្អមអូនហើយ បងអើយ! ទទឹកជោកអស់​អូនមិនហ៊ានចូលផ្ទះសោះ អូនមិនហ៊ានចូលផ្ទះសោះ សែនស្តាយ ស្រណោះ មិនគួរឡើយប្រុស ធ្វើបែកក្អមអូន
២. ឱ!ម៉ែអើយម៉ែ ម៉ែកុំជេរ ក្អមកូនបែកហើយ ឱ!ម៉ែអើយម៉ែ ម៉ែកុំជេរ ក្អមកូនបែកហើយ កុំខឹងប្តឹងគេម៉ែអើយ! កុំខឹងប្តឹងគេម៉ែអើយ! ក្អមកូន បែកហើយ ម៉ែអើយ! កុំឱ្យឪដឹងណាម៉ែ

អូនជាបេះដូងបង

អូនជាបេះដូងបង
១. អូន ជាបេះដូងបង ចិត្តស្នេហ៍ស្នងប្រគល់ជូនថ្លៃ សូមពៅ ប្រណី ដល់ភក្តីចិន្តារៀមរ៉ា រាល់យប់យល់សុបិនឃើញតែអូន ភ្ញាក់ដឹងខ្លួន និទ្រាឯកា អូនអើយ!តើពៅនៅទីណា បងរង់ចាំ
២. វិលវល់ អំពល់សោកា ដួងចិន្តា ហាក់បែកប្រេះស្រាំ ចាំអូន ច្រើនខែឆ្នាំ ក៏ស៊ូទ្រាំរង់ចាំតែពៅ គេងទន្ទឹងចាំ ចាំមើលផ្លូវ លុះឥឡូវក៏នៅប្រាថ្នា តើអូនមាននឹកដល់បងទេ ដែលរង់ចាំ?
...កាលគ្រា ដែលយើងបែកគ្នា លើកហត្ថាវាចាgoodbye តែបងដឹងថា អូននៅនឹកស្តាយ ចិត្តរៀមក៏ខ្វល់ខ្វាយ ​ឃ្លាតតែកាយ ចិត្តនៅអាល័យ បងចង់លន់តួស្រី ថាសូមថ្លៃកុំចាក ចោលបង
១. អូន ជាបេះដូងបង ចិត្តស្នេហ៍ស្នងប្រគល់ជូនថ្លៃ សូមពៅ ប្រណី ដល់ភក្តីចិន្តារៀមរ៉ា រាល់យប់យល់សុបិនឃើញតែអូន ភ្ញាក់ដឹងខ្លួន និទ្រាឯកា តើពៅនៅទីណា បងរង់ចាំ

 អូនអើយ!នៅទីណា បងរង់ចាំ

ខ្សាច់ពណ៍ភ្លើង

ខ្សាច់ពណ៍ភ្លើង
១. រលកបោកខ្សាច់ កាត់ផ្តាច់និស្ស័យ មួយម៉ឺន សែនអាល័យ សម្តីដែលធ្លាប
ចរ ចា ពាក្យថាស្រលាញ់ បងថតទុកក្នុងឱរា ស្រាប់តែអូនវាចា សុំដកស្នេហ៍ពី បងវិញ
២.អ្នកមានអាងប្រាក់ ស្រីអាងសម្រស់ យកបេះដូងដែលស្មោះ ជាន់ឈ្លីជាល្បែងស្នេហា ប្រុសមួយផែនដី ចាញ់ដៃព្រោះស្រីឫស្យា យកគំនុំគ្រួសារ ប្រហាដួងចិត្តភក្តី
...ត្បូងពេជ្រមួយគ្រាប់ ក្លាយជាខ្សាច់ ពណ៍ភ្លើង ស្ទើរតែផុតដង្ហើម មាសសុទ្ធ ប្រែជាកាឡៃ សល់តែសំណក បេះដូងកំដរលោកិយ ចាំមើល ស្នេហាថ្មី មានក្តីសុខឬយ៉ាងណា?
៣. ខ្លាចហើយស្រីស្រស់ សម្ផស្សជាធ្នាក់ សូមកុំជួបប្រទះ សំពះថាខ្ញុំសូមលា ផ្កាស្រស់ពិសពុល ទទួលដូចឱបទុក្ខា មួយរយលានវាចា ស្មារលាគ្រាប់ខ្សាច់ ពណ៍ភ្លើង
(ភ្លេង)
៣. ខ្លាចហើយស្រីស្រស់ សម្ផស្សជាធ្នាក់ សូមកុំជួបប្រទះ សំពះថាខ្ញុំសូមលា ផ្កាស្រស់ពិសពុល ទទួលដូចឱបទុក្ខា មួយរយលានវាចា ស្មារលាគ្រាប់ខ្សាច់ ពណ៍ភ្លើង​

អនិច្ចាផ្គរលាន់

អនិច្ចាផ្គរលាន់
១. អនិច្ចា ផ្គរលាន់ គ្រហឹមរកភ្លៀង សូរសព្ទសំនៀង ចម្រៀងច្រៀងថ្លែងទុក្ខា ខ្សឹបខ្សួលថ្ងួចថ្ងូរ អង្វរគូស្នេហា ឱ្យអាណិត កុំដាច់ចិត្តចោលសង្សារ អនិច្ចា ឱ!ចិត្តឥតអាសូរ មេឃអើយ កុំភ្លៀង ចាំស្តាបចម្រៀង ព្រាត់គូ ផ្គរអើយ!អឺយផ្គរ កុំថ្ងូរ អាសូរដល់គូកម្មអឺយ!
២. អនិច្ចា ផ្គរឆ្លើយ ចម្លើយសោកសៅ ថាឱ្យខ្ញុំនៅ ចាំផ្លូវម្ចាស់ស្នេហ៍ កន្លងហួសច្រើនរដូវ មិនឃើញមាសមេ ព្រួយសែនព្រួយ ព្រួយព្រោះក្តីស្នេហ៍ អនិច្ចា ឱ្យចិត្តដែលរង់ចាំ ផ្គរអើយ!កុំថ្ងូរ នាំឱ្យខ្ញុំក្រៀមក្រំ ភ្លៀងអើយ!អឺយភ្លៀង ជោកជាំ អាសូរគូរកម្មខ្ញុំអឺយ!

ឱ!ព្រះចន្ទ្រាអើយ

ឱ!ព្រះចន្ទ្រាអើយ
១. ឱ!ព្រះចន្ទ្រាអើយ រះនៅសែនឆ្ងាយ ម្ល៉េះណា ខ្ញុំអង្គុយឯកា គយគន់ចន្ទ្រថ្លាឯណាដឹង រាត្រីកំព្រា បុប្ផារីកដេរដាស ត្រចេះត្រចង់ រីករះរង់ក្នុងសួនច្បារ គួរបេតី គួរបេតី ខ្លួនខ្ញុំហាក់បីអណ្តែតទៅ នៅ ជាមួយព្រះចន្ទ្រា បន្ទុកវេទនា ដែលខ្ញុំគ្រាំគ្រា ជាយូរមកហើយ
(ភ្លេង)
​២. ឱ!ដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនា ឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួន រះផ្ទួនៗព្រោះស្នេហា អស់សង្ឃឹម អស់សង្ឃឹម ដូចភ្លៀងរលឹមជោកសព្វដី ថ្ងៃ ណាទៅទើបផុតទុក្ខ? ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូជីវិត
(ភ្លេង)
២. ឱ!ដួងព្រះចន្ទ្រា ទ្រូងខ្ញុំវេទនា ឥតស្បើយ ពេលណាខ្យល់រំភើយ គ្រាន់បានរហើយក្នុងឱរា រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា ទុក្ខាតាមខ្លួន រះផ្ទួនៗព្រោះស្នេហា អស់សង្ឃឹម អស់សង្ឃឹម ដូចភ្លៀងរលឹមជោកសព្វដី ថ្ងៃ ណាទៅទើបផុតទុក្ខ? ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូជីវិត

មួយម៉ឺនស្រណោះ

មួយម៉ឺនស្រណោះ
១. ផ្កាចាន់រុះរោយពេញដី ប្រៀបដូចជាស្ត្រី បាត់បង់សម្រស់ ជីវិត ដូចព្រះចន្ទ អាប់រស្មីក្នុងយប់ងងឹត បីដូចស្នេហាដែលក្បត់ ចិត្តក្រឡាស់ប្រែ សាវា
២. ឱ!ផ្កាចាន់អស់ក្លិនសម្រស់ គួរឱ្យស្តាយស្រណោះ ជីវិតស្រស់របស់ផ្កា ជីវិត មិនទៀងឡើយណា ព្រហ្មលិខិតចារ ត្រូវតែទទួលគ្រប់ គ្នា
...ឱ!វាសនាដូចជាស្រមោល ដែលអន្ទោល ក្នុងវាលវដ្ត សង្សារ ដូចជាផែនដីគ្មានព្រះ សុរិយា តើដល់ថ្ងៃ ណាទើបផុតពីកម្មលោកិយ
៣. ឱះឱ!វាសនាផ្កាចាន់អភ័ព្វ មានគូគាប់ តែបែរជាគ្មាននិស្ស័យ មានតែ ទឹកភ្នែកសង្វេគរងកម្ម ស្រែកច្រៀងផ្តែផ្តាំ នូវពាក្យមួយម៉ឺនស្រណោះ

ស្ទឹងគគីរ (បទដើមរបស់ ស្ទឹងសម្ងាត់)

ស្ទឹងគគីរ (បទដើមរបស់ ស្ទឹងសម្ងាត់)
១.​ ទឹកហូរ អន្លាយ ឆ្ងាយអើយសែនឆ្ងាយ អនេក ទឹកហូរនាំយក ទឹកភ្នែក គ្រាដែលបែក ចាកស្នេហ៍ មាត់ស្ទឹង គគីរបាត់ស្នេហ៍ ទីដែលខ្ញុំស្បថស្បែ មកលំហែនឹងស្រី
២. វាលចម្ការថ្នាំ អូនដាំនៅក្បែរមាត់ស្ទឹង ថ្ងៃនេះខ្ញុំនៅរង់ចាំ បណ្តាំស្រីមាត់ស្ទឹង គគីរ អស់លោក អ្នកតាមេបាសាក្សី ពេលនេះ ម្តេចបាត់ស្រី ស្ទឹងគគីរឆ្លើយប្រាប់ខ្ញុំផង
...ក្តីរំពឹង ដូចទឹកស្ទឹងហូរ ខ្យល់ថ្ងូរ ដូចសូរចម្រៀងក្រៀមក្រំ ឱ!អកញី លាចាកទ្រនំ អកឈ្មោលស្រែកយំ លុះដល់ក្តី មរណា
៣. ស្ទឹងគគីរអើយ! មានឈ្មោះជាស្ទឹង ទឹកភ្នែក ថ្ងៃនេះយំដល់ថ្ងៃស្អែក ខ្ញុំរង់ចាំ តែពាក្យសន្យា សូមស្ទឹង កុំប្រាប់អ្នកណា បើស្រីភ្លេចសន្យា ស្ទឹងកុំដៀលនាងអី!

ក្លងខែកហែកលោក

ក្លងខែកហែកលោក
១. ក្លងខែកហែកលោកអើយ ទួញសោកស្រណោះអើយ ស្តាយរូបសម្ផស្សស្តាយឈ្មោះជីវា អើយ! ភ្លេងកម្មនាំកាយ ឱ្យឆ្ងាយភ្លេងការ ឆ្ងាយទាំងបុត្រាស្នេហា ភក្តីអើយ!
២.​ ស្ទឹងកំពង់ស្ពឺអើយ! បងលឺទោចយំ អឺយ! អាធ្រាត្រភ្លៀងធំម៉ុមរាវរកប្តី អឺយ! ទំនប់ព្រែកត្នោត ធូបដោតគល់ជ្រៃ មិនគួរលោកិយប្រល័យមនោផល អឺយ!
...ចម្រៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន សុភមង្គលអឺយ! បាញ់មួយ ទុកមួយ ឱ្យព្រួយសោកសល់ នឹកឡើងអំពល់ស្គាល់តែទឹកភ្នែកអឺយ!
៣. រៀបការកម្សត់អឺយ! នៅបាត់ដំបងអឺយ! ឥឡូវបង្គងជីវិតបាក់បែកអឺយ! នេះគឺ រឿងខ្ញុំ ទ្រនំទឹកភ្នែក យំប្រាប់ជើងមេឃ រំលែកទុក្ខផងអឺយ!
(ភ្លេង)
..ចម្រៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន សុភមង្គលអឺយ! បាញ់មួយ ទុកមួយ ឱ្យព្រួយសោកសល់ នឹកឡើងអំពល់ស្គាល់តែទឹកភ្នែកអឺយ!
៣. រៀបការកម្សត់អឺយ! នៅបាត់ដំបងអឺយ! ឥឡូវបង្គងជីវិតបាក់បែកអឺយ! នេះគឺ រឿងខ្ញុំ ទ្រនំទឹកភ្នែក យំប្រាប់ជើងមេឃ រំលែកទុក្ខផងអឺយ!

ក្បត់ពាក្យសន្យា (បទដើម សន្យាពេលសាយ័ណ្ណ)

ក្បត់ពាក្យសន្យា (បទដើម សន្យាពេលសាយ័ណ្ណ)
១. ចុកចាប់ឱរា ស្រីភ្លេចសន្យា សច្ចាពេលសាយ័ណ្ហ ចិត្តឫស្សាសាវារយពាន់ ភ្លេចគ្រាគយគន់ សុរិយាអស្តង្គត សាយពន្លឺស្នេហ៍ ប្រែជារលត់ ពាក្យសម្បថ ក្លាយជាឥតន័យ
(ភ្លេង)
២. ​បែកអូន៣ឆ្នាំ បេះដូងក្រៀមក្រំ ស៊ូទ្រាំដើម្បីស្រីថ្លៃ ខំស្រែកច្រៀង លក់សំនៀងក្នុងតន្ត្រី មិនស្មានចរណៃ ដាច់ក្តីមេត្ត បងអ្នកចម្រៀង ច្រៀងបទបែកគ្នា អូនប្រហារ ចិន្តាភក្តី
(ភ្លេង)
៣. ​អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ
(ភ្លេច)
៣. ​អូនភ្លេចស្នាមស្នេហ៍ ដីចម្ការស្រែ ប្រួលប្រែរកប្រុសថ្មី បងឈឺចាប់ ស្ទើរស្លាប់ផុតផែនដី រស់ខ្មាស់លោកិយ ខ្មាស់ស្រីដែលក្បត់ បោះបង់ស្នេហ៍ពិត ដួងចិត្តបរិសុទ្ធ ភ្លេចគ្រាកម្សត់ ក្បត់សន្យាសាយ័ណ្ហ

ស្រណោះភ្លៀង

ស្រណោះភ្លៀង
១. ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់លឺរាល់ថ្ងៃ ឱ្យរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយ!សែននឹក រលឺកមាសស្ងួននួនធ្លាប់ស្នេហា
២. ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍ បងច្រៀងបំពេ ឱ្យកើយលើឱរា ឥឡូវបាត់ពៅទៅណា ឱ្យរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋាឃ្លាតឆ្ងាយពីបង
...អូនភ្លេចហើយភ្លេចខ្នើយកម្សត់ អូនភ្លេចបទ ដែលរៀមបំពេនួនល្អង ភ្លេចមុងពូកខ្នើយ ធ្លាប់កល់កើយ មិនដែលឱ្យហ្មង អូនភ្លេចចំណង ដៃអូននិងបងក្នុងថ្ងៃរៀបការ
៣. ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វេគ រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យលុះថ្ងៃអវសាន

ជំងឺស្នេហា ទូច ស៊ុននិច

ជំងឺស្នេហា ទូច ស៊ុននិច
១. ដឹងថាបងឈឺជំងឺស្នេហា សង្សារ ក្បត់ចិត្ត អូនសែនអាណិត អាសូរពេកក្រៃ មិនគួរមនុស្សល្អ ដូចរូបបង ធ្លាក់ខ្លួនជួបចិត្តឥតប្រណី ធ្វើបាបប្រុសថ្លៃ ឱ្យរងខ្លោចផ្សា
២. យំស្តាយធ្វើអ្វី បើស្រីចិត្តងាយ បងគួរ ងាកក្រោយ បំភ្លេចអោយបានស្នេហ៍គ្មានមេត្តា បើគេនោះមិនអាណិតបង មានអូនម្នាក់ទៀតណាជីវា ជួយយកអាសា ទុក្ខាកល្យាណ
..ត្រូវតាំងចិត្តគិតថាជាការយល់សប្តិ ត្រូវហ៊ានទទួលការពិត គ្រប់គ្រងអារម្មណ៍ឱ្យបាន គេស្រលាញ់បងដើម្បីតែ ចង់យកប្រុសស្នេហ៍ ធ្វើជាស្ពាន ដល់ត្រើយគេច្រាន ឥតមានសោកស្តាយ
៣. ថ្ងៃណាបងភ្ញាក់ពីភាពសុបិន អូនមិន ប្រកាន់ ស្ម័គ្រចិត្តរួមប្រាណសាងស្នេហ៍និឹងថ្លៃ អូនចាំស្វាគមន៍រាល់វេលា ទោះបីពុំងាក្លាយជាអ្វី កុំគិតវែងឆ្ងាយ ដល់ក្ស័យឡើយបង
(ភ្លេង)
៣. ថ្ងៃណាបងភ្ញាក់ពីភាពសុបិន អូនមិន ប្រកាន់ ស្ម័គ្រចិត្តរួមប្រាណសាងស្នេហ៍និឹងថ្លៃ អូនចាំស្វាគមន៍រាល់វេលា ទោះបីពុំងាក្លាយជាអ្វី កុំគិតវែងឆ្ងាយ ដល់ក្ស័យឡើយបង

រឹងដុះមាត់បឹង

រឹងដុះមាត់បឹង
១. ​រាំងដុះមាត់បឹង រាំងប្រឹងចេញផ្កា ដល់ខែវស្សា ផ្កាស្រស់បំព្រង រាំងដុះមាត់បឹង រាំងប្រឹងចេញផ្កា ដល់ខែវស្សា ផ្កាស្រស់បំព្រង រំយោលបញ្ជរ ល្អដូចគេចង រាំងមានបំណង ផ្សងរកគូព្រេង
២. កាលពីខែប្រាំង រាំងលាស់ត្រួយខ្ចី រាំងដុះលើដី ដីបែកក្រហែង កាលពីខែប្រាំង រាំងលាស់ត្រួយខ្ចី រាំងដុះលើដី ដីបែកក្រហែង​វស្សាទឹកលិច រាំងឥតចំបែង រាំងអាយុវែង ចេញផ្ការាល់ឆ្នាំ
(ភ្លេង)
​៣. ត្រួយរាំងដុះហើយ អូនអើយបេះចុះ បេះទៅមិនខុស ទុកយកទៅញ៉ាំ ត្រួយរាំងដុះហើយ អូនអើយបេះចុះ បេះទៅមិនខុស ទុកយកទៅញ៉ាំ ពេលរាំងចេញត្រួយ ម្ចាស់រាំងសូមផ្តាំ ស្រីណាបានញ៉ាំ គូព្រេងបងហើយ
​៤. ឱ្យតែអូនភ្លក្ស ជក់មាត់មិនតិច បើសិនចង់គេច គេចមិនរួចឡើយ ឱ្យតែអូនភ្លក្ស ជក់មាត់មិនតិច បើសិនចង់គេច គេចមិនរួចឡើយ ត្រួយរាំងខ្សឹបសួរ សូមឱ្យស្រីឆ្លើយ បើជ្រុលភ្លក្សហើយ ព្រមស្ម័គ្របងទៅ

ជីវិតដូចសុបិន

ជីវិតដូចសុបិន
១. ជីវិតខ្ញុំមួយនរណាកំណត់ ឬមួយជាច្បាប់តាក់តែង បែបបទទៅតាមវាសនា ទូកមកដល់កំពង់ លង់បាត់ច្រវា ឆាកល្ខោនស្នេហ៍ រឿងបេះដូងក្អែក
២. ដំណើរជីវិតក្នុងវដ្តសង្សារ ដូចកូនបក្សា ហើរកាត់បព្វតា ពេលយប់ងងឹត ឋាននរកអវីចី ក្លាយជាតុសិត អប្សរដួងចិត្ត ប្រែជាកាកី
...នេះហើយស្នេហា លោកាមិនទៀង ដូចព្យុះបក់ភ្លៀង កណ្តាលរាត្រី​ស្នេហ៍ផ្អែមដូចស្ករ ស្មោះសរភក្តី ម្តេចគ្មាននិស្ស័យចាកក្តីស្រលាញ់
៣. ផ្កាមួយអស់ក្លិនសង្ឃឹមផ្កាថ្មី តែកម្មអប្រិយ កាត់ផ្តាច់ប្រល័យ បេះផ្កាទាំងទង បើមិនស្នេហ៍ទេ ម្តេចមិន ប្រាប់បងផង ឱ្យខកបំណងកណ្តាលទ្វីបលោក
(ភ្លេង)
៣. ផ្កាមួយអស់ក្លិនសង្ឃឹមផ្កាថ្មី តែកម្មអប្រិយ កាត់ផ្តាច់ប្រល័យ បេះផ្កាទាំងទង បើមិនស្នេហ៍ទេ ម្តេចមិន ប្រាប់បងផង ឱ្យខកបំណងកណ្តាលទ្វីបលោក

សូមប្រុសកុំព្រួយ

សូមប្រុសកុំព្រួយ
១. ខ្វល់ខ្វាយរឿងអ្វី ប្រុសពិសី ប្រាប់មកណាស្នេហ៍ ចិត្តអូនឥតល្ហែ ព្រួយព្រោះតែចរណៃ ម្តេចបងនៅស្ងៀម ភក្ត្រក្រៀមក្រំរាល់ថ្ងៃ ឆ្លើយប្រាប់មកស្រី ប្រុសថ្លៃកុំសោកា
២. ឬព្រួយព្រោះស្នេហ៍ ឬមាសមេមិនយល់ចិត្តអូន ជឿចុះណាស្ងួន នឹមនួនកុំសង្កា​អូនពិត ជាស្មោះមិនដោះដៃសាវា កុំស្រក់ទឹកនេត្រា ចិន្តាអូនភក្តី
...បងឈប់ព្រួយទៅ ពាលពៅជឿអូនចុះ ស្នេហ៍អូនស្នេហ៍ស្មោះ អស់ពីដួងហឫទ័យ ប្រុសច្រើនគរគោក តែអូនមិនបេតី ស្ម័គ្រស្មោះតែថ្លៃ ស្រមៃបានសុខសាន្ត
៣. ញញឹម មកបងម្ចាស់ស្នេហ៍ស្នង កុំបារម្ភអ្វី ទោះបងក្រក្រី ក៏គ្មានអ្វី ផ្ទឹមបាន អូនសូមផ្ញើចិត្ត ផ្ញើជីវិតប្រាណ លុះថ្ងៃអវសាន នឹងកល្យាណតែមួយ

ផ្កាយកូនមាន់

ផ្កាយកូនមាន់
អូ!.... អូ!.... អូ!.......
១. អូនអើយ! អូនមើលដួងតារារះ រស្មីស្រឡះនៅលើ មេឃា ផ្កាយរាប់មិនអស់រះចោមចន្ទ្រា ខ្លះជិតខ្លះឆ្ងាយ ច្រើនឥតគណនា មើលចុះពុំងាបងបង្ហាញស្រី
២. នៅចំពីមុខបងនេះណាស្ងួន គឺផ្កាយកូនមាន់ណាចរណៃ ផ្កាយនេះរៀមធ្លាប់ រៀបរាប់ប្រាប់ស្រី ថាដូចមេមាន់ បណ្តើរកូនខ្ចី តើស្រីនាងចាំបានទេណាអូន?
...ឯនាយ ឆ្វេងដៃបង នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន នៅចំ ភក្ត្រាអូន គឺជា ផ្កាយយាមនង្គ័លណាពៅពិសី
៣. យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់ ឆោមស្រស់វរលក្ខណ៍ត្រួយហ​ឫទ័យ អូនអើយ!អូនល្មមគេងហើយណាថ្លៃ គេងកើយភ្លៅបង បងនឹងថ្នមបី រៀមបំពេស្រីឱ្យអូនគេងបាន
(ភ្លេង)​
...ឯនាយ ឆ្វេងដៃបង នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន នៅចំ ភក្ត្រាអូន គឺជា ផ្កាយយាមនង្គ័លណាពៅពិសី
៣. យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់ ឆោមស្រស់វរលក្ខណ៍ត្រួយហ​ឫទ័យ អូនអើយ!អូនល្មមគេងហើយណាថ្លៃ គេងកើយភ្លៅបង បងនឹងថ្នមបី រៀមបំពេស្រីឱ្យអូនគេងបាន
អូ!.... អូ!.... អូ!.......

លង់នឹងសម្រស់ស្រី

លង់នឹងសម្រស់ស្រី
១. ចាប់តាំងពីបាន យល់ភក្ត្រឆោម ស្រស់ឆវី ស្អាតស្រស់សោភាគ្មាននារីណាផ្ទឹម រៀមគេងរៀមនឹក សុបិនឃើញ អូនញញឹម ភក្ត្រាប៉ប្រិមពិត​ ជាគូគ្រង
...សូមទេវតា ជួយពន្យល់ ស្រស់ស្រី ឱ្យនាងមេត្រីមកលើ ខ្ញុំផង ឱ្យបាន សម្រេចដូចគោលបំណង កុំបីនួនល្អង បើកចិត្តពីបង
(ភ្លេង)
២​. រៀមឆ្កួតវង្វេង នឹកស្រមៃកែវ កនិដ្ឋា នឹងផ្ញើអក្ខរា ខ្លាចនាងមិន ប្រណីបង នឹងថ្លែងវាចា សាសងស្នេហ៍ស្នង ក្រែងមិនទំនង អាសូររៀមផង កួចប្រតិព័ទ្ធថ្លៃ
...បងបន់ព្រះ សំពះទេវតា បន្ទន់ចិត្តស្រី មេត្តាប្រណីដាក់ទានស្នេហ៍ណាចរណៃ រៀមស្ម័គ្រ រៀមស្មោះ អស់ពីដួងហឫទ័យ បងភ្ជាប់និស្ស័យ ជាគូ អនាគតអើយ!

​បឹងមីស៊ីហ្គែន

បឹងមីស៊ីហ្គែន
១. ឱ!ទេសភាព ដួងព្រលឹង នាមាត់បឹង មីស៊ីហ្គែន វាយោរំភើយ រហើយប្រាណ ផុតរំខាន ស្រាន្តអារម្មណ៍
២. ទឹករលកបោក ឈូឆរ លើផែនថ្ម ទាំងតូចធំ បក្សីខ្ញៀវខ្ញារ ប្រលែងខ្ញុំ សែនមនោរម្យ អ្វីម្ល៉េះណា
...ខ្យល់ថ្ងួចថ្ងូរ ពេលព្រះសូរ្យ ទៀបព្រៃ ចោលរស្មីលើ ចុងព្រឹក្សា សូរ សៀងសត្វរៃដូចតន្ត្រី ថ្នមឱរា ពេលខ្ញុំលាឃ្លាតទៅឆ្ងាយ
៣. គន់មើលបឹង ជាចុងក្រោយ នាំចិត្តឱ្យនឹក ស្រមៃ ចិត្តប្រាថ្នាវិល ជាថ្មី ព្រោះអាល័យ មីស៊ីហ្គែន
(ភ្លេង)
...ខ្យល់ថ្ងួចថ្ងូរ ពេលព្រះសូរ្យ ទៀបព្រៃ ចោលរស្មីលើ ចុងព្រឹក្សា សូរ សៀងសត្វរៃដូចតន្ត្រី ថ្នមឱរា ពេលខ្ញុំលាឃ្លាតទៅឆ្ងាយ
៣. គន់មើលបឹង ជាចុងក្រោយ នាំចិត្តឱ្យនឹក ស្រមៃ ចិត្តប្រាថ្នាវិល ជាថ្មី ព្រោះអាល័យ មីស៊ីហ្គែន

នេះឬស្វាមី? ហ៊ឹម ស៊ីវន

នេះឬស្វាមី? ហ៊ឹម ស៊ីវន ១. អូនសារភាពថា ចាញ់ចិត្តបង គ្រប់វេលា គឺជាកម្មពៀរ បានដាក់ទោស ហូរទឹកនេត្រា ទាំងគ្មានកំហុស ចិត្តបុរស គ្មានក្តីមេត្តា ...